មនុស្សស្រីភាគច្រើនតែងតែចង់ឲ្យខ្លួននៅក្មេងជាងអាយុ ទើបតែងតែប្រើវិធីថែរក្សាស្បែក និង ភាពវ័យក្មេងៗខុសៗគ្នា ដើម្បីកុំឲ្យខ្លួនឯងឆាប់ចាស់មុនអាយុ។ ដូចនេះហើយ បើសិនជាចង់ដឹងថាខ្លួនឯង ជាមនុស្សស្រីដែលឆាប់ចាស់ឬអត់ កុំភ្លេចមើលចំណុចខាងក្រោមនេះ ព្រោះបើអ្នកមានទម្លាប់ទាំងនេះម្តងហើយម្តងទៀត នោះមានន័យថាអ្នកស្ថិតនៅក្នុងប្រភេទមនុស្សស្រីដែលឆាប់ចាស់បំផុត។
១. មិនហាត់ប្រាណសោះ ទោះរវល់ឬទំនេរ
ការហាត់ប្រាណគឺល្អសម្រាប់សុខភាព មិនថាទាំងស្បែក ឬសុខភាពរាងកាយ ដោយវាជួយឲ្យរាងកាយរបស់អ្នកអាចបញ្ចេញជាតិពុលពីក្នុងខ្លួនចេញមកក្រៅ។ លើសពីនេះ មនុស្សស្រីដែលមិនចូលចិត្តហាត់ប្រាណ ឬមិនដែលហាត់ប្រាណសោះ មានអត្រាឆាប់ចាស់ច្រើនជាង មនុស្សស្រីដែលតែងតែហាត់ប្រាណជាប្រចាំ ព្រោះការហាត់ប្រាណគឺល្អសម្រាប់សុខភាព មិនថាទាំងស្បែក ឬសុខភាពរាងកាយ។
២. គិតច្រើនខ្លាំងពេក ស្មុគស្មាញគ្មានរំលងមួយថ្ងៃ
ការគិតច្រើន និងស្មុគស្មាញរាល់ថ្ងៃ ធ្វើឲ្យមនុស្សស្រីឆាប់ចាស់ដោយមិនដឹងខ្លួន ដូចនេះបើអាចគួរតែកាត់បន្ថយខ្លះៗ ហើយចាប់ផ្តើមឲ្យខ្លួនឯងបានសម្រាក និង លំហែរអារម្មណ៍ឲ្យធូរស្បើយខ្លះក៏ជារឿងល្អ។
៣. ឆាប់ខឹងខុសធម្មតា
មនុស្សស្រីខឹងច្រើន គឺឆាប់ចាស់រឿងនេះគឺជាការពិត ដូចនេះហើយរៀនអត់ធ្មត់កុំឲ្យខ្លួនឯងខឹងដោយមិនលោះមួយថ្ងៃសោះ បែបនោះគឺមិនល្អដល់សុខភាព ក៏ដូចជាកាន់តែធ្វើឲ្យអ្នកឆាប់ចាស់ជាងអាយុផងដែរ។
៤. មិនចូលចិត្តផឹកទឹក ឬផឹកទឹកមិនគ្រប់គ្រាន់
ការផឹកទឹកមិនបានគ្រប់គ្រាន់ កាន់តែប៉ះពាល់ដល់សុខភាព ក៏ដូចជាសម្រស់របស់អ្នក ព្រោះទឹកមានសារៈប្រយោជន៍ជាច្រើនដែលជួយដល់សុខភាពរបស់ឲ្យកាន់តែប្រសើរឡើង។ ម្យ៉ាងទៀតទឹកមិនត្រឹមតែជួយដល់សុខភាពរាងកាយរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យស្បែករបស់អ្នកកាន់តែភ្លឺថ្លាជាងមុន។
៥. គេងមិនបានគ្រប់ម៉ោង ឬ គេងលើសម៉ោងពេក
ការគេងមិនគ្រប់គ្រាន់ ឬ គេងលើសម៉ោង នោះគាន់តែធ្វើឲ្យសម្រស់ និង សុខភាពរបស់អ្នកកាន់តែទ្រុឌទ្រោម ដោយវាអាចជាមូលហេតុមួយដែលធ្វើឲ្យអ្នកអាចចាស់មុនអាយុបាន ដូចនេះហើយត្រូវមានកាលវិភាគគេងឲ្យបានត្រឹមត្រូវ និងទៀងទាត់ជៀសវាងធ្វើឲ្យសម្រស់របស់អ្នកធ្លាក់ចុះ។
តាមពិតទៅ ដឹងពីរបៀបដែលថែទាំស្បែក និង សម្រស់របស់អ្នកឲ្យបានល្អនោះ ស្បែករបស់អ្នកមិនងាយចាស់ជាងអាយុនោះទេ ប៉ុន្តែអ្វីដែលសំខាន់ បើអ្នកមានទម្លាប់ដូចចំណុចខាងលើនោះ សម្រស់របស់អ្នកនឹងចាប់ផ្តើមបាក់ម្តងបន្តិចៗ ដែលធ្វើឲ្យអ្នកកាន់តែចាស់ពីមួយថ្ងៃទៅមួយថ្ងៃ។