មនុស្សស្រីភាគច្រើនចូលចិត្តភាពស្អាត និង ក្មេងជាងវ័យ ដូច្នេះការថែរក្សាស្បែកឱ្យមើលទៅក្មេងជាងវ័យអាចនិយាយថាជារឿងចាំបាច់ផងដែរ។ ខាងក្រោមនេះ ជាវិធី 5 យ៉ាងដែលអាចជួយអ្នកឱ្យមើលទៅក្មេងជាងវ័យ ដោយអ្នកអាចអនុវត្តខាងក្រោម ដើម្បីទទួលបានរូបរាងក្មេងជាងវ័យដែលអ្នកចង់បាន ៖
១. ជ្រើសរើសពណ៌ក្រែម
គន្លឹះដំបូងដែលបង្ហាញឱ្យឃើញក្មេងជាងវ័យ គឺប្ដូរពណ៌បបូរមាត់របស់អ្នក អ្នកអាចជ្រើសរើសពណ៌ក្រែមដែលមិនដិតពេក ហើយពណ៌រាងស្រាល នឹងជួយអ្នកឱ្យមើលទៅក្មេងជាងវ័យដោយធម្មជាតិ ទោះជាមិនផាត់មុខ។
២. ផាត់មុខបែបធម្មជាតិ
ការផាត់មុខក្រាស់ៗមិនមែនជារឿងល្អសម្រាប់ស្បែកមុខរបស់អ្នកឡើយ ប៉ុន្តែ បើអ្នកចង់មើលទៅក្មេងជាងវ័យក្នុង និងក្រៅ អ្នកអាចសាកល្បង ផាត់មុខបែបស្រាលៗ និង សាមញ្ញ វិញប្រហែលជាគួរឲ្យចាប់អារម្មណ៍ជាង។
៣. ថែរក្សាដៃរបស់អ្នក
ទោះបីជាស្បែកមុខរបស់អ្នកស្អាត ប៉ុន្តែដៃរបស់អ្នកក៏ត្រូវការ ការថែរក្សាផងដែរ ព្រោះ នៅពេលដែលដៃរបស់អ្នកមិនស្អាតនោះអាចធ្វើឲ្យសម្រស់របស់អ្នកបាត់បង់មួយកម្រិត។ លើសពីនេះ ការប្រើប្រាស់គ្រីមការពារកម្តៅថ្ងៃដើម្បីធ្វើឲ្យដៃរបស់អ្នកមានសំណើម មិនងាយស្ងួត។
៤. ការប្រើប្រាស់ Concealer
ការប្រើប្រាស់ concealer ឲ្យបានត្រឹមត្រូវ គឺជាការចាំបាច់ដើម្បីរក្សាសម្រស់ ឲ្យ ក្មេងជាងវ័យ ជួយអ្នកក្នុងការបិទបាំងស្នាមជ្រីវជ្រួញ ឬចំណុចមិនល្អ ឬ រង្វង់ភ្នែកជាដើម។ ចង់បិទបាំងស្បែករបស់ដោយត្រឹម ត្រូវប្រាកដជាត្រូវជ្រើសរើសផលិតផលដែលល្អ មិនធ្វើឲ្យប្រតិកម្មចំពោះស្បែករបស់អ្នក និង មានប្រសិទ្ធិភាពបានយូរ។
៥. ការប្រើប្រាស់ Sunscreen
ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃសម្រាប់ស្បែកមុខរបស់អ្នក គឺជាមូលដ្ឋាន ក្នុងការថែរក្សាស្បែកមុខដែលអ្នកមិនអាចមើលរំលងបាន ព្រោះជួយដល់ស្បែកមុខរបស់អ្នកមិនឲ្យខូចខាតដោយសារតែកម្តៅព្រះអាទិត្យ និង ជួយអ្នកការពារភាពចាស់មុនអាយុបានផងដែរ។
ទាំងនេះសុទ្ធតែជាគន្លឹះ ជួយអ្នកឲ្យមានសម្រស់ស្រស់ស្អាតដោយធម្មជាតិ តាមរបៀបផ្សេងៗគ្នា ។ ម្យ៉ាងទៀត វិធីទាំងនេះគឺងាយស្រួលបំផុត ដែលអ្នកអាចអនុវត្តតាម ដើម្បីឱ្យអ្នកមើលទៅស្រស់ស្អាត និង ក្មេងវ័យជាងមុន។
ប្រភព ៖ morningkoffee.com
បញ្ចេញមតិយោបល់