ចង់ស្បែកស្អាត រាងស្អាត សុខភាពល្អ តែអត់សូវមានពេលអាចសាកញ៉ាំទឹកផ្លែឈើ៤មុខនេះបាន

Vachana-Website-Beauty100-&-Health

មួយរយះចុងក្រោយនេះយើងឃើញថាការកៀបបន្លែផ្លែឈើស្រស់យកមកផឹកគឺពេញនិយមណាស់ ដោយសារតែវាជួយឲ្យស្បែកស្អាត រាងស្អាត និងជំនួយដល់សុខភាពច្រើនខ្លាំងមែនទែន។ យ៉ាងណាមិញបើសិនជាអ្នកចង់ញ៉ាំទឹកបន្លែផ្លែឈើដើម្បីបានស្បែកភ្លឺថ្លា រាងស្រឡូន ភ្នែកភ្លឺ តែមិនសូវមានពេលធ្វើវា ទឹកបន្លែផ្លែឈើ៤មុខនេះពិតជាអាចជួយអ្នកបាន សំខាន់មិនត្រឹមតែល្អនោះទេ រសជាតិក៏ឆ្ងាញ់ដែរ។

១. ទឹកការ៉ុត ( Carrot Juice)

carrot juice unif100% ជាទឹកបន្លែផ្លែឈើកៀប ដែលកៀបចេញពីការ៉ុត និងបន្លែផ្លែឈើជាច្រើនមុខដែលជំនួយដល់ភ្នែក ធ្វើឲ្យភ្នែកភ្លឺថ្លា។ លើសពីនេះវាក៏ជួយឲ្យស្បែកភ្លឺរលោងផងដែរ ដូច្នេះអ្នកអាចញ៉ាំមួយថ្ងៃមួយកែវ ជាពិសេសសម្រាប់កូនៗតូចដែលត្រូវរៀនច្រើន។

២. ទឹកដំឡូងឈាមមាន់ ( Beet Root Juice)

ទឹកបន្លែផ្លែឈើមួយមុខនេះសម្បូរដោយវីតាមីន A,C ខ្ពស់ ដែលជួយបង្កើនគ្រាប់ឈាមក្រហម និងជួយឱ្យសុខភាពល្អ។ ម្យ៉ាងទៀតវាមានសារធាតុ Beta- carotene និង សារធាតុប្រឆាំងអុកស៊ីតកម្ម ជួយឲ្យស្បែកស្អាត សាច់ឈាមក្មេងជាងវ័យ។

៣. ទឹក Berry (Mixed Berry Juice)

Mixed Berry Juice នេះគឺសម្បូរទៅដោយផ្លែឈើដែលសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយបណ្តេញជាតិពុលពីស្បែក  ជួយឲ្យស្បែកស្អាតស រលោងចែងចាំង។ 

៤. ទឹកបន្លែបៃតង(Green Gegetable)

មួយមុខនេះគឺល្អមែនទែនសម្រាប់អ្នកដែលចង់បានរាងស្អាត ព្រោះនៅក្នុងទឹកបន្លែបៃតងនេះសម្បូរទៅដោយជាតិសរសៃ និងក្លរ៉ូហ្វិលដែលជួយបន្សាបជាតិពុកក្នុងរាងកាយ ជួយឲ្យការបន្ទោរបង់ស្រួល។

ជារួមទឹកបន្លែផ្លែឈើទាំង៤មុខនេះ សុទ្ធតែល្អចំពោះរាងកាយ ស្បែក ភ្នែក ដែលជាជំនួយការដ៏ល្អបំផុតសម្រាប់អ្នកចង់ស្បែកស្អាត រាងស្អាត សុខភាពល្អ តែអត់សូវមានពេលធ្វើ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង