ចង់ក្រោកឡើងឃើញខ្លួនឯងស្អាតអត់? ប្រាកដជាចង់ហើយ គ្មាននរណាម្នាក់ចង់ក្រោកពីគេងមកឃើញខ្លួនឯងអត់ស្អាតនោះទេ ដូចនេះអ្នកត្រូវតែអនុវត្តវិធីថែសម្រស់នៅពេលយប់នេះហើយ ព្រោះគឺជាជំហានដែលមានប្រសិទ្ធភាពបំផុត។
១. ជូតសម្អាតជាតិកង្វក់នៅលើផ្ទៃមុខ
ចំណុចនេះអ្នកមិនគួរមើលរំលងនោះទេ ព្រោះគ្រប់មនុស្សស្រីទាំងអស់តែងតែប្រើ គ្រឿង make up និង ចេញក្រៅ ដូចនេះផ្ទៃមុខរបស់អ្នក តែងតែត្រូវកម្តៅថ្ងៃ និង មានជាតិកង្វក់មួយចំនួនដែលបានមកពីធូលីដី។ ដើម្បីកុំឲ្យផ្ទៃមុខរបស់អ្នករងផលអវិជ្ជមាន ដូចជាការឡើងមុន មុខស្រអាប់ និង មានខ្លាញ់ អ្នកគួរតែប្រើប្រាស់ទឹកជូតសម្អាតគ្រឿង make up និង សារជាតិកង្វក់លើផ្ទៃមុខរបស់អ្នកចេញ។ បន្ថែមពីនេះ នៅពេលដែលអ្នកចេញក្រៅ គួរតែដាក់សំឡី និង ទឹកជូតសម្អាតមុខរបស់អ្នកតាមខ្លួន ព្រោះពេលខ្លះអ្នកនឹងត្រូវប្រើវា ម្តង ឬ ២ ដងក្នុងមួយថ្ងៃ។
២. ផ្តល់សំណើមដល់មុខរបស់អ្នកនៅពេលយប់
មានន័យថានៅពេលយប់អ្នកគួរតែរៀនបិទម៉ាស់ និងលាបក្រែមផ្តល់សំណើមទៅលើមុខរបស់អ្នកនៅពេលដែលអ្នកគេង ដើម្បីទទួលបានស្បែកមុខរលោងបន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹក។ លើសពីនេះ អ្នកគួរតែជ្រើសរើសក្រែមផ្តល់សំណើម និងម៉ាស់បិទមុខដែលមានគុណភាពល្អសម្រាប់ស្បែកមុខរបស់អ្នក។ ម្យ៉ាងទៀត ចំពោះក្រែមផ្តល់សំណើមដល់ផ្ទៃមុខអ្នកអាចលាបទុករហូតដល់ព្រឹក ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសការបិទម៉ាស់វិញ ក្នុងមួយសប្តាហ៍ប្រើតែម្តងបានហើយ ដោយទុកប្រហែល 15នាទី ទៅ 20នាទីបានហើយ។
៣. ប្រើប្រាស់ Night cream
ចំពោះអ្នកដែលទម្លាប់ប្រើប្រាស់ night cream បន្ទាប់ពីអ្នកលាបក្រែមផ្តល់សំណើម ឬបិទម៉ាស់រួចហើយ អ្នកអាចលាប night cream បន្ថែមពីលើបានដើម្បី ឲ្យពេលដែលអ្នកភ្ញាក់ពីគេង អ្នកមានអារម្មណ៍ថាស្បែកមុខរបស់អ្នកម៉ត់រលោងជាងមុន។ ការជ្រើសរើស night cream ដែលត្រូវនឹងស្បែកមុខ គឺសំខាន់បំផុតដែលអ្នកត្រូវយកចិត្តទុកដាក់ឲ្យមែនទែន។
៤. កុំជូតមុខរបស់អ្នកជាមួយកន្សែងជូតខ្លួន
កន្សែងជូតមុខ និង កន្សែងដែលអ្នកជូតខ្លួនត្រូវប្រើឲ្យដាច់ ព្រោះនៅពេលដែលអ្នកប្រើកន្សែងលូកឡំគ្នានឹងបណ្តាលឲ្យមុខរបស់អ្នកឡើងមុនពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះនៅពេលយប់អ្នកមិនគួរគេងឲ្យ មុខរបស់អ្នកជាប់ជាមួយខ្នើយនោះទេ ព្រោះថាអ្នកមិនអាចមើលឃើញធូលីដែលជាប់នឹងខ្នើយនោះទេ ប្រសិនបើអ្នកយកមុខរបស់អ្នកទៅគេងផ្តិតនឹងខ្នើយ នោះអាចឲ្យមុខរបស់ជាប់ធូលីដី ដូចនេះទោះបីជាអ្នកបិទម៉ាស់ និង ប្រើ night cream ក៏មុខរបស់អ្នកនៅតែកើតមុនដដែល។
ទាំងនេះជាជំហាន ដែលអ្នកអាចសាកល្បងនូវនៅពេលយប់បាន អាចធ្វើឲ្យអ្នកទទួលបានភាពស្រស់ស្អាតនៅពេលព្រឹក។ សម្រស់ជាផ្នែកមួយរបស់មនុស្សស្រីដូចនេះគួរតែរៀនថែទាំខ្លួនតាមជំហាននីមួយៗដែលអ្នកអាចធ្វើបាន។
ប្រភព៖ everythingabode