រនាំងការពារស្បែក គឺមានសារៈសំខាន់ណាស់សម្រាប់ស្បែកទូទៅ ជាពិសេសស្បែកមុខរបស់នារីតែម្តង។ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ មកដឹងពីសញ្ញាមួយចំនួនដែលបញ្ជាក់ថា អ្នកកំពុងខូចរនាំងការពារស្បែក និងវិធីជួសជុលរនាំងការពារស្បែកឲ្យរឹងមាំឡើងវិញ ៖
– ស្បែកស្ងួត របក រមាស់
– ក្រហម និងហើម
– ប្រតិកម្មនឹងផលិតផល ឬបរិយាកាសខាងក្រៅ
– ក្រហាយ ឬក្តៅស្បែកពេលលាប skincare ដែលធ្លាប់ប្រើ
– ឡើងមុនខុសធម្មតា
+ ដំណោះស្រាយជួសជុលរនាំងការពារស្បែកឲ្យរឹងមាំឡើងវិញ៖
ប្រើផលិតផលដែល gentle លើស្បែក
ផ្តល់សំណើមដល់ស្បែកជាប្រចាំ
ចៀសវាងការប្រើផលិតផលមានក្លិន និងមានសារធាតុសកម្មខ្លាំងៗ
លាបឡេការពារកម្តៅថ្ងៃឲ្យបានជាប់រៀងរាល់ថ្ងៃ
ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
អនាម័យស្បែកមុខឲ្យបានល្អ
សរុបមកវិញ រនាំងការពារស្បែក គឺជារបស់សំខាន់អាចជួយការពារស្បែករបស់អ្នកឲ្យមានសុខភាពល្អ ប៉ុន្តែបើអ្នកខូចរនាំងការពារស្បែកហើយ គួរប្បីព្យាយាមវាជួសជុលឡើងវិញ។