ដឹងទេ! សំបុកត្រចៀកកាំ មានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់មនុស្សស្រី ក្នុងការទទួលទានជាប្រចាំ

Vachana-Website-Beauty-Health-Ad-7
អ្នកបានដឹងហើយថា សំបុកត្រចៀកកាំ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្សពេញវ័យ មនុស្សចាស់ កូនក្មេងនិង ស្ត្រីមានផ្ទៃពោះ។  មិនតែប៉ុណ្ណោះ គ្មានមនុស្សស្រីណា មិនចង់បានស្បែកស ភ្លឺ រលោង គ្មានស្នាម គ្មានមុននោះទេ ដូចនេះ អ្នកមិនត្រូវមើលរំលងរបស់មួយប្រភេទនេះ ដែលជា អាហារបំប៉ន ដែលពេញនិយមបំផុតក្នុងប្រទេសនីមួយៗ។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលមនុស្សស្រីភាគច្រើនគួរតែទទួលទានសំបុកត្រចៀកកាំជាប្រចាំ ៖
១. ជំនួយដល់ស្បែករបស់អ្នក
ការសិក្សាថ្មីៗបានបង្ហាញថា សំបុកត្រចៀកកាំ មានកត្តាលូតលាស់មួយហៅថា Epidermal Growth Factor (EGF) ដែលជំរុញការលូតលាស់របស់កោសិកាក្នុងរាងកាយ និង ស្បែករបស់អ្នក។  លើសពីនេះ EGF គឺជាទម្រង់នៃប្រូតេអ៊ីនដែលមានសមត្ថភាពប្រឆាំងភាពចាស់ ជំរុញការលូតលាស់ស្បែកនៅកម្រិតកោសិកា ហើយក៏អាចបង្កើនការផលិតកូឡាជែនសម្រាប់ធ្វើឲ្យស្បែកស ភ្លឺរលោង និង កាត់បន្ថយស្នាមជ្រួញផងដែរ។
២. មានវីតាមីនចម្រុះធម្មជាតិ និងសារធាតុរ៉ែច្រើន
សំបុកត្រចៀកកាំ ត្រូវបានបញ្ជាក់ដោយអ្នកវិទ្យាសាស្ត្រថា មានប្រូតេអ៊ីនឆៅប្រហែល 50% និងអាស៊ីតអាមីណូសំខាន់ៗ 50%  ហើយក៏ជាអាហារបំប៉នធម្មជាតិ ដោយសម្បូរទៅដោយ ជាតិកាល់ស្យូម ជាតិដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម និងសារធាតុផ្សេងៗទៀតដែលល្អសម្រាប់រាងកាយរបស់អ្នក ក្នុងការដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន និង ជួយឲ្យអ្នករក្សាទម្ងន់បានថែមទៀតផង។
៣. ទទួលបានសុខភាពល្អ មិនមានផលប៉ះពាល់ច្រើន
ការទទួលសំបុកត្រចៀកកាំជាប្រចាំ ជួយដល់សុខភាពរបស់អ្នកឲ្យបានប្រសើរជាងមុន ថែមទាំងធ្វើឲ្យរាងកាយរបស់អ្នករឹងមាំ ដោយមិនមានប៉ះពាល់អវិជ្ជមានច្រើន ដូចជាពេលដែលអ្នកទទួលទានថ្នាំ ឬ ប្រើប្រាស់ផលិតផលឡើយ។  លើសពីនេះ ឱសថបុរាណចិនអះអាងថា អាចការពារជម្ងឺជាច្រើនមុខ និង ងាចជួយឲ្យអ្នកជម្ងឺឆាប់ជាសះស្បើយរហ័សផងដែរ។
៤. ជំនួយដល់កូនក្នុងផ្ទៃ
សម្រាប់ស្ត្រីដែលមានផ្ទៃពោះវិញ ការញ៉ាំសំបុកត្រចៀកកាំជាប្រចាំ គឺជួយរក្សាសុខភាព និងប្រព័ន្ធការពាររាងកាយ ជាពិសេសសម្រាប់ម្តាយមានផ្ទៃពោះ ៣ ខែដំបូង ដែលមានរួមចំណែកយ៉ាងសំខាន់សម្រាប់ទារក ដូចជា ជួយឲ្យទារកនឹងមានរាងកាយ និងស្បែកដែលមានសុខភាពល្អ និង ម្តាយងាយស្រួលសម្រាលនៅពេលគ្រប់ខែ។
សរុបមកវិញ បើអ្នកពិតជាចង់បាន ស្បែកស្អាត ភ្លឺរលោង មានសុខភាពល្អ និង ក្មេងជាងវ័យ ដោយមិនមិនបាច់បារម្ភពីស្បែកយារធ្លាក់ កុំភ្លេចសាកល្បងទទួលទាន សំបុកត្រចៀកកាំឲ្យបានជាប្រចាំ ជាពិសេសសម្រាប់មនុស្សស្រីតែម្តង។  បន្ថែមពីនេះ អ្នកអាចស្វែងរក សំបុកត្រចៀកកាំ និង ទឹកមាត់ត្រចៀកកាំ ដើម្បីទទួលទាន ប៉ុន្តែ មុននឹងទិញមកបរិភោគអ្នកគួរតែពិនិត្យមើលឲ្យបានច្បាស់ ដើម្បីកុំឲ្យទិញប៉ះចំរបស់មិនមានគុណភាពល្អ។
ប្រភព ៖ ediblebirldnest.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង