មូលហេតុមួយចំនួននាំឲ្យក្លៀកខ្មៅ និងមានដុំពក

Vachana-Website-Beauty-Ad-JUERA

ក្លៀកខ្មៅ និង មានដុំពក គឺជាបញ្ហាមួយដែលអាចកើតមានសម្រាប់មនុស្សស្រីមួយចំនួន ។ ទោះជាយ៉ាងណាក៏ដោយ មិនថាអ្នកខំប្រើវិធីណាទេ ក្លៀករបស់នៅតែខ្មៅ ថែមទាំងដុំពកមិនបានបាត់ទៅណាសោះ។  បើសិនជាអ្នកមានបញ្ហាក្លៀកខ្មៅ និង មានដុំពកប្រហែលជាមកពីបញ្ហាទាំងអស់នេះ ៖ 

១. កោរ ឬ ជម្រុះរោម មិនបានត្រឹមត្រូវ

ការកោររោមក្លៀកដោយប្រើរបស់រឹងនោះធ្វើឲ្យស្បែកក្លៀករបស់កាន់តែអាក្រក់ ជាមូលហេតុមួយដែលអាចធ្វើឲ្យក្លៀករបស់អ្នកមានដុំពក។ ជាមួយគ្នានេះដែរ ការជម្រុះរោមមិនបានត្រឹមត្រូវ វាមិនត្រឹមតែធ្វើឲ្យស្បែកក្លៀករបស់អ្នកកាន់តែខ្មៅនោះទេ វាក៏អាចធ្វើឲ្យរង្វង់ក្លៀករបស់អ្នកអាចក្រហាយ ឬ ឡើងជាំផងដែរ។ ដូច្នេះមុននឹងធ្វើការជម្រុះ ឬ កោរគួរតែប្រុងប្រយត្ន័ និង ស្វែងយល់ឲ្យបានស៊ីជម្រៅជាមុនសិន។

២. កោសិកាស្បែកក្លៀកងាប់

ជាធម្មតាទេ នៅពេលដែលកោសិកាក្លៀកងាប់  វានឹងបង្ហាញស្ថានភាព ស្ងួត ខ្មៅ និង យារជាដើម។  ហើយការដែលធ្វើឲ្យកោសិកាក្លៀកងាប់ អាចមកពីការជម្រុះកោសិកាចាស់លើសលប់ពេក និងការថែទាំមិនបានត្រឹមត្រូវ។

៣. ប្រើប្រាស់ផលិតផលមានសារធាតុសកម្មខ្លាំងពេក ហើយមិនត្រូវនឹងស្បែកក្លៀក

ចំណុចនេះជាការពិត នៅពេលដែលអ្នកប្រើប្រាស់ផលិតផលខុសពីស្បែកក្លៀករបស់អ្នក ក្លៀករបស់ចាប់ផ្តើមខូចខាត មិនត្រឹមតែបណ្តាលឲ្យក្លៀកខ្មៅនោះទេ ថែមទាំងអាចបណ្តាលឲ្យមានដុំពក និង ក្លិនទៀតផង។ ដូច្នេះ បើអ្នកដឹងថាផលិតផលនោះមិនត្រូវហើយ គួរតែឈប់ប្រើវាទៅ។

៤.  អ័រម៉ូនមានការប្រែប្រួល 

ការប្រែប្រួល អ័រម៉ូន ក៏អាចបណ្តាលឲ្យក្លៀករបស់អ្នកខ្មៅបានដែរ ព្រោះនៅពេលដែលអ័រម៉ូនរបស់អ្នកមានការប្រែប្រួលខ្លាំង ធ្វើឲ្យស្បែក និង កោសិការបស់អ្នកក៏ប្រែប្រួលទៅតាមហ្នឹងដែរ ដូចជា កំឡុងពេលមានផ្ទៃពោះជាដើម។

ទាំងអស់នេះ ហើយគឺជាចំណុចមួយចំនួនដែលធ្វើឲ្យស្បែកក្លៀករបស់អ្នក ងាយឡើងដុំពក និង មានសភាពខ្មៅស្រអាប់។ សិក្សាពីបញ្ហាដែលអ្នកជួបប្រទះ និង ស្វែងយល់ពីដំណោះស្រាយបន្ថែមទៀត កុំទុកឲ្យក្លៀករបស់អ្នកខ្មៅ និង មានដុំពកតទៅទៀត។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង