ម៉ាក់ៗក្រោយសម្រាលកូចរួចចង់បានរូបរាងស្អាត ផ្លូវចិត្តល្អឡើងវិញអាចសាកគន្លឹះទាំងនេះបាន

dVachana-Website-Beauty-Ad-2

មិនថាម៉ាក់ៗសម្រាលតាមធម្មជាតិក៏ដោយ វះកាត់ក៏ដោយពួកគាត់សុទ្ធតែធ្វើការលះបង់ដូចគ្នា ដូច្នេះគាត់គួរទទួលបានការស្រឡាញ់ មើលថែ និងលើកទឹកចិត្ត ដោយមិនមែនជាការប្រៀបធៀប ការបន្តុះបង្អាប់នោះទេ។ ដោយសារពេលខ្លះនៅមានមនុស្សមួយចំនួននៅគិត និងប្រៀបធៀបនៅចំណុចនេះដែលធ្វើឲ្យបងៗស្រ្តីមួយចំនួនបាក់ទឹកចិត្តជាខ្លាំង បូករួមទាំងគ្មានពេលថែខ្លួនឯង គ្មានអ្នកជួយសម្រាល ទើបរូបរាងកាយ និងផ្លូវចិត្តគាត់មានការប្រែប្រួលជាខ្លាំង។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗដើម្បីជួយឲ្យពួកគាត់បានប្រសើរឡើងដែលណែនាំដោយដុកទ័រ ទឹង សុគន្ធមាលា បម្រើការនៅគ្លីនិច Mémoire Polyclinic and Maternity ។

1. ព្យាយាមរក្សាសុខភាពជុំវិញការពពោះឲ្យបានល្អ បូករួមទាំងសុខភាពផ្លូវកាយឲ្យរឹងមាំ ដូច្នេះក្រោយសម្រាលហើយសុខភាពផ្លូវក៏ឆាប់ល្អឡើងវិញដែរ

2. ការកម្រិតការឡើងទម្ងន់ក្នុងកំឡុងពេលពពោះឲ្យស្ថិតនៅកម្រិតស្តង់ដារ ហើយបន្ថែមនូវការហាត់ប្រាណសមស្រប និងសម្រាកឲ្យបានគ្រប់គ្រាន់ 

៣. មានការលំហែអារម្មណ៍ លំហែខួរក្បាល មានពេលសម្រាកដើម្បីធ្វើអ្វីដែលខ្លួនចូលចិត្ត ដោយមានការជួយពីស្វាមី ឬគ្រួសារក្នុងការមើលកូនបានខ្លះ

4. ចំណុចសំខាន់មួយទៀតគឺព្យាយាមគិតវិជ្ជមាន និងស្វែងរកជំនួយពីស្វាមីឲ្យបានទាន់ពេលនៅពេលដែលខ្លួនមានអាម្មណ៍តានតឹង ព្រោះបើម៉ាក់ៗសំងំលាក់ទុកតែឯនោះសុខភាពផ្លូវចិត្តកាន់តែដុនដាបទៅ។

រឿងទាំងនេះមើលទៅតិចតួចមែនតែវាពិតជាសំខាន់ និងទាមទារឲ្យអ្នកម៉ាក់ និងក្រុមគ្រួសារយកចិត្តទុកដាក់ឲ្យបានល្អបំផុត។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង