សម្រស់ ស្បែកស្អាត ក្មេងជាងវ័យ និង មានរាងស្អាត សុទ្ធតែជាអ្វីដែលមនុស្សប្រាថ្នា ជាពិសេសមនុស្សស្រីតែម្តង។ ខាងក្រោមនេះ ជាអាហារ ៥ មុខដែលអ្នកគួរតែបន្ថែមទៅក្នុងអាហារប្រចាំថ្ងៃឲ្យបានច្រើន ដើម្បីជួយដល់សម្រស់របស់អ្នក ៖
១. តៅហ៊ូតៅហ៊ូ
សម្បូរតៅដោយជាតិisoflavones ដែលបានមកពីសណ្តែកសៀង ជួយការពារការយារធ្លាក់ ធ្វើអោយរបស់អ្នកស្បែកស និងភ្លឺរលោង។ លើសពីនេះ វាក៏មានផ្ទុកនូវវីតាមីន B1, B2, B6 និងវីតាមីន E ដែលសក្តិសមសម្រាប់ស្ត្រីអាយុចន្លោះ 30-40 ក្នុងការការពារស្បែកយារធ្លាក់យ៉ាងមានប្រសិទ្ធិភាព។
២. ប៉េងប៉ោះ
ផ្លែប៉េងប៉ោះសម្បូរទៅដោយសារធាតុ Lycopene ដែលអាចការពារ Collagen នៅក្នុងស្បែក ជួយបន្ថយភាពជ្រីវជ្រួញ និងការពារអុកស៊ីតកម្ម។ បន្ថែមពីនេះ ប៉េងប៉ោះក៏សម្បូរទៅដោយវីតាមីនដែលជួយឱ្យស្បែកក្មេង ស្រស់ស្អាត ដោយអ្នកអាចផឹកទឹកប៉េងប៉ោះមួយកែវជារៀងរាល់ថ្ងៃ ឬគ្រាន់តែញ៉ាំប៉េងប៉ោះឆៅដោយផ្ទាល់ ព្រោះវាមានផ្ទុកជាតិទឹកជាចម្បង ព្រមទាំងអាចជួយឲ្យសម្រកទម្ងន់ផងដែរ។
៣. ផ្លែប៉ោម
សារធាតុប្រឆាំងអុកស៊ីតកម្ម quercetin នៅក្នុងសំបកផ្លែប៉ោមអាចការពារស្បែកពីកាំរស្មី UV ការពារសញ្ញានៃភាពចាស់បានយ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាងទៀត ផ្លែប៉ោមសម្បូរទៅដោយជាតិសរសៃ វីតាមីន C សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដូច្នេះហើយ ផ្លែប៉ោមក៏ត្រូវបានគេចាត់ទុកថាជាផ្លែឈើអព្ភូតហេតុសម្រាប់សម្រស់មនុស្សស្រីផងដែរ ដូច្នេះ ការញ៉ាំផ្លែប៉ោមជារៀងរាល់ថ្ងៃនឹងជួយឱ្យស្បែក និងរាងកាយរបស់អ្នកប្រសើរឡើង។
៤. សូកូឡាខ្មៅ
ធ្លាប់តែឮថាសូកូឡាមានជាតិផ្អែម អាចធ្វើឲ្យឡើងគីឡូប៉ុន្តែហេតុអីបានជាជួយដល់សម្រស់មនុស្សស្រីខ្លាំងម៉្លេះ? ខ្លាញ់កាកាវនៅក្នុងសូកូឡាខ្មៅអាចជំរុញចរាចរឈាម ធ្វើឱ្យស្បែកទន់រលោង និងមានសំណើម។ មិនតែប៉ុណ្ណោះ សូកូឡាខ្មៅគឺជាប្រភេទសូកូឡាដែលមានជាតិកាកាកាវខ្ពស់បំផុត សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រឆាំងនឹងភាពចាស់យ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ កាកាវនៅក្នុងសូកូឡាខ្មៅក៏ជួយជំរុញការរំលាយអាហារ និងជួយដល់ការសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព។
៥. គ្រាប់ធញ្ញជាតិ almon និងផ្លែ Walnut
អាល់ម៉ុនសម្បូរទៅដោយវីតាមីន E ដែលជួយទប់ស្កាត់ភាពចាស់នៃស្បែក និងការពារជាតិពណ៌នៃស្បែករបស់អ្នក។ជាងនេះទៅទៀត ផ្លែ Walnut សម្បូរទៅដោយអាស៊ីត linolenic ដែលអាចផ្តល់សំណើម និងរក្សាភាពយឺតនៃស្បែក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គួរកត់សំគាល់ថា គ្រាប់ធញ្ញជាតិមានផ្ទុកជាតិខ្លាញ់ខ្ពស់ ប្រសិនបើទទួលទានច្រើនពេកនឹងធ្វើឱ្យឡើងទម្ងន់។
អាហារទាំង ៥ នេះធម្មតា មិនអស្ចារ្យ មិនពិបាករក មិនពិបាកញ៉ាំ ប៉ុន្តែបែរជាជួយដល់សម្រស់របស់មនុស្សស្រីច្រើនដល់ម្លឹងសោះ ដូចនេះអ្នកគួរតែបន្ថែមពួកវាចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីទទួលបានសម្រស់ស្រស់ស្អាត និង ក្មេងជាងវ័យ។
ប្រភព ៖ guu.vn.com