គន្លឹះ៣យ៉ាងជួយជំរុញអ្នកឲ្យងាកមកញ៉ាំអាហារដែលមានសុខភាពល្អ

Vachana-Food-4
ការផ្លាស់ប្តូរខ្លួនឯងឲ្យធ្វើអ្វីមួយដែលខ្លួនឯងមិនចង់ធ្វើពិតជាពិបាកណាស់ ដូចជាការផ្លាស់ប្តូរនូវរបបអាហារចំនួនដែលអ្នកមិនចង់ញ៉ាំ។ ប៉ុន្តែអ្នកគួរតែព្យាយាមប្រសិនបើអាហារទាំងនោះជួយដល់សុខភាពរបស់អ្នកឲ្យមានភាពប្រសើរឡើង ដូចនេះគន្លឹះ៣យ៉ាងជួយលើកទឹកចិត្តអ្នកឲ្យចង់ញ៉ាំអាហារសុខភាពទាំងនោះ។
១. ការលើកទឹកចិត្តខ្លួនឯងឲ្យចាប់ផ្តើមញ៉ាំអាហារដែលមានប្រូតេអ៊ីន
ការលើកទឹកចិត្តខ្លួនឯងគឺជាកម្លាំងជំរុញឲ្យអ្នកឈានទៅរកភាពជោគជ័យ ព្រោះអ្នកអាចប្រើទឹកចិត្តអ្នក ដោយស្រម៉ៃថា ប្រសិនបើអ្នកញ៉ាំអាហារដែលមានសុខភាពល្អ ដូចជា បន្លែ ផ្លែឈើ សាច់មានគុណភាពល្អ នោះអ្នកនិងមានសុខភាពល្អ ដោយមិនមានជំងឺណាមួយដែលប៉ះពាល់ដល់សុខភាពរបស់អ្នកឲ្យទ្រុឌទ្រោមបានទេ។ ជំហានដំបូងអ្នកអាចនិងពិបាក ប៉ុន្តែអ្នកត្រូវតែព្យាយាមលើកទឹកចិត្តខ្លួនឯងដោយលើកហេតុផលល្អៗមកបង្ហាញ។
២. លើកពីភាពទាក់ទាញក្នុងការញ៉ាំអាហារទាំងនោះមកជួយជំរុញទឹកចិត្តអ្នក
ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក  អាហារគឺសំខាន់បំផុតដោយអ្នកអាចសួរខ្លួនឯងថា តើអាហារបែបណាដែលអ្នកគួរតែញ៉ាំ ដូចនេះអ្នកគួរតែជ្រើសរើសចំណុចទាក់ទាញនៃអាហារទាំងនោះ ដើម្បីឲ្យអ្នកកាន់តែចង់សាក និង ចង់ញ៉ាំវាដោយអត្ថប្រយោជន៍ផ្សេងៗ ដែលបានមកពីការញ៉ាំអាហារដែលមានសុខភាពល្អទាំងនោះ ដូចជា អាហារដែលជួយឲ្យស្រកទម្ងន់ អាហារដែលជួយឲ្យសាច់ស្អាត អាហារដែលឲ្យសម្រស់កាន់តែស្រស់ស្អាត និង ផ្លែឈើបែបណាដែលជួយសម្រស់អ្នកឲ្យក្មេងជាងវ័យ។ 
៣. បង្កើតជំហានងាយៗក្នុងការញ៉ាំអាហារទាំងនោះ
ប្រសិនបើអ្នកចង់ចាប់ផ្តើមញ៉ាំអាហារដែលមានសុខភាពល្អ ប៉ុន្តែអ្នកពិតជាមិនចង់ នោះប្រហែលជាអ្នកកំពុងព្យាយាមធ្វើច្រើនពេកក្នុងពេលតែមួយ។ ប៉ុន្តែអ្វី​ដែល​យើង​ត្រូវ​ការ​គឺ​ជា​ជំហាន​សាមញ្ញ​ដែល​បំបែក​ជា​ជំហាន​ដែល​នឹង​នាំ​យើង​ឆ្លង​កាត់​ដំណើរ​ការ​នៃ​ការ​ផ្លាស់​ប្តូរ​ក្នុង​វិធីញ៉ាំរបស់អ្នក។ លើសពីនេះអ្នកកុំព្យាយាមបង្ខំខ្លួនឯងឲ្យទទួលទានអាហារដែលអ្នកមិនចង់ ដោយសាកធ្វើម្តងមួយជំហានៗ ព្រោះនៅពេលដែលអ្នកធ្វើបែបនេះងាយស្រួលនៅក្នុងការញ៉ាំ​ដែលសាមញ្ញ និងមិនធ្វើឲ្យអ្នកមានភាពស្មុគស្មាញក្នុងការជ្រើសរើសអាហារដែលអ្នកចង់ញ៉ាំ។

ចុងក្រោយនៅពេលដែលអ្នកអនុវត្តវិធីទាំងនេះ អ្នកនិងឃើញពីភាពផ្លាស់ប្តូរនៃការចង់ញ៉ាំអាហាររបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះវានិងធ្វើឲ្យអ្នកដឹងនូវចំណងចំណូលចិត្តចំពោះការញាំអាហារដែលមានសុខភាពចំពោះខ្លួនអ្នក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង