រឿងធម្មតាហើយ មនុស្សភាគច្រើនមានរង្វង់ខ្មៅនៅក្រោមភ្នែក ដោយសារតែបណ្តាលមកពីមូលហេតុមួយចំនួនដូចជាស្ត្រេស ការគេងមិនលក់ និងអស់កម្លាំងជាដើម។ ដើម្បីកាត់បន្ថយស្នាមខ្មៅនៅក្រោមរង្វង់ភ្នែក វចនានឹងនាំមកនូវវិធីកម្ចាត់ស្នាមខ្មៅដែលមានប្រសិទ្ធិភាពដែលអ្នកគួរតែអនុវត្ត ៖
១. គេងឱ្យបានគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់អាចប៉ះពាល់ដល់ស្រទាប់នៃភ្នែករបស់អ្នក ដែលជាហេតុធ្វើមានរង្វង់ខ្មៅនៅក្រោមភ្នែក ដូចនេះ អ្នកគួរតែព្យាយាមគេងឱ្យបានយ៉ាងហោចណាស់ 7 ទៅ 8 ម៉ោង ដើម្បីធានាថាអ្នកសម្រាកបានគ្រប់គ្រាន់និងមិនមើលទៅមិននឿយហត់។ លើសពីនេះ ការគេងឱ្យទាន់ពេលវេលា និងភ្ញាក់ពីដំណេកឱ្យទាន់ពេលអាចធ្វើឱ្យភ្នែករបស់អ្នកភ្លឺថ្លា និងធ្វើឱ្យអ្នកមានភាពស្រស់ថ្លាពេលភ្ញាក់ពីដំណេក។
២. កញ្ចប់កាកតែត្រជាក់
កញ្ចប់តែមិនត្រឹមតែបង្កើតជាភេសជ្ជៈក្តៅល្អប៉ុណ្ណោះទេ ប៉ុន្តែវាល្អណាស់ក្នុងការកាត់បន្ថយរង្វង់ខ្មៅនៅក្រោមភ្នែក។ សំខាន់ជាងនេះ ភាពត្រជាក់នៃកញ្ចប់តែបង្កើនលំហូរឈាមទៅក្រោមភ្នែករបស់អ្នក ធ្វើឱ្យភ្នែកភ្លឺ និង លែងខ្មៅថែមទៀតផង។
៣. ស្លឹក ជីអង្កាម
ស្លឹកជី អង្កាម គឺជាមិត្តល្អបំផុតរបស់អ្នក ដែលល្អសម្រាប់កាត់បន្ថយរង្វង់ខ្មៅក្រោមភ្នែក ព្រោះវាជួយបង្កើនលំហូរឈាមទៅកាន់តំបនក្រោមភ្នែក។ អ្នកអាចកិនស្លឹកជីអង្កាមបន្តិច រួចលាបនៅក្រោមភ្នែករយៈពេល ៥ នាទី រួចលាងទឹកចេញឲ្យស្អាតជាការស្រេច។
៤. ចំណិតដំឡូងបារាំង
ការលាបចំណិតដំឡូងត្រជាក់នៅក្រោមភ្នែករបស់អ្នក គឺ ជារបស់ម្យ៉ាងដែលមានប្រសិទ្ធិភាពបំផុត សម្រាប់បញ្ហារង្វង់ខ្មៅនៅក្រោមភ្នែក ដោយអ្នក គ្រាន់តែកាត់ដំឡូងបារាំងជាចំណិតស្តើងៗ ហើយទុកនៅក្រោមភ្នែករយៈពេល ៥-១០ នាទី។ ម្យ៉ាងទៀត ដំឡូងបារាំងមានលក្ខណៈសម្បត្តិភ្លឺ ជួយកាត់បន្ថយភាពងងឹតចេញពីស្រទាប់ភ្នែករបស់អ្នក ឲ្យមើលទៅកាន់តែភ្លឺជាងមុន។
៥. ទឹកឃ្មុំ
ទឹកឃ្មុំ ផ្តល់សំណើមដល់ស្បែក និងកាត់បន្ថយស្នាមអុចខ្មៅ ព្រោះទឹកឃ្មុំមានផ្ទុកសារធាតុ polyphenols ដែលអាចកាត់បន្ថយរង្វង់ដែលខ្មៅនៅក្រោមភ្នែក ជាពិសេស អ្នកគ្រាន់លាយទឹកក្រូចឆ្មារមួយស្លាបព្រាជាមួយទឹកឃ្មុំមួយស្លាបព្រា បន្ទាប់មក លាបល្បាយនេះទៅលើស្បែកជុំវិញភ្នែករបស់អ្នក ហើយទុកចោលប្រហែល 10-15 នាទី រួចលាងជម្រះឲ្យហ្មត់ចត់ជាមួយទឹកក្តៅឧណ្ហៗ ធ្វើបែបនេះម្តងក្នុងមួយថ្ងៃរហូតដល់រង្វង់ខ្មៅរាងរលុប។
ទោះបីជារង្វង់ខ្មៅ ពេលខ្លះអាចប្រើរយៈពេលយូដើម្បីកម្ចាត់ ដូចនេះ របស់ធម្មជាតិទាំង ៥ ជាគន្លឹះដ៏មានប្រយោជន៍ក្នុងការជួយអ្នកកម្ចាត់រង្វង់ខ្មៅទាំងនោះ បូករួមជាមួយទម្លាប់ថែទាំខ្លួនរបស់អ្នកមួយចំនួន ប្រាកដជាអាចជួយអ្នកបាន។
ប្រភព៖ askalia.bilog.com
បញ្ចេញមតិយោបល់