សម្រាប់អ្នកដែលគាត់មិនទាន់ចេះមើលស្បែកមុខខ្លួនឯងថាជាប្រភេទអីទេ អាចធ្វើតាមរបៀបនេះបាន។ ចឹងស្បែកមុខយើងជាទូទៅមាន ៤ប្រភេទ គឺធម្មតា ស្ងួត ប្រេង និងចម្រុះ(combination type ) ដែលពីមនុស្សម្នាក់ទៅមនុស្សម្នាក់មានប្រភេទស្បែកផ្សេងៗគ្នា ដូច្នេះទើបបានជាការដែលដឹងពីប្រភេទស្បែកមុខខ្លួនឯងជារឿងសំខាន់ ព្រោះបើមិនដូច្នេះអ្នកនឹងប្រឈមបញ្ហាស្បែកមុខមិនចេះចប់។
ចឹងដំបូងអ្នកទាំងអស់គ្នា លាងមុខខ្លួនឯងឲ្យស្អាត ទុកចោលធម្មតា ៥ ទៅ១០ ហើយលាងដៃឲ្យស្អាត បន្ទាប់មកយកដៃស្ទាបមុខ៖
បើស្ទាបទៅអត់មានជាតិប្រេង អត់មានអារម្មណ៍ថាតឹង ឬស្ងួតមុខទេ គឺអ្នកស្ថិតក្នុងប្រភេទស្បែកធម្មតា
បើស្ទាបទៅមានជាតិប្រេង និងមើលទៅរាងរលោងៗ ដូចខ្លាញ់ នោះអ្នកស្ថិតក្នុងប្រភេទស្បែកប្រេង
បើអ្នកទាំងអស់គ្នារាងតឹងមុខ ស្ងួតៗ ហើយស្ទាបទៅរាងប្រះៗ គឺស្ថិតក្នុងស្បែកស្ងួត
ហើយចុងក្រោយបើអ្នកឃើញថានៅតំបន់ថ្ងាស់ ច្រមុះ ក្រោមចង្ការ អ្នកប្រេង ហើយថ្ពាល់ស្ងួត មានន័យថាអ្នកមានប្រភេទស្បែក ចម្រុះ(combination type )
កុំភ្លេចឆែកមើលប្រភេទស្បែកខ្លួនឯងទាំងអស់គ្នាណា ព្រោះវាទាក់ទងនឹងការថែទាំ ការប្រើប្រាស់ផលិតផល ការព្យាបាលស្បែកមុខ ដែលតម្រូវទៅតាមប្រភេទស្បែកមុខនីមួយៗ។