ស្បែកដងខ្លួនគឺជាបញ្ហាមួយដែលសំខាន់ហើយត្រូវបានមនុស្សស្រីយកចិត្តទុកដាក់ខ្លាំងតែម្ដង រហូតពេលខ្លះហេតុតែចង់បានស្បែកសស្អាតពេក ក៏ទៅប្រើប្រាស់ផលិតផលខុសដែលនាំឲ្យបញ្ហាដល់ស្បែកទៀតក៏មាន។ ថ្ងៃនេះ វចនា-Vachana នឹងប្រាប់ពីទម្លាប់មិនល្អទាំង៦ ក្នុងការថែរក្សាស្បែកដងខ្លួនដែលនាំឲ្យស្បែកមិនស្រស់ស្អាត មិនភ្លឺថ្លាដូចអ្វីដែលយើងរំពឹងចង់បាន៖
១. ទម្លាប់ដុះសម្អាតស្បែកខ្លួនខ្លាំងជាមួយស្បៃដុសខ្លួន
ការត្រដុសខ្លួនជាមួយស្បៃច្រើនដង ឬខ្លាំង មិនមែនជួយឲ្យស្បែកទន់ ភ្លឺទេ តែវាអាចឲ្យស្បែកអ្នកស្ងួត ហើយអាចទៅជារលាកស្បែកក៏មាន។ ការដុសខ្លួនដែលត្រឹមត្រូវ អាចដុសជាមួយដៃផ្ទាល់ ឬស្វែងរកស្បៃណាដែលទន់។ ការដុសខ្លួនគួរតែធ្វើ១ដងបានហើយ។
២. ទម្លាប់មិនលាបឡេផ្ដល់សំណើម
នៅពេលដែលស្បែកអ្នកមិនបានទទួលសំណើមគ្រប់គ្រាន់ទេ ស្បែកនឹងស្ងួតហើយមើលទៅខ្សោះ មិនមានសុខភាពល្អ។ លើសពីនេះស្បែកដែលខ្វះសំណើមនឹងស្ងួត ដែលជាហេតុធ្វើឲ្យស្បែកសងខ្លួនចាប់ផ្ដើមចាស់ ហើយខូចខាតពីមួយថ្ងៃទៅមួយថ្ងៃ។
៣. ទម្លាប់មិនលាបឡេការពារកម្ដៅថ្ងៃ
មិនមែនតែមុខទេណាដែលត្រូវការលាបឡេការពារកម្ដៅថ្ងៃ សូម្បីតែស្បែកដងខ្លួនក៏ត្រវការដូចគ្នា ព្រោះវាពិតជាសំខាន់ក្នុងការពារស្បែកអ្នកពីការបំផ្លាញដោយកម្តៅព្រះអាទិត្យ។ ស្បែកអ្នកនឹងស្ងួត ជាំ ចេញអាចម៍រុយ ជាបណ្ដើរៗនៅពេលអ្នកមិនប្រើឡេការពារកម្ដៅថ្ងៃ។
៤. ទម្លាប់មិនជម្រុះកោសិកាចាស់ៗនៃស្បែក
មិនដែលស្រ្កាបខ្លួន ក៏ជាកំហុសនៃការថែរក្សាស្បែកមួយដែរ ហើយកាន់តែខុសនោះគឺការស្រ្កាបជាមួយផលិតផលគ្មានគុណភាព ឬមានជាតិកាត់។ អ្នកគួរតែទម្លាប់ស្ក្រាបខ្លួនជាមួយរបស់ធម្មជាតិដែលជួយជម្រុះកោសិកាចាស់ៗ និងជួយឲ្យស្បែកទន់ ភ្លឺថ្លារលោង។
កុំគិតថាស្បែកខ្លួនមិនសំខាន់ដូចស្បែកមុខណា ព្រោះស្បែកដងខ្លួនក៏ជារឿងសំខាន់ដែលមិនអាចខ្វះការថែទាំដូចគ្នា ដូច្នេះត្រូវចេះជ្រើសរើសការថែរក្សាស្បែកឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។