មង្ឃុត គឺជាផ្លែឈើត្រូពិចមួយប្រភេទដែលត្រូវបានរកឃើញភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជួយដល់សុខភាពយ៉ាងខ្លាំងផងដែរ ព្រោះវាមានវីតាមីន សារធាតុរ៉ែ និងជាតិសរសៃសំខាន់ៗនៅក្នុងផ្លែឈើមួយប្រភេទនេះ។ ចង់ដឹងវាមានអត្ថប្រយោជន៍ជួយដល់សុខភាពអ្វីខ្លះ អានអត្ថបទនេះ ៖
១. គ្រប់គ្រងជំងឺទឹកនោមផ្អែម
ផ្លែមង្ឃុតមានផ្ទុកនូវសារធាតុ phytochemicals រួមទាំង xanthone និង mangos tins ដោយសារធាតុទាំងនេះ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាដែលអាចបន្សាបសកម្មភាពរ៉ាឌីកាល់សេរី ប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងប្រឆាំងនឹងជាតិស្ករខ្ពស់ផងដែរ។
២. ជួយព្យាបាលមុន
ផ្លែឈើ នេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ និង ការកើតមុនបានយ៉ាងល្អ ដោយមានការជួយពីសារធាតុទាំង ៣ ខាងលើអាចកាត់បន្ថយការរលាកដែលបណ្តាលពីការកើតមុនបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ សំបកផ្លែមង្ឃុតបានបង្ហាញពីការកាត់បន្ថយនៃស្នាមជាំ ដំបៅរលាក និងស្លាកស្នាមបានថែមទៀតផង។
៣. មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក
សមាសធាតុជីវសកម្មនៅក្នុងផ្លែមង្ឃុត Alpha-mangostin មានឥទ្ធិពលប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា វារារាំងសារជាតិគីមី ដែលជួយការពារការរលាកនៅក្នុងខ្លួនរបស់អ្នក។ បន្ថែមពីនេះ ការទទួលទាន ផ្លែឈើនេះក៏អាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺបេះដូង សួត និងមានឥទ្ធិពលប្រឆាំងនឹងអាឡែស៊ីខ្លាំងផងដែរ។
៤. ធ្វើអោយស្បែកមើលទៅក្មេងជាងវ័យ និងមានសុខភាពល្អ
មង្ឃុតផ្តល់អត្ថប្រយោជន៍ដល់សុខភាពស្បែក មានទម្រង់ប្រឆាំងអុកស៊ីតកម្មខ្លាំង ជួយបង្កើតCollagenគ្រប់គ្រាន់ ដើម្បីបង្កើនភាពយឺត និងមានសមត្ថភាព ក្នុងការរក្សាសំណើមនៃស្បែករបស់អ្នកឲ្យមានសុខភាពល្អនិងក្មេងជាងវ័យ។
ការទទួលទានផ្លែមង្ឃុតស្រស់ ផ្តល់នូវសារធាតុចិញ្ចឹមដ៏គួរឱ្យចាប់អារម្មណ៍ ចំពោះសុខភាពរបស់អ្នក។ សាច់របស់វា មានផ្ទុកសារជាតិ xanthones anthocyanins និង flavonoids ជាច្រើន ព្រមទាំងមានអាស៊ីត phenolic ដូចជាអាស៊ីត caffeic និងអាស៊ីត ferulic ដោយមានប្រសិទ្ធភាពប្រឆាំងនឹងការរលាកដូចជា ទឹកនោមផ្អែម ទល់លាមក ជំងឺស្បែក និងជំងឺរលាកសន្លាក់ដែលអាចកើតមាន។
ប្រភព៖ crazestyle.com