សក់ស្ងួត ផុយ ខូច បែកចុង គឺជាអ្វីដែលអ្នកអាចមិនពេញចិត្តសម្រាប់សុខភាពសក់របស់អ្នក ក្នុងនោះ ប្រេងអូលីវ ត្រូវបានជ្រើសរើសល្អបំផុតសម្រាប់សក់ស្ងួត។ ប៉ុន្តែ តើប្រេងអូលីវជាប្រេងដ៏មានប្រសិទ្ធភាពសម្រាប់សក់ស្ងួតដែរឬទេ? ក្រៅពីការរក្សាសក់ឱ្យមានសំណើម ប្រេងនេះមានសារធាតុចិញ្ចឹមដែលបំពេញបន្ថែមនិងការពារសក់របស់អ្នកផងដែរ។ នេះជាអត្ថប្រយោជន៍ជាច្រើននៃការប្រើប្រាស់ប្រេងអូលីវដើម្បីគ្រប់គ្រងសក់ស្ងួត បែកចុង និង ដាច់ផុយ។
តើប្រេងអូលីវល្អសម្រាប់សក់របស់អ្នកទេ ដល់កម្រិតណា និង មានអត្ថប្រយោជន៍អ្វីខ្លះ?
ប្រេងអូលីវ ជួយគ្រប់គ្រងសក់ជ្រុះ និងធ្វើអោយសក់អ្នកភ្លឺរលោង និងមានសុខភាពល្អប្រសើរផងដែរ។ មិនតែប៉ុណ្ណោះ ប្រេងអូលីវត្រូវបានប្រើប្រាស់ជាប្រពៃណីសម្រាប់លាបលើស្បែក ហើយត្រូវបានគេពេញចិត្តយ៉ាងខ្លាំងចំពោះលក្ខណៈសម្បត្តិ emollient របស់វា។ នៅផ្នែកបន្ទាប់ អ្នកបានយល់ដឹងកាន់តែច្រើន ពីអត្ថប្រយោជន៍របស់ប្រេងអូលីវសម្រាប់ជំនួយដល់សក់របស់អ្នក ៖
១. ផ្តល់សំណើមដល់សក់ស្ងួតប្រេងអូលីវ ជាក្រែមបន្ទន់សក់ដ៏ល្អ និងមានលក្ខណៈសម្បត្តិ emollient ។ លើសពីនេះ វាអាចធ្វើអោយសក់មានជាតិទឹក កាត់បន្ថយសក់ជ្រុះ និងធ្វើអោយសក់ទន់រលោង។
២. ជំរុញការលូតលាស់សក់
ប្រេងអូលីវមានផ្ទុកសារធាតុ oleuropein ដែលជួយជំរុញឲ្យសសៃសក់លូតលាស់បានល្អ។
៣. ការពារសក់ខូច
លក្ខណៈសម្បត្តិ emollient នៃប្រេងអូលីវអាចកាត់បន្ថយបញ្ហាទាំងនេះ ដូចជា សក់ស្ងួត ខូច ផុយ និង ងាយនឹងបែកចុង ព្រមទាំងជួយរក្សាប្រវែងសក់របស់អ្នកផងដែរ។
៤. ជួយស្បែកក្បាល និងស្បែកងាយប្រតិកម្ម
ប្រេងអូលីវមានប្រសិទ្ធិភាពកាត់បន្ថយ ស្បែកក្បាលដែលងាយប្រតិកម្ម និងរក្សាវាឱ្យមានសុខភាពល្អ និង មានលក្ខណៈប្រឆាំងនឹងការរលាកដែលអាចធ្វើឱ្យភ្នាសស្បែកមានលំនឹងថែមទៀតផង។
ដូចដែលអ្នកបានដឹងរួចមកហើយ ប្រេងអូលីវមិនត្រឹមតែជួយឲ្យសក់ភ្លឺរលោង និង មានសំណើមទេ ប៉ុន្តែមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សសៃសក់របស់អ្នក និង ជួយដល់សក់របស់អ្នកឲ្យមានសុខភាពល្អថែមទៀតផង ដូចនេះកុំភ្លេចប្រើប្រាស់ប្រេងអូលីវក្នុងការណែនាំដែលត្រឹមត្រូវបំផុត។
ប្រភព ៖ crazestyle.com