ការញ៉ាំតែក្រូចឆ្មាសម្រាប់ការសម្រកទម្ងន់ ជាវិធីមួយកំពុងទទួលបានប្រជាប្រិយភាពសម្រាប់មនុស្សស្រីជាខ្លាំង ដោយសារតែ តែនិងក្រូច គឺជាប្រភពអាហាររូបត្ថម្ភដ៏សំបូរបែប រួមជាមួយវីតាមីន C មានកាឡូរីទាប។ ខាងក្រោមនេះ ជារូបមន្តងាយៗ សម្រាប់ធ្វើតែក្រូចឆ្មា ដើម្បីសម្រកទម្ងន់ ៖
១. តែក្រូចឆ្មាធម្មតា
គ្រឿងផ្សំ៖
ស្ករ ½ ស្លាបព្រាបាយ
តែ ១ស្លាបព្រា
ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
ទឹក ក្តៅ ២ ១កែវ ឬ ល្មម
ចាក់លាយ កូរឲ្យសព្វល្អរហូតទាល់តែស្ករ និងទឹកក្រូចឆ្មាររលាយអស់។
២. តែទឹកឃ្មុំក្រូចឆ្មា
គ្រឿងផ្សំ៖
ស្ករ ½ ស្លាបព្រាកាហ្វេ (បើចាំបាច់)
ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ (ច្របាច់ថ្មីៗ)
ទឹកឃ្មុំ 1 ស្លាបព្រា
ទឹកក្តៅ 1 កែវរួចកូរចូលគ្នាឲ្យរលាយសព្វល្អជាការស្រេច។
៣. តែខ្ញីទឹកឃ្មុំក្រូចឆ្មា
គ្រឿងផ្សំ៖
ទឹកឃ្មុំ ½ ស្លាបព្រា
ទឹក ក្តៅ ២ កែវ
ទឹកក្រូចឆ្មា ១ ស្លាបព្រា
ខ្ញីហាន់ ១ស្លាបព្រាបាយ
ស្លឹកតែ 1 ស្លាបព្រា
កំដៅទឹកក្នុងឆ្នាំងមុនពេលទឹកចាប់ផ្តើមពុះ បន្ថែមខ្ញីដែលហាន់រួច។
នៅពេលវាពុះ បន្ថែមទឹកក្រូចឆ្មា និងទឹកឃ្មុំ។ បន្ទាប់មកដាក់តែចូលទៅជាការស្រេច។
៤. តែទឹកកកក្រូចឆ្មា
តែខ្មៅ ១ស្លាបព្រាបាយ ឬស្លឹកតែ
ទឹកក្រូចឆ្មា 2 ស្លាបព្រាបាយ (បរិមាណអាចត្រូវបានលៃតម្រូវតាមរសជាតិរបស់អ្នក)
ទឹកកក
ចំណិតក្រូចឆ្មាសម្រាប់តុបតែង (ស្រេចចិត្ត)
ស្ករទឹកក្តៅ ២ កែវ រ
បៀបធ្វើ៖ ឆុងតែ ឬ ត្រាំតែរយៈពេល 2-3 នាទី ដើម្បីឱ្យរសជាតិកាន់តែឈ្ងុយ ប៉ុន្តែកុំឲ្យហួសដល់រយៈពេល5 នាទី។បន្ថែមទឹកក្រូចឆ្មា ស្ករ ហើយកូរឱ្យល្អ។ បន្ថែមដុំទឹកកកមុនពេលអ្នកផឹកវា ឬ អ្នកក៏អាចដាក់ក្នុងទូទឹកកករយៈពេល 30 នាទីផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់រូមន្តឱ្យបានត្រឹមត្រូវ គឺជាវិធីតែមួយគត់ដែលអ្នកអាចទទួលបានអត្ថប្រយោជន៍សម្រាប់រាងរបស់អ្នក ប៉ុន្តែបើអាចអ្នកញ៉ាំតែក្តៅរាល់ថ្ងៃ នឹងជួយដល់ការស្រកទម្ងន់របស់អ្នកកាន់តែលឿនផងដែរ ។