ស្វែងយល់ពីអត្ថប្រយោជន៍នៃខ្ទឹមបារាំងសម្រាប់ស្បែក និងសក់របស់អ្នក

Vachana-Website-Beauty-Ad-JUERA-5

ខ្ទឹមបារាំងមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាស្បែករបស់អ្នកឲ្យកាន់តែភ្លឺថ្លា ភ្លឺរលោង និងជួយឲ្យសក់របស់រឹងមាំបន្ថែមទៀត។ ទោះបីជា ខ្ទឹមបារាំង មានក្លិនឈួល និង ធ្វើអោយអ្នកអាចហូរទឹកភ្នែកក៏ដោយ ប៉ុន្តែក្នុងអត្ថបទនេះឱ្យអ្នកដឹងបន្ថែមពីអត្ថប្រយោជន៍របស់ខ្ទឹមបារាំងសម្រាប់ស្បែក និង សក់របស់អ្នក ៖

១. អាចកាត់បន្ថយការរលាកស្បែក

ខ្ទឹមបារាំងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលប្រឆាំងនឹងរ៉ាឌីកាល់សេរី និងបន្ថយសញ្ញានៃការរលាក។ សារធាតុប្រឆាំងអុកស៊ីតកម្ម quercetin ដែលមានច្រើននៅក្នុងខ្ទឹមបារាំង ជួយព្យាបាលកោសិកាដោយបន្សាបរ៉ាឌីកាល់សេរីដើម្បីជួយឲ្យស្បែករបស់អ្នកមិនងាយរលាក និង ប្រតិកម្ម។

២. មានប្រសិទ្ធភាពប្រឆាំងនឹងអង្គែស្បែកក្បាល

ជាការប្រសើរណាស់, ខ្ទឹមបារាំងល្អក្នុងការព្យាបាលជំងឺអង្គែស្បែកក្បាល និងកាត់បន្ថយការរមាស់ស្បែកក្បាល។ លើសពីនេះ លក្ខណៈសម្បត្តិ antimicrobial និង antibacterial នៃបន្លែប្រភេទនេះរួមចំណែកយ៉ាងសំខាន់ក្នុងការនេះជួយរក្សាសំណើមស្បែកក្បាលនិងគ្រប់គ្រងលំហូរឈាមក្នុងស្បែកក្បាលរបស់អ្នកផងដែរ។

៣. មានប្រសិទ្ធភាពក្នុងការព្យាបាលមុន និងប្រឆាំងភាពចាស់

សមាសធាតុស្ពាន់ធ័រដែលមាននៅក្នុងខ្ទឹមបារាំង មានឥទ្ធិពលក្នុងការព្យាបាលមុន និងការពារការបែកញើសខ្លាំង ព្រមទាំងមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ និងបាក់តេរី ដែលបង្កឱ្យកើតមុន។ រីឯសារធាតុ flavonoid quercetin ដែលមានវត្តមានខ្ទឹមបារាំងមានលក្ខណៈសម្បត្តិប្រឆាំងភាពចាស់នឹកស្មានមិនដល់។

សរុបមកវិញ ខ្ទឹមបារាំងសម្បូរទៅដោយវីតាមីន C ស្រាវជ្រាវបន្ថែមត្រូវបានធានាដោយអ្នកជំនាញណែនាំថាខ្ទឹមបារាំងអាចជាដំណោះស្រាយបញ្ហាស្បែក និង សក់របស់អ្នកបាន។

ប្រភព៖ Lifestyleasia

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង