មានដែលឆ្ងល់អត់ថា ហេតុអីមនុស្សស្រីមួយចំនួនមានអាយុកាន់តែច្រើនហើយ ប៉ុន្តែនៅតែមានសម្រស់ក្មេងជាងវ័យ អាយុច្រើនក៏នៅតែក្មេងបាន បើអ្នកយល់ពីហេតុផលមានស្នាមជ្រួញ និងដឹងពីរបៀបការពារវា។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលធ្វើឲ្យស្បែករបស់អ្នកមានស្នាមជ្រីវជ្រួញ ៖
– អាយុ : នៅពេលអ្នកកាន់តែចាស់ ស្បែករបស់អ្នកនឹងកាន់តែមានសកម្មភាពយឺត ការផលិត collagen ក៏ថយចុះដែរ។
-ការថយចុះនៃផលិតកម្មប្រេងធម្មជាតិ: វាជាហេតុធ្វើឱ្យស្បែករបស់អ្នកស្ងួត និងធ្វើឱ្យស្នាមជ្រីវជ្រួញកាន់តែឃើញច្បាស់ហើយកាត់បាត់បង់ជាតិប្រេងនេះក៏បណ្តាលឱ្យស្បែករលុង យារធ្លាក់។
-ការប៉ះពាល់នឹងកាំរស្មីអ៊ុលត្រាវីយូឡេ(ព្រះអាទិត្យ): កាំរស្មីអ៊ុលត្រាវីយូឡេដែលបង្កើនល្បឿននៃភាពចាស់ ដែលជាមូលហេតុចម្បងនៃស្នាមជ្រួញ ព្រោះនៅពេលស្បែកប៉ះនឹងពន្លឺ UV វាវាបំផ្លាទៅដល់ជាលិកាភ្ជាប់នៃស្បែក
– សរសៃ collagen និង elastin ដែលស្ថិតនៅក្នុងស្រទាប់ជ្រៅនៃស្បែក ។
– ការជក់បារី: ការជក់បារីក៏ជាផ្នែកមួយអាចពន្លឿនដំណើរការនៃភាពចាស់នៃស្បែករបស់អ្នកដែរ។
– ការបញ្ចេញចលនាមុខញឹកញាប់ : ដូចជាការជ្រួញចិញ្ចើមរាល់ថ្ងៃជាដើម ដែលបង្កើតឲ្យមានស្នាមជ្រួញផ្នត់ៗតែម្ដង។
នេះសុទ្ធតែជាមូលហេតុធ្វើឲ្យអ្នកចាស់ជាងវ័យ តែបើសិនជាអ្នកជាមនុស្សដែលដែលរក្សាសុខភាពបានល្អ នោះទោះបីជាអាយុច្រើនក៏នៅតែមើលទៅក្មេងដែរ។
នេះជាហេតុផលងាយដែលមនុស្សស្រីមួយចំនួនអាចរក្សាស្បែករបស់ពួកគេ ឲ្យនៅក្មេងជាងធម្មតា ដូចនេះហើយ អ្នកអាចថែរក្សាស្បែករបស់អ្នកឲ្យបានល្អ ដោយជៀសវាងទម្លាប់មិនល្អធ្វើឲ្យអ្នកចាស់ជាងអាយុ។
អត្ថបទដោយ: Vachana Beauty and Health