ទោះជារវល់ថតរឿង និង ខ្សែរភាពយន្ត ដល់យប់ជ្រៅប៉ុណ្ណា ប៉ុន្តែតារារូបនេះមិនដែលភ្លេចក្នុងការថែរក្សាសម្រស់របស់ខ្លួនឡើយ។ តារាសម្តែងស្រីរូបនេះ ក៏បានបង្ហើបពីទម្លាប់ថែរក្សាស្បែករបស់នាងថា “ខ្ញុំនឹងចាប់ផ្តើមសម្អាតមុខពីរដង ជាមួយនឹងប្រេងដើម្បីលុបគ្រឿងសម្អាងរបស់ខ្ញុំចេញ បន្ទាប់មកខ្ញុំនឹងប្រើហ្វូមលាងមុខដើម្បីលាងសម្អាតអ្វីៗទាំងអស់បន្ទាប់ពីថតរួច។
ក្រោយមក ខ្ញុំនឹងបិទ ម៉ាស ជាមួយសេរ៉ូម និងក្រែមសំណើមរបស់ខ្ញុំ”។ ម្យ៉ាងទៀត Nancy បាននិយាយទៀតថា ការលាងសម្អាតឱ្យបានហ្មត់ចត់ គឺជាជំហានដ៏សំខាន់បំផុតរបស់នាង ព្រោះវាជួយដល់ជំហានថែទាំស្បែកជាបន្តបន្ទាប់ ដើម្បីជ្រាបចូលទៅក្នុងស្បែកបានយ៉ាងល្អ។
Nancy បានបន្តទៀតថា ការរក្សាថាមពល និង រាងកាយរបស់នាងដើម្បី ឲ្យមានកម្លាំងនោះគឺ របបអាហារ ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ ដោយសារតែការថតតាម កាលវិភាគការងារ និង អាយុរបស់ខ្ញុំ រាងកាយជៀសមិនផុតពីការឈឺចាប់ ហើយត្រូវការវីតាមីន និងអាហារបំប៉នដើម្បីបំប៉ននោះឡើយ។
ប៉ុន្តែទោះជាយ៉ាងណា ក៏ខ្ញុំមិនភ្លេចក្នុងការហាត់ប្រាណដែរ និងបានទៅជួបគ្រូបង្ហាត់ ពីរដងក្នុងមួយសប្ដាហ៍ ហើយចំណុចសំខាន់នៃការរក្សាថាមពល និង រូបរាងរបស់ខ្ញុំឲ្យនៅតែស្វាហាប់នោះគឺ ការហាត់ប្រាណ។
នេះអាចជាវិធីក្នុងការថែរក្សាសម្រស់របស់តារាស្រីរូបនេះ ដោយសារធ្លាប់តែឃើញតារាស្រីហុងកុងមួយរូបនេះ មានសម្រស់ស្រស់ស្អាត និង ស្វាហាប់នៅក្នុងការសម្តែង ប៉ុន្តែជាក់ស្តែង នៅខាងក្រៅ Nancy Wu ក៏មានទិចនិច និង អាថ៍កំបាំងដែលធ្វើឲ្យនាងនៅតែក្មេងជាងវ័យផង និង រក្សាថាមពលរាងកាយរបស់នាងដែរ។
ប្រភព៖ herworld.com