គ្មានមនុស្សស្រីណាដែលមិនចង់ស្រស់ស្អាត និងក្មេងជាងវ័យទេ តែពេលខ្លះភាពស្រស់ស្អាតក៏ធ្លាក់ចុះដោយសារកត្តាជាច្រើន ហើយក្នុងនោះអាហារក៏ជាកត្តាសំខាន់មួយដែរ។ បែបនេះហើយអ្នកគួរតែចេះជ្រើសរើសអាហារ ដែលមានបន្លែ ផ្លែឈើ ត្រីសាច់ ឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជាអាហារងាយស្រួលរក ងាយស្រួលញ៉ាំ ហើយថែមទាំងជំនួយដល់សម្រស់ទៀតផង៖
១. ក្រូច និង ម្នាស់
ផ្លែឈើទាំងពីរមុខនេះ សម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងនឹងភាពចាស់ ហើយវាក៏ជួយទប់ទល់ការបំផ្លាញសភាពស្បែកឲ្យខូចខាតដែរ ដូច្នេះ ហើយអ្នកគួរតែព្យាយាមញ៉ាំផ្លែឈើ២មុខនេះឲ្យបានច្រើន។
២. ប៉េងប៉ោះ និងឪឡឹក
សម្បូរទៅដោយ វីតាមីន C និងសារជាតិ ខៃខូពីន ដែលជួយការពារស្បែក
ពីការបំផ្លាញដោយកាំរស្មី UV ដូច្នេះហើយអ្នកគួរតែញ៉ាំប៉េងប៉ោះក្រហមឲ្យបាន ២ ទៅ
៣ ផ្លែក្នុងមួយថ្ងៃ។ សម្រាប់ផ្លែឈើ គួរតែលាងមាត់ជាមួយឪឡឹកបន្ទាប់ពីញ៉ាំអាហាររួច។
៣. ទឹកដោះគោជូរ
ទឹកដោះគោជូវាជួយឲ្យប្រព័ន្ធបញ្ចេញចោលមានដំណើរការល្អ ហើយអាចកម្ចាត់នូវសារធាតុ
មិនល្អដែលសន្សំទុកក្រោមស្បែក ដើម្បីឲ្យរាងកាយមានភាពភ្លឺថ្លា។
៤. សាច់ត្រី និងខ្លាញ់ត្រី
ជាតិខ្លាញ់នៅក្នុងត្រីជាប្រភេទខ្លាញ់ល្អ ដែលជួយឲ្យស្បែកតឹងណែន ក្មេងជាងវ័យ និងមានមើលទៅ
មានសភាពស្រស់ថ្លាគួរឲ្យចង់គយគន់។
៥. ផ្លែទទឹម
ផ្លែនេះ ពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីន C ដែលរារាំងកុំ
ឲ្យមានស្នាមជ្រួញ និងការពារកុំឲ្យស្បែកស្ងួតដែលជាហេតុធ្វើឲ្យអ្នកមើលទៅចាស់ជាងវ័យ។
ពាក្យចាស់ពោលថា ស្រឡាញ់ខ្លួនឲ្យស្ងួនចំណី ដូច្នេះអ្នកត្រូវចេះជ្រើសរើសអាហារណាដែលល្អសម្រាប់សុខភាព និងសម្រស់។