អាយុច្រើនក៏នៅតែក្មេងបាន បើអ្នកយល់ពីហេតុផលមានស្នាមជ្រួញ ហើយការពារវា

Vachana-Website3-Beauty-Health-V2

មានដែលឆ្ងល់អត់ថា ហេតុអីមនុស្សស្រីមួយចំនួនមានអាយុកាន់តែច្រើនហើយ ប៉ុន្តែនៅតែមានសម្រស់ក្មេងជាងវ័យ អាយុច្រើនក៏នៅតែក្មេងបាន បើអ្នកយល់ពីហេតុផលមានស្នាមជ្រួញ និងដឹងពីរបៀបការពារវា។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលធ្វើឲ្យស្បែករបស់អ្នកមានស្នាមជ្រីវជ្រួញ ៖

– អាយុ : នៅពេលអ្នកកាន់តែចាស់ ស្បែករបស់អ្នកនឹងកាន់តែមានសកម្មភាពយឺត ការផលិត collagen ក៏ថយចុះដែរ។

-ការថយចុះនៃផលិតកម្មប្រេងធម្មជាតិ: វាជាហេតុធ្វើឱ្យស្បែករបស់អ្នកស្ងួត និងធ្វើឱ្យស្នាមជ្រីវជ្រួញកាន់តែឃើញច្បាស់ហើយកាត់បាត់បង់ជាតិប្រេងនេះក៏បណ្តាលឱ្យស្បែករលុង យារធ្លាក់។

-ការប៉ះពាល់នឹងកាំរស្មីអ៊ុលត្រាវីយូឡេ(ព្រះអាទិត្យ): កាំរស្មីអ៊ុលត្រាវីយូឡេដែលបង្កើនល្បឿននៃភាពចាស់ ដែលជាមូលហេតុចម្បងនៃស្នាមជ្រួញ ព្រោះនៅពេលស្បែកប៉ះ​នឹង​ពន្លឺ​ UV វាវាបំផ្លាទៅដល់ជាលិកាភ្ជាប់នៃស្បែក

– សរសៃ collagen និង elastin ដែលស្ថិតនៅក្នុងស្រទាប់ជ្រៅនៃស្បែក ។

– ការជក់បារី: ការជក់បារីក៏ជាផ្នែកមួយអាចពន្លឿនដំណើរការនៃភាពចាស់នៃស្បែករបស់អ្នកដែរ។

– ការបញ្ចេញចលនាមុខញឹកញាប់ : ដូចជាការជ្រួញចិញ្ចើមរាល់ថ្ងៃជាដើម ដែលបង្កើតឲ្យមានស្នាមជ្រួញផ្នត់ៗតែម្ដង។

នេះសុទ្ធតែជាមូលហេតុធ្វើឲ្យអ្នកចាស់ជាងវ័យ តែបើសិនជាអ្នកជាមនុស្សដែលដែលរក្សាសុខភាពបានល្អ នោះទោះបីជាអាយុច្រើនក៏នៅតែមើលទៅក្មេងដែរ។

នេះជាហេតុផលងាយដែលមនុស្សស្រីមួយចំនួនអាចរក្សាស្បែករបស់ពួកគេ ឲ្យនៅក្មេងជាងធម្មតា ដូចនេះហើយ អ្នកអាចថែរក្សាស្បែករបស់អ្នកឲ្យបានល្អ ដោយជៀសវាងទម្លាប់មិនល្អធ្វើឲ្យអ្នកចាស់ជាងអាយុ។

អត្ថបទដោយ: Vachana Beauty and Health

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង