តើអ្នកធ្លាប់ឆ្ងល់ទេថា តារាស្រីចិនល្បីៗភាគច្រើនសុទ្ធតែមានសម្រស់ស្រស់ស្អាត និង ក្មេងជាងវ័យ ប៉ុន្តែមានដឹងអត់ថាពួកគេថែរក្សាស្បែកតាមវិធីណាខ្លះ?? ក្នុងអត្ថបទនេះ តារាស្រីទាំង ៥រូបនឹងចែករំលែកទម្លាប់នៃការថែរក្សាសម្រស់របស់ខ្លួន មកបង្ហាញប្រាប់អ្នកទាំងអស់គ្នា ៖
១. តារាស្រី Vicki Zhao
តារាសម្តែងស្រីវ័យ៤៤ ឆ្នាំរូបនេះ មានសម្រស់ក្មេងជាងវ័យមិនធម្មតា ដោយសារតែនាងចូលចិត្តញ៉ាំផ្លែឈើ និងបន្លែច្រើន ទើបធ្វើឲ្យស្បែករបស់នាងមើលទៅស្រស់ថ្លា និង ក្មេងជាងវ័យ។ លើសពីនេះ នាងតែងតែទទួលទានទឹកមួយកែវជារៀងរាល់ព្រឹក និង ជ្រើសរើសប្រើ Vaseline gel ដើម្បីផ្តល់សំណើមដល់ស្បែក ជួយធ្វើឱ្យស្បែកភ្លឺថ្លាដោយមិនបន្សល់ស្លាកស្នាម ព្រមទាំងអាចរក្សាស្បែករបស់នាងឲ្យភ្លឺថ្លា និងមិនងាយស្ងួត។
២. Yang Mi
តារាស្រីរូបនេះបានបង្ហាញនូវគន្លឹះថែរក្សាសម្រស់មិនធម្មតាមួយ៖ ប្តូររបបថែរក្សាស្បែករបស់អ្នករៀងរាល់ប្រាំមួយខែម្តង ដោយនាងអះអាងថា គុណភាពស្បែកត្រូវបានថមថយនៅពេលដែលស្បែកមានទម្លាប់ប្រើប្រាស់ផលិតផលច្រើនខុសពីប្រភេទស្បែករបស់អ្នក។ ដូចនេះ ត្រូវជ្រើសរើសប្រើផលិតផលមួយដែលសមស្របនឹងប្រភេទស្បែករបស់អ្នក ហើយត្រូវប្រើឲ្យជាប់លាប់ កុំព្យាយាមប្រើផលិតផលណាដែលមានជាតិកាត់ ព្រោះវាមិនល្អសម្រាប់ស្បែករបស់អ្នកឡើយ។
៣. Liu Yi Fei
តួឯកស្រីរបស់ Mulan ប្រើការការពារកម្តៅថ្ងៃតាមបែបសាសនា ដើម្បីថែរក្សាស្បែកដ៏ល្អឥតខ្ចោះ និងពន្លឺនៃស្បែករបស់នាង។ ចង់បានស្បែកសស្អាតដូចតារាស្រីរូបនេះដែរ កុំឲ្យស្បែករបស់អ្នកស្ថិតនៅក្រោមកម្តៅថ្ងៃយូរពេក ព្រោះពន្លឺថ្ងៃអាចនាំអោយមានស្នាមអុចខ្មៅ និងឆាប់ចាស់ជាងវ័យ។ នាងបានចេករំលែកផងដែរសម្រាប់ការជ្រលក់មុខរបស់នាងក្នុងទឹកត្រជាក់ជាញឹកញាប់ ដែលជួយកាត់បន្ថយការឡើងក្រហម និងជួយឱ្យរន្ធញើសរួមតូច ប៉ុន្តែត្រូវប្រាកដថាទឹកមិនត្រជាក់ពេកទេ។
៤. Tang WeiMake
នាងបានចែករំលែកថា ការញ៉ាំអាហារឱ្យបានត្រឹមត្រូវ និងប្រើវិធីថែរក្សាស្បែកឱ្យបានត្រឹមត្រូវ គឺជាវិធីមួយដើម្បីទទួលបានស្បែកដ៏អស្ចារ្យ។ មួយវិញទៀត អ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់ ព្រោះបើអ្នកគេងមិនបានគ្រប់ សុខភាពស្បែករបស់អ្នកក៏ធ្លាក់ចុះទៅតាមហ្នឹងផងដែរ។
៥. Bing Bing
តារាវ័យ ៣៦ ឆ្នាំម្នាក់នេះ ក្នុងវិស័យកម្សាន្តចិនបានប្រើការម៉ាស្សាមុខ ដើម្បីរក្សាស្បែកតឹងណែននិងស្បែកក្មេងជាងវ័យ។ ហើយលក្ខណៈសម្គាល់វិធីរបស់នាងគឺ នាងលាបប្រេងលើមុខមុននឹងព្យាយាមម៉ាស្សាថ្នមៗពីលើ ដោយវាជួយ ក្នុងការធានាថា មិនបណ្តាលឱ្យមានស្នាមជ្រួញនៅលើស្បែក។ ម្យ៉ាងទៀត នាងបាននិយាយថា ការប្រើសំឡីជូតមុខក៏អាចជួយឱ្យអ្នកទទួលបានមុខស្អាតល្អ និង ងាយស្រួលសម្អាតគ្រឿងសម្អាងជាងអ្នកប្រើប្រាស់ហ្វូមលាងមុខ។
ទាំងអស់នេះហើយ ជាទម្លាប់ថែរក្សាស្បែកដែលតារាស្រី ៥ រូបនេះបានចែករំលែកជូនដល់អ្នកគាំទ្រ ក៏ដូចជា Fan គ្រប់រូប។ ហើយក៏ជាចំណុចពិសេសមួយក្នុងការជួយឲ្យពួកគេទទួលបានស្បែកមុខស្រស់ស្អាត និង សម្រស់ក្មេងជាងវ័យផងដែរ។
ប្រភព ៖ asiantv4u.com