ក្នុងជីវិតរស់នៅប្រចាំថ្ងៃមនុស្សស្រីតែងមានទម្លាប់ជាច្រើនដែលមានភាពអវិជ្ជមានទៅលើសម្រស់និងសុខភាពដោយមិនដឹងខ្លួន។ ដូចនេះ សម្រាប់មនុស្សស្រីគួរតែដឹងពីទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលមានផលអាក្រក់ដែលអ្នកឧស្សាហ៍ធ្វើជារៀងរាល់ពេល។ ខាងក្រោមនេះជាទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលមនុស្សស្រីមិនដឹងថាអាចប៉ះពាល់ដល់សម្រស់និង សុខភាពបាន៖
១. លាបថ្នាំក្រចកញឹកញាប់ពេក
ការលាបក្រចកជាប្រចាំមិនមែនជារឿងល្អនោះទេ ព្រោះនៅក្នុងជែលឬថ្នាំលាបក្រចកមានសារធាតុ emulsion ដែលប៉ះពាល់ដល់ក្រចកពិតរបស់អ្នក។ បន្ថែមពីនេះទៀត សម្រាប់ក្រចកក្លែងក្លាយ អ្នកមិនគួរប្រើជាប្រចាំទេ ព្រោះវានឹងបំផ្លាញ និងប្រែពណ៌ក្រចកពិតបន្តិចម្តងៗ ដែលអាចធ្វើឲ្យអ្នកកើតជម្ងឺដោយមិនដឹងខ្លួន។
២. ពាក់អាវទ្រនាប់ពេលគេង
ជាធម្មតាយើងពាក់អាវទ្រនាប់ពេញមួយថ្ងៃនៅពេលចេញទៅក្រៅដើម្បីចូលរួមសកម្មភាពផ្សេងៗទៅហើយ ប៉ុន្តែប្រសិនបើអ្នកប្រើវាសូម្បីតែពេលកំពុងគេងយប់ វានឹងបង្រួមជាលិកាសុដន់ដោយចៃដន្យ ជាហេតុធ្វើឱ្យខូចទ្រង់ទ្រាយ និងធ្វើឱ្យតំបន់ទ្រូងតឹងណែន និង ថប់ៗ។ លើសពីនេះ រឿងសំខាន់មួយដែលអ្នកគួរកត់សម្គាល់នោះគឺមិនត្រូវពាក់អាវទ្រនាប់ដែលមានទំហំខុស និង តឹងពេកនោះទេ ជាហេតុដើម្បីការពារដើមទ្រូងរបស់អ្នកឱ្យកាន់តែប្រសើរឡើង។
៣. មិនសម្អាតជក់គ្រឿងសម្អាងឲ្យបានញឹកញាប់
ទ្រនាប់ប៉ុងផាត់មុខ និងជក់ផាត់ម្សៅ ច្រើនតែជាកន្លែងដែលមានភាពកខ្វក់ និងគ្រឿងសម្អាងច្រើនលើសលុប ដូចនេះពេលយកមកប៉ះស្បែក វាមិនត្រឹមតែធ្វើឱ្យគ្រឿងសម្អាងមិនសូវរលោងទេ ថែមទាំងបង្កគ្រោះថ្នាក់ដល់ស្បែកទៀតផង។ សំខាន់ជាងនេះអ្នកគួរតែយកចិត្តទុកដាក់សម្អាតជក់ផាត់មុខក្រោយពេលប្រើរួច ឬ ជារៀងរាល់១ថ្ងៃម្តង។
៤. ញ៉ាំអាហារប្រៃពេក
នេះជាទម្លាប់មួយនៅពេលដែលអ្នកញ៉ាំអាហារដែលមានជាតិប្រៃពេក ធ្វើឲ្យអ្នកងាយចាស់នឹងកើតមុនក្នុងខ្លួន។ ជាមធ្យោបាយជំនួសឱ្យអាហារដែលមានជាតិប្រៃច្រើន អ្នកគួរស្វែងរកអាហារស្រាលៗដើម្បីបន្ថយកម្រិតនៃជំងឺលើសសម្ពាធឈាម និង ជំងឺបេះដូងផងដែរ។
៥. ខ្ជិលសម្អាតកម្រាលភួយ និង ស្រោមខ្នើយ
នេះគឺជាកន្លែងដែលអ្នកសម្រាកជារៀងរាល់ថ្ងៃ ដូច្នេះ វាងាយស្រួលក្នុងការកកកុញញើសនិងស្បែកដែលងាប់របស់អ្នកមិនបានដឹង ដែលជាហេតុនាំឲ្យស្បែកមុខរបស់អ្នកឡើងមុន និង មានធូលីដីជារៀងរាល់ថ្ងៃ។ លើសពីនេះប្រសិនបើអ្នកមិនសម្អាតពួកវាឱ្យបានទៀងទាត់ វាអាចក្លាយជាភ្នាក់ងារ ដែលធ្វើឱ្យស្បែកអ្នកងាយចាស់ជាងមុន និង មានខ្លាញ់។
ដូចនេះអ្នកគួរតែរៀនកាត់បន្ថយទម្លាប់ទាំងនេះម្តងបន្តិចៗ ព្រោះនៅពេលដែលអ្នកមិនយកចិត្តទុកដាក់ចំពោះទម្លាប់ដែលសាមញ្ញទាំងនេះ គឺអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក និងកាន់តែឲ្យសម្រស់របស់អ្នកកាន់តែធ្លាក់ចុះជាមិនខាន។
បញ្ចេញមតិយោបល់