១០ថ្ងៃដ៏មានន័យ គ្រាន់តែអ្នកសាកធ្វើនូវទម្លាប់ទាំង ១០ នេះ

Vachana-Website-Life-7-Carrier-Ad

ការបង្កើតទម្លាប់ល្អៗ គឺជារឿងមួយជួយឲ្យជីវិតរបស់យើងកាន់តែរីកចម្រើន និង កាន់តែល្អប្រសើរពីមួួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ បើសិនជាអ្នកអាចធ្វើបានទម្លាប់ទាំង ១០ ដូចខាងក្រោម ថ្ងៃរបស់អ្នកគឺមានន័យបំផុតសម្រាប់ជីវិតរបស់អ្នក ៖

១. ញ៉ាំទឹកឲ្យបាន ២L ក្នុងមួយថ្ងៃ

ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ គឺមានសារៈសំខាន់ណាស់ មិនថាសម្រាប់ស្បែក និង សុខភាពរបស់អ្នក ដូចនេះសាកល្បងញ៉ាំទឹកឲ្យបាន ២L ក្នុងមួយថ្ងៃដើម្បីជួយដល់រាងកាយរបស់អ្នក។

២. ងើបពីព្រលឹម និងហាត់ប្រាណ 15នាទី

ការក្រោកពីព្រលឹមដើម្បីហាត់ប្រាណគឺល្អសម្រាប់សុខភាពរបស់អ្នកណាស់ ព្រោះការធ្វើលំហាត់ប្រាណជួយដល់រាងកាយរបស់អ្នកមិនសូវស្ពឹកស្រពន់ និង មានសកម្មភាពរហ័សរហួន។

៣. គេងឲ្យបាន ៨ ម៉ោងក្នុងមួយថ្ងៃ

ដូចដែលអ្នកបានដឹងហើយថា ការគេងមិនគ្រប់គ្រាន់ គឺប៉ះពាល់ដល់សុខភាពរាងកាយរបស់អ្នកជាច្រើន រួមទាំងខួរក្បាលផងដែរ។ ដូចនេះ សាកទម្លាប់គេងឲ្យបានគ្រប់គ្រាន់ ដើម្បីកុំឲ្យអ្នកឆាប់អស់កម្លាំង និងខួរក្បាលរបស់អ្នកស្ពឹក។

៤. អានសៀវភៅយ៉ាងហោចណាស់ ១០ទំព័រក្នុងមួយថ្ងៃ

រៀនផ្លាស់ប្តូរទម្លាប់របស់អ្នកជាមួយការអានសៀវភៅ នោះអ្នកនឹងឃើញពីភាពប្រែប្រួលនៃការយល់ដឹងរបស់អ្នក។ ម្យ៉ាងទៀត ជាធម្មតាទេ អានច្រើនចេះច្រើន ការយល់ដឹងក៏កាន់តែរីកចម្រើនទៅតាមនោះដែរ។

៥. បិទម៉ាស់ និង ខាត់ស្បែករបស់អ្នក មួួយសប្តាហ៍ម្តង

ការឆ្លៀតពេលថែរក្សាសម្រស់របស់អ្នក ក៏ជារឿងមួយសំខាន់ដែរ ដូចនេះកុំភ្លេចចំណាយពេលដើម្បីមើលថែខ្លួនឯងខ្លះ ដើម្បីកុំឲ្យរូបរាងរបស់អ្នកឆាប់ចាស់ជាងអាយុ។

៦. ញ៉ាំបន្លែឲ្យបាន ៤មុខ និង ផ្លែឈើពីរមុខក្នុងមួយថ្ងៃ

ការញ៉ាំបន្លែ និង ផ្លែឈើគឺល្អសម្រាប់សុខភាព និង សុខភាពស្បែករបស់អ្នកណាស់ ព្រោះបន្លែ និង ផ្លែឈើសម្បូរទៅដោយ វីតាមីន និង សារធាតុចិញ្ចឹមផ្សេងៗទៀតដែលល្អសម្រាប់មនុស្សស្រីជាពិសេស។

៧. រៀបចំ និង សម្អាតបន្ទប់អ្នកឲ្យមានបរិយាកាសល្អ

ការរៀបចំកន្លែងគេងរបស់អ្នកឲ្យមានរបៀបរៀបរយក៏ជារឿងមួយល្អដែរ ព្រោះ វាជួយឲ្យអ្នកមានអារម្មណ៍ល្អ និង ឆាប់គេងលក់ស្រួល និង ថែមទាំងជួយឲ្យអ្នកមានផាសុខភាពផងដែរ។

៨. អាហារពេលព្រឹកឲ្យទៀត និងកាត់បន្ថយអាហារពេលល្ងាច

អាហារពេលព្រឹកនៅតែសំខាន់ ដូច្នេះអ្នកកុំរំលងអី ប៉ុន្តែអ្នកអាចកាត់បន្ថយអាហារពេលល្ងាចវិញបាន ព្រោះវាមិនធ្វើឲ្យអ្នកអាចឡើងគីឡូបាន។

៩. រៀនសមាធិ  ៣០នាទីមុនចូលគេង

ការសមាធិមុនចូលគេងនឹងធ្វើឲ្យអ្នកអាចគេងលក់ស្រួល និង ស្ងប់ ដូចនេះអ្នកអាចសាកល្បងសមាធិ ដើម្បីចង់ដឹងថាតើមានអ្វីប្រែប្រួលនៅពេលដែលអ្នកធ្វើបែបនេះរាល់យប់។

១០. កាត់បន្ថយការលេង FB ឬ Social Media ផ្សេងៗតាមអ្វីដែលអ្នកអាចធ្វើបាន

សម័យបច្ចេកវិទ្យាទំនើប មនុស្សកាន់តែប្រើប្រាស់ប្រពន្ធ័អ៊ីនធឺណេតកាន់តែច្រើន ដូចនេះហើយ បើអាចអ្នកគួរតែកាត់បន្ថយពេលដែលអ្នកចំណាយលើ FB ឬក៏ កម្មវិធី Social Media ផ្សេងៗ ហើយយកពេលមកធ្វើអ្វីដែលមានប្រយោជន៍វិញ។

ចង់ដឹងថា ១០ថ្ងៃរបស់អ្នកផ្លាស់ប្តូរបែបណាខ្លះ នៅពេលដែលអ្នកអាចចំណាយពេលធ្វើរឿងទាំងនេះ អាចសាកល្បងបាន នោះរាងកាយរបស់អ្នកកាន់តែមានសុខភាពល្អ និង ជីវិតអ្នកកាន់តែមានន័យផងដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង