អាហារដែលជួយឲ្យមនុស្សស្រីស្រស់ស្អាត និងមិនងាយចាស់ទៅណា

O5

គ្មានមនុស្សស្រីណាដែលមិនចង់ស្រស់ស្អាត និងក្មេងជាងវ័យទេ តែពេលខ្លះភាពស្រស់ស្អាតក៏ធ្លាក់ចុះដោយសារកត្តាជាច្រើន ហើយ​ក្នុង​នោះអាហារក៏ជាកត្តាសំខាន់មួយដែរ។ បែបនេះហើយ​អ្នកគួរតែចេះជ្រើសរើសអាហារ ដែលមានបន្លែ ផ្លែឈើ ត្រីសាច់ ឲ្យ​បាន​ត្រឹមត្រូវ។ ខាង​ក្រោម​នេះជាអាហារងាយស្រួលរក ងាយ​ស្រួលញ៉ាំ ហើយ​ថែមទាំង​ជំនួយដល់សម្រស់ទៀតផង៖

១. ក្រូច និង ម្នាស់

ផ្លែឈើទាំងពីរមុខនេះ សម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងនឹងភាពចាស់ ហើយវា​ក៏ជួយទប់ទល់ការបំផ្លាញសភាពស្បែកឲ្យខូចខាតដែរ ដូច្នេះ ហើយអ្នកគួរតែព្យាយាមញ៉ាំផ្លែឈើ២មុខនេះឲ្យបានច្រើន។

២. ប៉េងប៉ោះ និងឪឡឹក

សម្បូរទៅដោយ វីតាមីន C និងសារជាតិ ខៃខូពីន ដែលជួយការពារស្បែក
ពីការបំផ្លាញដោយកាំរស្មី UV ដូច្នេះហើយអ្នកគួរតែញ៉ាំប៉េងប៉ោះក្រហមឲ្យបាន ២ ទៅ
៣ ផ្លែក្នុងមួយថ្ងៃ។ សម្រាប់ផ្លែឈើ គួរតែលាងមាត់ជាមួយ​ឪឡឹកបន្ទាប់ពី​ញ៉ាំអាហាររួច។

៣. ទឹកដោះគោជូរ

ទឹកដោះគោជូវាជួយឲ្យប្រព័ន្ធបញ្ចេញចោលមានដំណើរការល្អ ហើយអាចកម្ចាត់នូវសារធាតុ
មិនល្អដែលសន្សំទុកក្រោមស្បែក ដើម្បីឲ្យរាងកាយមានភាពភ្លឺថ្លា។

៤. សាច់ត្រី និងខ្លាញ់ត្រី

ជាតិខ្លាញ់នៅក្នុងត្រីជាប្រភេទខ្លាញ់ល្អ ដែលជួយឲ្យស្បែកតឹងណែន ក្មេងជាងវ័យ និងមានមើលទៅ
មានសភាពស្រស់ថ្លាគួរឲ្យចង់គយគន់។

៥. ផ្លែទទឹម

ផ្លែនេះ ពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីន C ដែលរារាំងកុំ
ឲ្យមានស្នាមជ្រួញ និងការពារកុំឲ្យស្បែកស្ងួតដែលជាហេតុធ្វើឲ្យអ្នកមើលទៅចាស់ជាងវ័យ។

ពាក្យចាស់ពោលថា ស្រឡាញ់ខ្លួនឲ្យស្ងួនចំណី ដូច្នេះអ្នកត្រូវចេះជ្រើសរើសអាហារណាដែលល្អសម្រាប់សុខភាព​ និង​សម្រស់។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង