របៀបថែទាំស្បែកមុខឲ្យមានសុខភាពល្អ និងកុំឡើងមុនបែបងាយៗស្រួលៗ

Vachana-Website-Beauty-Ad-JUERA-6

មិនចង់ឲ្យស្បែកមុខរបស់ខ្លួនឆាប់ឡើងមុនទេ អាចសាកល្បងនូវវិធីថែទាំងនេះបាន ព្រោះសុទ្ធតែជាវិធីដែលសាមញ្ញ និង ស្រួលក្នង ការអនុវត្តប្រចាំថ្ងៃ។ ដូចនេះ ដើម្បីការពារកុំឲ្យស្បែកមុខរបស់អ្នកមិនសូវឡើងមុនទេមកដឹងពីគន្លឹះទាំងនេះ ៖
១. ការប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខទៅតាមប្រភេទស្បែកមុខ

-ហ្វូមលាងមុខ ៖ លាងថ្មមៗ ១ទៅ២ដង ក្នុងមួយថ្ងៃ

-ឡេផ្ដល់សំណើម៖ ២ ដងក្នុង១ថ្ងៃ

-ឡេការពារកម្តៅថ្ងៃ៖ យ៉ាងហោចណាស់ ២ទៅ ៣ដង ក្នុង ១ថ្ងៃ

2. ការពារខ្លួន ក៏ដូចជាស្បែកមុខពីកម្តៅថ្ងៃ ព្រោះកម្តៅថ្ងៃនេះហើយ ជាហេតុធ្វើឲ្យស្បែកចាស់មុនអាយុ ដូចនះត្រូវការពារឲ្យមែនទែន

3. ផឹកទឹកឲ្យបានគ្រប់គ្រាន់ ព្រោះបើរាងកាយខ្វះជាតិទឹក គ្រប់យ៉ាងគឺស្មើសូន្យតែម្តង ព្រោះទឹកមានអត្ថប្រយោជន៍ដែលមិនគួរឲ្យជឿចំពោះស្បែករបស់អ្នក

4. កាត់បន្ថយការ mak-up បើមិនចាំបាច់ ព្រោះការ mak-up រាល់ថ្ងៃពេក ហើយសម្អាតមិនបានស្អាតល្អទៀតនោះ គឺជាមូលហេតុស្ទះគល់រោមដែលបណ្ដាលឲ្យឡើងមុនយ៉ាងឆាប់រហ័ស។

5. កុំយកដៃកខ្វក់ប៉ះមុខ ឬពាក់ម៉ាស់ដដែលៗ ព្រោះអាចឲ្យឡើងមុនបាន ដូចនេះបើមិនចាំបាច់ត្រូវជៀសវាងឲ្យបានល្អ

ទាំងនេះសុទ្ធតែជា វិធីថែរក្សាស្បែកមុខរបស់អ្នកយ៉ាងសាមញ្ញបំផុត កុំបណ្តោយឲ្យស្បែកមុខរបស់អ្នកឡើងមុនតទៅទៀត ចាប់ផ្តើមអនុវត្តនូវវិធីទាំងនេះទៅ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង