វិធីព្យាបាលមុនសម្រាប់ស្បែកមុខមានខ្លាញ់ ដែលអ្នកអាចសាកល្បងនៅផ្ទះបាន

Vachana-Website-Beauty4-Health-V2

ស្បែកមុខមានខ្លាញ់ និង ការកើតមុន គឺជារឿងឈឺក្បាល និង រំខានបំផុតសម្រាប់មនុស្សស្រីតែម្តង ប៉ុន្តែ អ្នកក៏អាចដឹងពីវិធីខ្លះៗដើម្បីព្យាបាលផងដែរ។ ខាងក្រោមនេះ ជាការព្យាបាលមុនសម្រាប់ស្បែកមុខមានខ្លាញ់ និង​វិធីងាយៗដើម្បី​ព្យាបាល​មុន​​នៅផ្ទះ មិនបាច់ចំណាយពេលយូរ ​៖

+ ទឹកក្រូចឆ្មា និងទឹកឃ្មុំក្រូចឆ្មា

ក្រូចឆ្មា ជាគ្រឿងផ្សំដ៏ល្អបំផុតសម្រាប់ស្បែកមុខមានខ្លាញ់ ព្រោះវាមានផ្ទុកអាស៊ីតក្រូចឆ្មា ដែលអាចបន្សាប និងគ្រប់គ្រងការបញ្ចេញជាតិប្រេងនៃស្បែកដែលមានខ្លាញ់។ មិនតែប៉ុណ្ណោះ អាស៊ីតក្រូចឆ្មា ក៏មានផ្ទុកសារធាតុស័ង្កសីដែលមានសមត្ថភាពក្នុងការសម្លាប់បាក់តេរីដែលបង្ករឱ្យកើតមុន ជួយសម្អាតរន្ធញើសដែលស្ទះ និងកម្ចាត់មុនក្បាលខ្មៅ រួមជាមួយនឹងការកាត់បន្ថយស្លាកស្នាមជាំយ៉ាងមានប្រសិទ្ធភាព។ 

ឯទឹកឃ្មុំក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលផ្តល់ឱ្យអ្នកនូវស្បែកភ្លឺថ្លាតាមបែបធម្មជាតិ ក៏ដូចជាជួយក្នុងការកាត់បន្ថយស្នាមមុន និងការពារមុនក្បាលស ព្រមទាំងប្រឆាំង​នឹង​បាក់តេរី ហើយ​​អាច​ស្តារ​តុល្យភាព​សំណើម​ក្នុង​ស្បែក ដែលអាច​កាត់បន្ថយ​ការ​រលាក​ស្បែកថែមទៀតផង។

វិធី ៖

ច្របាច់​ទឹក​ក្រូចឆ្មា​ស្រស់ ១ ស្លាបព្រា​បាយ ហើយ​យក​ទឹកឃ្មុំ​ក្នុង​បរិមាណ​ដូចគ្នា​ដាក់​ក្នុង​ចាន​ស្អាត និង លាយរបស់ទាំង ២ នេះឱ្យបានសព្វល្អ។

លាប​ឱ្យ​សព្វ​លើ​មុខ និង​ក បន្ទាប់​ពី​លាង​សម្អាត​មុខ​បាន​ត្រឹម​ត្រូវ ដោយប្រើជក់

ទុកល្បាយនេះ នៅលើមុខរយៈពេល 15 ទៅ 20 នាទី បន្ទាប់មកលាងវាចេញដោយទឹកត្រជាក់។

បន្ទាប់ពីលាងចេញរួចហើយ អ្នកអាចសង្កេត ឃើញ​ពី​ការ​កាត់​បន្ថយ​ស្នាម​មុន​ភ្លាមៗ និង​មាន​ពន្លឺ​ភ្លឺ​ថ្លា​លើ​មុខ​របស់​អ្នក។ ទាំងអស់នេះ ​ជា​វិធី​ព្យាបាល​ស្នាម​មុន​ដ៏​សាមញ្ញ និង​មាន​ប្រសិទ្ធភាព​សម្រាប់​ស្បែកមុខមាន​ខ្លាញ់។

លើសពីនេះ អ្នកអាចធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍ ប៉ុន្តែ សម្រាប់អ្នកមានស្បែកងាយប្រតិកម្ម យកល្អគួរតែចៀសវាង ឬអាចប្រើទឹកក្រូចឆ្មាក្នុងបរិមាណតិចតួចបំផុត ព្រោះវាអាចបណ្តាលឱ្យស្បែកឡើងក្រហម និងរលាកបាន។

ប្រភព ៖ stylecrze.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង