ទឹកផ្លែឈើទាំង៥ប្រភេទដែលងាយស្រួលធ្វើញ៉ាំ ថែមទាំងជំនួយសម្រស់ទៀតផង

Vachana-Website-Beauty-Health-4

ទឹកផ្លែឈើមានសារៈសំខាន់ណាស់ចំពោះសុខភាពជាពិសេសចំពោះសម្រស់មនុស្សស្រី តាមការស្រាវជ្រាវមនុស្សស្រីងាយបាត់បង់សម្រស់ច្រើនជាងមនុស្សប្រុស។ ការទទួលទានទឹកផ្លែឈើមួយថ្ងៃ ១កែវអាចធ្វើឲ្យស្បែករបស់ភ្លឺថ្លា និងជួយទប់ទល់និងភាពជ្រីវជ្រួញបានផងដែរ។ លើសពីនេះទឹកផ្លែឈើស្រស់ជួយផ្តល់ជាតិទឹកដល់រាងកាយរបស់អ្នក ថែមទាំងជួយដល់ស្បែករបស់អ្នក ព្រោះវាមានសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែដែលមាននៅក្នុងទឹកផ្លែឈើទាំងនោះ។ ថ្ងៃនេះវចនានិងនាំមកនូវទឹកផ្លែឈើទាំង៥ប្រភេទដែលជំនួយដល់សម្រស់និងស្បែកឲ្យភ្លឺថ្លាសម្រាប់មនុស្សស្រី។

១. ទឹកទទឹមស្រស់

ផ្លែទទឹមត្រូវបានគេដឹងថាជាប្រភពថាមពលនៃភាពស្រស់ស្អាត វាថែមទាំងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្បែករបស់មនុស្សស្រីផងដែរ។ ការញ៉ាំទឹកទទឹមក្នុងមួយថ្ងៃ១កែវ អាចការពារ និងប្រឆាំងនិងភាពចាស់ដែលមាននៅក្នុងកោសិកា និងផ្តល់សំណើមដល់ស្បែកទៀតផង។

២. ទឹកក្រូចថ្លុង

ក្រូចថ្លុងជាផ្លែឈើម្យ៉ាងដែលអាចថ្វើឲ្យស្បែករបស់អ្កមានសុខភាពល្អនិងភ្លឺថ្លា។ ដោយសារតែសារតែវាមានរសជាតិជូរអែម និងមានសារធាតុ Beta carotene និងវីតាមីន A ដែលជាសារធាតុចិញ្ចឹមដល់ស្បែករបស់អ្នក លើសពីនេះទៀត វាជួយការពារស្បែកដែលខូចខាតពីពន្លឺព្រះអាទិត្យ និងជួយពន្យឺតភាពចាស់របស់អ្នកផងដែរ។

៣. ទឹកក្រូចស្រស់

ចង់​បាន​ស្បែក​មុខ​ភ្លឺ​រលោង​ស្អាត គួរតែញ៉ាំទឹកក្រូចស្រស់មួយកែវជារៀងរាល់ថ្ងៃ។ ព្រោះផ្លែក្រូចគឺជាប្រភពវីតាមីនដ៏សម្បូរបែបដែលជួយក្នុងការពង្រឹងស្បែករបស់អ្នក ធ្វើឲ្យសម្រស់កាន់តែប្រសើរឡើងថែមទាំងធ្វើឱ្យស្បែករបស់អ្នកមានសំណើមទៀតផង។  ការផឹកទឹកក្រូចអាចជួយលើកកម្ពស់សុខភាពស្បែករបស់អ្នក និងព្យាបាលការរលាករបស់ស្រទាប់ស្បែកផងដែរ។  ក្រៅពីនេះ វាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារការបង្កើតស្នាមជ្រីវជ្រួញ ជួយប្រឆាំងនឹងភាពចាស់នៃស្បែក។

៤. ទឹកប៉ោមស្រស់

ផ្លែ​ប៉ោម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រភព​សម្បូរ​ទៅ​ដោយ​អាស៊ីត malic ហើយ​វា​អាច​ជួយ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ តឹង​ណែន និង​ក្មេង​ជាង​វ័យ។  ផ្លែ​ឈើ​នេះ​ផ្ទុក​នូវ​បរិមាណ​ដ៏​សំខាន់​នៃ​ខូឡាជែន​ដែល​អាច​បង្កើត​កោសិកា​ស្បែក​របស់​អ្នក​ឡើង​វិញ និង​ជំរុញ​ភាព​យឺត​នៃ​ស្បែក។  ការផឹកទឹកផ្លែប៉ោមអាចមានប្រយោជន៍ខ្លាំងណាស់ព្រោះវាអាចជួយការពារស្បែករបស់អ្នកពីភាពចាស់មុនអាយុ។  សំខាន់ជាងនេះទៅទៀត វាអាចសម្អាតពោះវៀនធំ និងគ្រប់គ្រងចលនាពោះវៀនបានត្រឹមត្រូវ ដែលជាហេតុនាំឱ្យស្បែកស្អាតគ្មានមុន ។

៥. ទឹកត្រសក់

ផ្លែសក់​សម្បូរ​ទៅដោយ​ជាតិ​ទឹក ហើយ​វា​ល្អ​សម្រាប់​ស្បែក ព្រោះ​វា​រក្សា​សំណើម​ដល់​ស្បែក និង​ផ្តល់​សារធាតុចិញ្ចឹម​បានល្អ​។ ដោយគ្រាន់តែទទួលទានទឹកត្រសក់ស្រស់មួយកែវជារៀងរាល់ថ្ងៃ អ្នកអាចជំនួសស្បែកខ្មៅស្រអាប់របស់អ្នកឱ្យភ្លឺថ្លាបាន។  ត្រសក់ក៏មានផ្ទុកនូវប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន A, B1 និង C ដែលអាចជួយធ្វើឱ្យស្បែកភ្លឺថ្លា និងគ្មានស្នាមជ្រួញ។

សម្រាប់មនុស្សស្រីដែល​ចង់​បាន​ស្បែ​កស្អាត និង សុខភាពល្អ កុំខ្ជិលញ៉ាំរបស់ទាំងនេះអី រៀនចាប់​ផ្ដើម​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ៗឲ្យបានច្រើនជាពិសេសទឹកផ្លែឈើដែលណែនាំខាងលើ។ ហើយអ្នកប្រាកដជាមានអារម្មណ៍ថាមានភាពខុសគ្នាខ្លាំងនៅពេលដែលអ្នកបានទទួលទានវាជារៀងរាល់ថ្ងៃ។ លើសពីនេះការធ្វើដោយខ្លួនឯងវាមិនបាត់បង់សារធាតុចិញ្ចឹម និងជាតិសរសៃច្រើនមានន័យថា ផ្តល់ អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់សុខភាពទូទៅ និងសម្រាប់ស្បែករបស់អ្នក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង