រឿងឡើងមុន គឺជារឿងគួរឱ្យធុញថប់មួយ សម្រាប់អ្នកស្រឡាញ់សម្រស់ ស្រឡាញ់ស្បែកមុខ តែរឿងសល់ស្នាមក្រោយកើតមុខនេះគឺកាន់តែគួរឱ្យធុញថប់ទៅទៀត។ សូម្បីតែវេជ្ជបណ្ឌិត សូរ ធឿន ដែលជាគ្រូពេទ្យឯកទេសផ្នែកសើរស្បែក និងកែសម្ផស្សបែបវេជ្ជសាស្រ្ត មានបទពិសោធន៍ជាង៧ឆ្នាំ ក៏គាត់លើកឡើងដែរថា “ព្យាបាលមុន ត្រឹមតែ១ខែទៅ៣ខែយូបំផុតគឺជាហើយ តែបើស្នាមនេះវិញ ព្យាបាលយ៉ាងតិចក៏៣ទៅ៦ខែ ហើយបើទុកកាន់តែយូរ ក្លាយជាខ្មូត នោះកាន់តែពិបាកព្យាបាលគុណនឹង២ គុណនឹង៣ទៅទៀត”។
ដោយឃើញពីបញ្ហាស្នាមប៉ះពាល់ផ្លូវចិត្តអ្នកកើតមុនរួចបែបនេះ វេជ្ជបណ្ឌិត សូរ ធឿន ក៏បានណែនាំនូវការព្យាបាលថ្មីមួយ ដែលផ្តោតសំខាន់លើការបាត់ស្នាមមុនលឿនបំផុត ធ្វើដោយមិនមានការឈឺចាប់ ហើយធ្វើរួចបានទាំងបាត់ស្នាម បានទាំងមុនភ្លឺថ្លាពីខាងក្នុង រន្ធញើសរួមតូចជាងមុន និងជួយកាត់បន្ថយកុំឱ្យឡើងមុនថ្មីថែមទៀត។
កាបូនភៀល-Carbon Peel Laser គឺជាសេវាកម្មដែលកំពុងពេញនិយមខ្លាំងប្រចាំនៅ គ្លីនិកស្បែកស្គីនមេឌិចទាំង២សាខា ដែលជាគ្លីនិករបស់វេជ្ជបណ្ឌិតសូរ ធឿន ផ្ទាល់។ ក្នុងបទពិសោធន៍ព្យាបាលស្នាមកន្លងមក វេជ្ជបណ្ឌិតសូរ ធឿន ប្រាប់ថាកាបូនភៀលគឺជាសេវាកម្មលេខ១តែម្តងដែលងាយស្រួល និងពេញចិត្តអ្នកជំងឺដែលទទួលការព្យាបាលច្រើនបំផុត។
ការព្យាបាលដោយកាបូនភៀលនៅគ្លីនិកស្បែកស្គីនមេឌិច ធ្វើរួចភ្លាមអាចចេញក្រៅប្រើផលិតផលធម្មតា មិនមានការតប មិនមានការរបកស្បែកមុខ ឬមិនមានសល់ក្រម៉នោះឡើយ។ ចំណាយពេលប្រហែល១ម៉ោង ហើយធ្វើជារៀងរាល់៣ទៅ៤សប្តាហ៍ម្តង ស្បែកមុខដែលមានស្នាមក្រោយកើតមុន មិនថាខ្លាំងប៉ុនណាក៏នឹងអាចត្រលប់មកធូរស្រាលវិញបានដែរ។
ត្រង់ចំណុចនេះ វេជ្ជបណ្ឌិតសូរ ធឿន បានបញ្ជាក់ដែរថា សេវាកម្មនេះគេអាចយកទៅលុបស្នាមសាក់បានទៀតផង ហើយបងប្អូនអាចស្រមៃបានថា ស្នាមសាក់ជ្រៅៗ ពណ៌ក្រាស់ៗ នៅតែអាចលុបបាន ចុះត្រឹមស្នាមសល់ពីក្រោយការកើតមុន ប្រាកដណាស់អាចព្យាបាលបានគ្រប់ៗគ្នា តែលទ្ធផលលឿនឬយឺត អាស្រ័យលើស្ថានភាពស្បែករបស់បងប្អូនទាំងអស់គ្នា និងការថែទាំបន្ថែមផងដែរ។
ជាសរុបមក អ្នកមានស្នាមកុំអស់សង្ឃឹមណា៎ ចំណាយពេលខ្លី សេវាកម្មកាបូនភៀលមិនមានការឈឺចាប់ បានទាំងបាត់ស្នាមហើយមុខភ្លឺថ្លាទៀត។ សម្រាប់ព័ត៌មានបន្ថែម ឬមានចម្ងល់លើប្រធានបទខាងលើ អាចទាក់ទង វេជ្ជបណ្ឌិត សូរ ធឿន បានតាមរយៈលេខទំនាក់ទំនង098 744 300 / 092 744 300, ហ្វេសប៊ុកផេក SkinMedics Clinic ឬអាចមកដល់ទីតាំងគ្លីនិកស្បែកស្គីនមេឌិចផ្ទាល់នៅផ្ទះលេខ34 ផ្លូវលេខ 200 ដូនពេញ ក្បែរវិទ្យាល័យស៊ីសុវត្ថិ៕
រៀបចំអត្ថបទដោយ: ក្រុមការងារគ្លីនិកស្បែកស្គីនមេឌិច