អត្ថប្រយោជន៍នៃកាហ្វេដែលជំនួយដល់ស្បែករបស់អ្នក

Vachana-Website-Beauty2-Health
ដឹង​ទេ​ថា ​ការ​លាប​កាហ្វេនៅ​លើ​ស្បែក​មាន​អត្ថប្រយោជន៍អ្វីខ្លះដល់ការ​ថែរក្សា​ស្បែករបស់អ្នក​? មូលហេតុដែលកាហ្វេអាចជួយដល់ការថែរក្សាស្បែកបានគឺ ដោយសារតែកាហ្វេមិនត្រឹមតែជាភេសជ្ជៈនោះទេ ហើយវាក៏ជាធាតុផ្សំម្យ៉ាងដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះស្បែករបស់អ្នកផងដែរ។ ខាងក្រោមនេះអត្ថប្រយោជន៍របស់កាហ្វេដែលជួយដល់ស្បែករបស់លោកអ្នក៖
១. កាត់បន្ថយ Cellulite
Cellulite ជាខ្លាញ់ដែលកក់ក្រោមស្បែក ដែលមានរាងជាដុំពកតូចៗ ភាគច្រើនត្រូវបានរកឃើញចំពោះស្ត្រីនៅជុំវិញភ្លៅ និងគូទ ដោយវាកើតឡើងនៅពេលដែលមានវត្តមាននៃជាតិខ្លាញ់ subcutaneous លើសដែលចូលទៅក្នុង dermis នៃស្បែក។ លើសពីនេះ ការលាបកាហ្វេទៅតំបន់ស្បែកដែលរងផលប៉ះពាល់ ក៏ជួយប្រឆាំងនឹង cellulite ដោយកាត់បន្ថយការផ្ទុកលើសនៃជាតិខ្លាញ់នៅក្នុងកោសិកា adipose ។ ជាការពិត ដោយសារកាហ្វេគឺជាអាល់កាឡូអ៊ីត វាមានសារៈសំខាន់ជួយបំបែកខ្លាញ់ដោយរារាំងអង់ស៊ីមដែលទទួលខុសត្រូវចំពោះការប្រមូលផ្តុំជាតិខ្លាញ់។
២. កាត់បន្ថយការហើមភ្នែក
ដោយសារកាហ្វេជួយបង្កើនលំហូរឈាម ការប្រើប្រាស់កាហ្វេនៅជុំវិញភ្នែកជួយពង្រីកសរសៃឈាមដែលរួមចំណែកដល់ការហើមក្រោមភ្នែក។ អ្នកអាចលាបកាហ្វេនៅជុំវិញស្បែកដែលហើម អាចលាបជាលក្ខណៈម៉ាស្សា ឬ ជាការខាត់បែបជុំវិញផ្ទៃមុខទាំងមូលតែម្តងក៏បាន ព្រោះវាមិនមានផលប៉ះពាល់ទៅលើស្បែកមុខរបស់អ្នកនោះទេ។ ប៉ុន្តែត្រូវចងចាំថា កាហ្វេដែលអ្នកលាបលើផ្ទៃមុខ ត្រូវជាប្រភេទ កាហ្វេដែលខាត់ទៅលើស្បែកមុខនិងមានគុណភាពល្អ។

៣. អត្ថប្រយោជន៍ប្រឆាំងភាពចាស់

កាហ្វេមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ នៅពេលដែលកាហ្វេត្រូវបានប្រើប្រាស់ក្នុងរូបមន្តត្រឹមត្រូវមួយ វាអាចបង្កើនប្រសិទ្ធភាពការពារប្រឆាំងនឹងវិទ្យុសកម្មកាំរស្មី UV និងកាត់បន្ថយការបង្កើតរ៉ាឌីកាល់សេរី និង ជួយការពារភាពចាស់មុនអាយុ។ រ៉ាឌីកាល់សេរី គឺជាមូលហេតុចម្បងមួយ ដែលធ្វើឲ្យស្បែករបស់អ្នក មានភាពចាស់មុនអាយុ។ បន្ថែមពីលើឥទ្ធិពលប្រឆាំងអុកស៊ីតកម្មខ្ពស់នៃកាហ្វេ វាក៏ជួយកាត់បន្ថយការកើតជំងឺមហារីកស្បែក និងការ sunburn ផងដែរ។

៤. បង្កើនការលូតលាស់សក់
នៅក្នុងករណីនៃការទំពែក ការប្រើប្រាស់ជាតិកាហ្វេអ៊ីនទៅលើស្បែកក្បាល ជួយបង្កើន microcirculation នៃឈាម ដោយហេតុនេះ វាអាចជំរុញការលូតលាស់សក់បានយ៉ាងឆាប់រហ័ស និង ផ្តល់សារធាតុចិញ្ចឹមជាមួយនឹងឈាមទៅកាន់គល់សក់ដែលជ្រុះឬដាច់។ ប្រសិនបើអ្នកមានការជ្រុះសក់ អ្នកគួរតែរកសាប៊ូកក់សក់ដែលមានជាតិកាហ្វេនៅក្នុងនោះព្រោះវាជួយដល់ស្បែកក្បាលរបស់អ្នក។
៥. ជំនួយដល់ការខាត់ស្បែករបស់អ្នក
កាហ្វេជាសារធាតុម្យ៉ាងដែលអាចបន្សាបជាតិពុលយ៉ាងមានប្រសិទ្ធិភាពសម្រាប់ស្បែកដែលស្ងួត និង គ្រើម ។ សំខាន់ជាងនេះ ការប្រើប្រាស់ជាតិកាហ្វេអ៊ីនបង្កើនលំហូរឈាមនៅក្នុងស្បែក ដែលជាហេតុធ្វើឱ្យសុខភាពស្បែកទាំងមូលមានសភាពប្រសើរឡើង។ ជាពិសេស នៅពេលដែលអ្នកខាត់ស្បែករបស់អ្នកជាមួយកាហ្វេ វាធ្វើឱ្យស្បែករបស់អ្នករលោង កម្ចាត់ចោលនូវកោសិកាចាស់ៗ ស្បែកដែលខូចខាត ជួសជុលស្បែកដែលខូចខាត ដោយផ្តល់នូវស្បែកដែលភ្លឺរលោង និង ជួយបង្កើតកោសិកាថ្មីនៅក្នុងស្បែកដែលខូចខាត និងធ្វើឱ្យស្បែកដែលខូចខាតមានសភាពល្អជាមុនវិញ។
សាកល្បងធ្វើរឿងមួយនេះ ក្នុងមួយសប្តាហ៍ម្តងទៅ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏មានប្រសិទ្ធិភាពនៃជាតិកាហ្វេ ដូចជា ដើម្បីកាត់បន្ថយការហើមភ្នែក កាត់បន្ថយភាពចាស់នៃកោសិការ ការពារប្រឆាំងនឹងជំងឺមហារីកស្បែក ការ sunburn និងមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានអត្ថប្រយោជន៍សម្រាប់ស្បែករបស់អ្នក។
ប្រភព៖ thealcyone.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង