ហេតុផល ៦យ៉ាង ដែលស្បែករបស់អ្នកមើលទៅមិនស្អាត និង ឆាប់ឡើងមុន

Vachana-Website-Beauty-Health-V2-1

មានមនុស្សស្រីមួយចំនួន តែងតែត្អូញត្អែររឿងស្បែករបស់ពួកគេមិនស្អាត និង ឆាប់ឡើងមុននៅលើផ្ទៃមុខ ដោយសារតែ សកម្មភាពមួយចំនួនដែលអ្នកបានធ្វើ អាចបណ្តាលឲ្យស្បែកឡើងមុនដោយមិនដឹងខ្លួន។ ហើយខាងក្រោមនេះជាហេតុផលមួយចំនួនដែលបណ្តាលឲ្យស្បែករបស់អ្នកមិនស្អាត និង ងាយឡើងមុនផងដែរ ៖

១. អ្នកឧស្សាហ៍យកដៃប៉ះមុខ

ការយកដៃរបស់អ្នកប៉ះមុខជាញឹកញាប់ អាចបណ្តាលឲ្យស្បែករបស់អ្នកឆាប់កើតមុនបានយ៉ាងងាយ ព្រោះពេលអ្នកយកដៃប៉ះមុខរបស់អ្នក វានឹងផ្ទេរបាក់តេរី ប្រេង និងកខ្វក់ទៅលើស្បែករបស់អ្នកជាហេតុនាំឲ្យស្បែកអ្នកមិនស្អាត ដូចនេះត្រូវព្យាយាមកាត់បន្ថយការយកដៃទៅប៉ះមុខរបស់អ្នក បើមិនចាំបាច់។

២. ប្រើផលិតផលខុសពីស្បែករបស់អ្នក

បើអ្នកមិនច្បាស់ពីប្រភេទស្បែករបស់ខ្លួនទេ កុំព្យាយាមប្រើប្រាស់ផលិតផលច្រើនពេក ព្រោះនឹងងាយធ្វើឲ្យស្បែករបស់អ្នកឆាប់ប្រតិកម្ម និង ឡើងមុនបានយ៉ាងឆាប់រហ័ស។ ដូចនេះ មុននឹងប្រើប្រាស់ផលិតផលណាមួយត្រូវសិក្សាឲ្យបានច្បាស់ និង ជ្រើសរើសផលិតផលដែលសក្តិសមជាមួយស្បែករបស់អ្នក។

៣. អ្នកស្ត្រេសលើសកម្រិតពេក

ភាព​តានតឹង​ និង ស្ត្រេសលើសកម្រិត ឱ្យស្បែករបស់អ្នកបញ្ចេញអរម៉ូនស្ត្រេស ដែលអាចផលិតប្រេងជាច្រើន ជាហេតុធ្វើឱ្យស្ទះរន្ធញើសរបស់អ្នកអាច​បំផ្លាញ​ស្បែក​អ្នក​ដោយ​មិនដឹងខ្លួន ដែលវាអាចបង្ក​ឱ្យ​កើត​មុន​ និង ស្បែករបស់អ្នកឆាប់ចាស់ផងដែរ។ ដូចនេះ អ្នកគួរឲ្យខ្លួនឯងសម្រាកឲ្យបានគ្រប់គ្រាន់ និង លំហែរភាពតាសនតឹងចោលខ្លះ ទើបជាការប្រសើរ។

៤. ទទួលទានអាហារមិនត្រឹមត្រូវ

ការញ៉ាំអាហារមិនមានសុខភាពល្អ ដូចជាមានខ្លាញ់ច្រើន អាហារបំពងញឹកញាប់ ភេស្ជជៈមានជាតិផ្អែមច្រើន ក៏អាចបណ្តាលឲ្យស្បែករបស់អ្នកមើលទៅមិនស្អាត និង អាចឡើងមុនបានផងដែរ។ ព្រោះ អាហារទាំងនេះ គឺជា ប្រភេទអាហារក្តៅ និង ប៉ះពាល់ដល់ស្បែករបស់អ្នកដោយចេតនា ដូចនេះ បើអាចអ្នកគួរតែកាត់បន្ថយការញ៉ាំអាហារប្រភេទនេះ។

៥. អ្នកមិនលាងមុខរបស់អ្នកឲ្យបានត្រឹមត្រូវ

ស្បែកមុខគឺសំខាន់ណាស់ បើសិនជាអ្នកមិនបានលាងមុខរបស់អ្នកឲ្យបានត្រឹមត្រូវទេ នឹងបណ្តាលឲ្យស្បែករបស់ឆាប់ឡើងមុន និង មានខ្លាញ់។ លើសពីនេះ នៅពេលដែលអ្នកមកពីខាងក្រៅ ស្បែករបស់អ្នកនឹងមានញើស ធូលីដី និង បាក់តេរី បើមិនលាងមុខរបស់អ្នកឲ្យស្អាតទេ វាចូលទៅក្នុងរន្ធញើសរបស់អ្នក ហើយបណ្តាលឱ្យមានការកើតមុនជាមិនខាន។

៦. មិនប្រើ sunscreen

ការមិនប្រើប្រាស់ឡេការពារកម្តៅថ្ងៃអាចបណ្តាលឲ្យស្បែករបស់អ្នកប៉ះពាល់ជាច្រើន ព្រោះកម្តៅព្រះអាទិត្យបណ្តាលឲ្យស្បែករបស់អ្នក ស្ងួត និង ជាំ ដូចនេះ ហើយការប្រើប្រាស់ sunscreen ជួយការពារស្បែករបស់អ្នក ពីកោសិកាដែលងាប់និង កាំរស្មីដ៏អាក្រក់ ដែលអាចបំផ្លាញស្បែករបស់អ្នក និង បង្កឲ្យកើតមុនបាន។

សកម្មភាពទាំងអស់នេះហើយ ដែលអាចបណ្តាលឲ្យស្បែកមមុខរបស់អ្នក មើលទៅមិនស្អាតថែមទាំងងាយបង្កឲ្យឡើងមុនលើ ដូចនេះហើយឈប់ត្អូញត្អែរទៀត ប៉ុន្តែងាកមកកាត់បន្ថយរឿងទាំងអស់នេះវិញ បើសិនជាអ្នកចង់ឲ្យស្បែករបស់អ្នកមិនងាយឡើងមុន និង មើលទៅស្អាត។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង