សក់ស្អាតគឺជាក្តីស្រមៃរបស់មនុស្សស្រីគ្រប់រូប ដោយសារតែវាជាផ្នែកមួយនៃសម្រស់។ ការញ៉ាំអាហារក៏ជួយទៅដល់ការជំនួយសក់របស់អ្នកផងដែរ ព្រោះវាផ្តល់នូវវីតាមីនដែលជួយជំរុញដល់ការលូតលាស់របស់សក់ និង ធ្វើឲ្យសសៃសក់មិនខូចនិងមានសំណើម។ ថ្ងៃនេះវចនានិងណែនាំនូវអាហារមួយចំនួនដែលជួយពង្រឹងដល់សសៃសក់របស់អ្នកឲ្យកាន់តែមានសុខភាពល្អនិងលូតលាស់លឿន។
១. ផ្លែបឺរ
គឺជាផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងសម្បូរបែប។ លើសពីនេះវាសម្បូរទៅដោយវីតាមីន B12, riboflavin, វីតាមីន C និង A, folate, ជាតិដែក, niacin និងវីតាមីន B6 ។ ដោយសារធាតុចិញ្ចឹមទាំងអស់នេះជួយដល់ការលូតលាស់សក់ ជួយពង្រឹងដល់សសៃសក់ពីខាងក្នុង ទប់ស្កាត់ការឡើងស្កូវមុនអាយុ និង ផ្តល់នូវវីតាមីនដែលជួយការបែកចុងរបស់សក់ផងដែរ។
២. ត្រី
ត្រីមានអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលអាចជួយកែលម្អសុខភាពសក់ឲ្យកាន់តែរឹងមាំ។ អាស៊ីតអូមេហ្គា 3 អាចជួយរារាំង 5-alpha-reductase ដែលផលិតអរម៉ូនដែលអាចបណ្តាលឱ្យជ្រុះសក់ឬខូច។ សំខាន់ជាងនេះវីតាមីននៅក្នុងសាច់ត្រីនិងខ្លាញ់ត្រីអាចជួយដល់ការព្យាបាលការជ្រុះសក់របស់បុរសនិងស្ត្រីផងដែរ។ ៣. ផ្លែ berries
វាមានផ្ទុកវីតាមីន C ដែលក៏ជួយដល់ការស្រូបយកជាតិដែកផងដែរ។ វាជួយប្រឆាំងនឹងការជ្រុះសក់ចំពោះអ្នកដែលមានកង្វះជាតិដែក និងជួយការពារសសៃសក់របស់អ្នកឲ្យរឹងមាំ ព្រមទាំងមានទម្ងន់ទៀតផង។
៤. គ្រាប់ធញ្ញជាតិ
ដោយតែវាផ្ទុកនូវសារធាតុ ដែលអាចជួយរក្សាស្បែកក្បាល និងសក់ឱ្យមានសុខភាពល្អ។ ម្យ៉ាងទៀតសណ្តែកដីក៏សម្បូរទៅដោយប្រូតេអ៊ីន សារធាតុរ៉ែ និងសមាសធាតុ phenolic សំខាន់ៗផ្សេងទៀត ហើយសារធាតុចិញ្ចឹមទាំងនេះក៏អាចលើកកម្ពស់សុខភាពសក់របស់អ្នកផងដែរ។
៥. សាច់មាន់
ជាសាច់សម្បូរទៅដោយប្រូតេអ៊ីននៅក្នុងសាច់មាន់ជួយពង្រឹងឫសសក់ និងជួយដល់ការលូតលាស់សក់។ សាច់មាន់សម្បូរទៅដោយជាតិដែកដែលជួយកោសិកាឈាមក្រហមបញ្ជូនអុកស៊ីសែនទៅគ្រប់ផ្នែកនៃរាងកាយរបស់អ្នក។
៦. ទឹកដោះគោជូរ
ទឹកដោះគោយ៉ាអួគ្មានជាតិផ្អែមមិនត្រឹមតែសម្បូរទៅដោយប្រូតេអ៊ីនប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយប្រូបាយអូទិកផងដែរ។ Probiotics គឺជាបាក់តេរីល្អដែលជួយស្រូបយកសារធាតុចិញ្ចឹមនៅក្នុងខ្លួនរបស់អ្នក ដែលជួយពង្រឹងដល់ការលូតលាស់សក់និងធ្វើឲ្យមានសំណើម និងក្រាស់ល្អ។
ចង់បានសសៃសក់រឹងមាំ ទន់រលោង ស្អាត និងមានសំណើមល្អគួរតែញ៉ាំអាហារដែលផ្តល់នូវវីតាមីន និងពង្រឹងដល់សុខភាពសក់ព្រោះជាសម្រស់មួយដែលមនុស្សស្រីយើងមិនអាចខ្វះបាន។
បញ្ចេញមតិយោបល់