ផ្លែឈើទាំង ៧ មុខ ជួយឲ្យស្បែករបស់អ្នកភ្លឺរលោង និងមានសុខភាពល្អ

Vachana-Website-Beauty-Health-7
ជាទូទៅមនុស្សមួយចំនួនប្រមូលផ្តុំនូវផលិតផលថែរក្សាស្បែកដែលមានតម្លៃថ្លៃជាច្រើនដើម្បីថែរក្សាស្បែកឲ្យភ្លឺរលោង និង មិនមានភាពជ្រីញជ្រួញ។ លើសពីនេះអ្វី​ដែលអ្នក​ត្រូវចាំ​គឺ របប​អាហារ​មាន​តួនាទី​យ៉ាង​សំខាន់​ចំពោះ​ រាងកាយ និង​ ​ស្បែក​របស់​អ្នក។ ម្យ៉ាងទៀត អាហារ​ដែល​ត្រូវ​ញ៉ាំ​ដើម្បី​ស្បែក​ភ្លឺ​ថ្លា និង​មាន​សុខភាព​ល្អ​ក្នុងរបបអាហាររបស់អ្នកនោះ គឺជា ផ្លែឈើទាំង៧ មុខ ដែលអ្នកគួរតែសាកល្បង ដើម្បីជួយឱ្យស្បែករបស់អ្នកមើលទៅក្មេងជាងវ័យ និងភ្លឺរលោង ប្រសិនបើទទួលទានជាប្រចាំ៖
១. ផ្លែ​ល្ហុង
សម្បូរទៅដោយវីតាមីន C និងអង់ស៊ីម  គឺជាផ្លែឈើ ត្រូពិចដែលជួយកាត់បន្ថយការរលាកស្បែក និងព្យាបាលស្នាមជាំ។ ម្យ៉ាងទៀតវាមានអង់ស៊ីម papain និង chymopapain ដែលមានប្រយោជន៍ខ្លាំងណាស់ក្នុងការព្យាបាលស្នាមអុចខ្មៅ និងស្បែកមិនស្មើគ្នា។ លើសពីនេះអង់ស៊ីមទាំងនេះក៏សំអាតរន្ធញើស និងធ្វើឱ្យស្បែកទាំងមូលមានភាពប្រសើរឡើងផងដែរ។
២. ផ្លែឪឡឹក

ផ្លែឪឡឹកសម្បូរទៅដោយវីតាមីន C វីតាមីន A វីតាមីន B6 និង lycopene ក្រៅពីទឹក និងជាតិសរសៃអាហារ។ ការទទួលទានផ្លែឈើនេះ ជាប្រចាំអាចជួយបន្សាបជាតិពុលលើស្បែក កាត់បន្ថយស្នាមជាំ និង មានប្រយោជន៍សម្រាប់ស្បែកដែលមានជាតិខ្លាញ់ ដោយវាជួយកាត់បន្ថយការកើតមុនប្រសិនបើអ្នកទទួលទានឪឡឹកស្រស់ជាប្រចាំ។

៣. ម្ទេសប្លោក
បន្លែនេះផ្ទុកទៅដោយវីតាមីន C និង beta-carotene បន្លែចម្រុះពណ៌ទាំងនេះមិនត្រឹមតែបន្ថែមពណ៌ច្រើនដល់អាហាររបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏មានអត្ថប្រយោជន៍ច្រើនសម្រាប់ស្បែក ដោយពួកវាជួយធ្វើឱ្យប្រសើរឡើងនូវចរន្តឈាមនៅក្នុងស្បែក និងជួយរក្សាសញ្ញានៃភាពចាស់នៅក្រោមការគ្រប់គ្រងនៃស្បែក។  លើសពីនេះអ្នក​អាច​ចៀន​ម្ទេស​ទាំងនេះ ហើយ​បន្ថែម​វា​ទៅក្នុង​ម្ហូប​ណាមួយ​ដើម្បី​ទទួលបាន​វីតាមីន C ប្រចាំថ្ងៃ​យ៉ាង​ងាយស្រួល​។
៤. ផ្លែស្ត្របឺរី
ប្រភពធម្មជាតិនៃអាស៊ីត salicylic និងវីតាមីន C ផ្លែស្ត្របឺរីត្រូវបានមនុស្សគ្រប់គ្នាចូលចិត្តញ៉ាំ ហើយគួរតែបញ្ចូលទៅក្នុងរបបអាហារប្រសិនបើអ្នកចង់បានស្បែកស្អាត និងភ្លឺថ្លា។ ពួកវាទាំងអស់មានប្រយោជន៍ច្រើន ចំពោះស្បែកមានខ្លាញ់ដែលងាយនឹងបែកញើស។ លើសពីនេះអាស៊ីត salicylic គឺជាអាស៊ីត alpha-hydroxy ដែលសំអាតរន្ធញើសបានជ្រៅ និងកាត់បន្ថយការកើតមុន ។ ផ្លែប៊ឺរីទាំងនេះក៏ជួយបង្កើនការផលិតកូឡាជែននៅក្នុងស្បែក ដែលពន្យារសញ្ញានៃភាពចាស់ និងកាត់បន្ថយភាពស្រអាប់ ដែលអ្នកក៏អាចបន្ថែមផ្លែបឺរីទៅក្នុងរបបអាហាររបស់អ្នកផងដែរព្រោះវាក៏ល្អសម្រាប់ស្បែករបស់អ្នក។
 
៥. គ្រាប់ជី
ជាប្រភេទធញ្ញជាតិដែលល្អសម្រាប់ស្បែក និងសុខភាពរបស់អ្នក។ មិនតែប៉ុណ្ណោះ វាគឺជាប្រភពប្រូតេអ៊ីនដ៏អស្ចារ្យ និងសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 ការពារសញ្ញានៃភាពចាស់មុនអាយុ និងកាត់បន្ថយស្នាមជាំ ប្រសិនបើប្រើជាប្រចាំ។ គ្រាប់ធញ្ញជាតិ ទាំងនេះក៏មានជាតិស័ង្កសី និងកាល់ស្យូមដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់ស្បែកដោយអ្នកអាចបន្ថែមវាទៅក្នុងរបបអាហាររបស់អ្នកបាន។
៦. ផ្លែចេក
ត្រូវបានគេស្គាល់ថាជួយក្នុងការព្យាបាលស្បែក ហើយជាប្រភពនៃសារធាតុចិញ្ចឹម និងជួយកម្ចាត់ស្នាមមុន និងផ្តល់សំណើមដល់ស្បែក។ ចេកក៏មានផ្ទុកនូវប៉ូតាស្យូម កាល់ស្យូម និងវីតាមីន A និង C ដោយ អ្នក​អាច​លាបសំបក​ចេក​ទុំ​ដោយផ្ទាល់​លើ​ស្បែកមុខ ដើម្បី​កម្ចាត់​ស្នាម​ជាំ និង​ស្នាម​មុន​។ សំបកចេកក៏មានប្រយោជន៍ផងដែរ ប្រសិនបើលាបលើស្បែកដោយផ្ទាល់ វាជួយបំបាត់ស្នាម និងស្នាមអុចខ្មៅដែលមាននៅលើស្បែក។
៧. ផ្លែប៉េងប៉ោះ
ប៉េងប៉ោះសម្បូរដោយវីតាមីន C និង lycopene ដែលការពារការបំផ្លាញពីពន្លឺព្រះអាទិត្យ និងប្រឆាំងនឹងសញ្ញានៃភាពចាស់យ៉ាងមានប្រសិទ្ធភាព ទោះជាអ្នកញ៉ាំប៉េងប៉ោះក្នុងទម្រង់ឆៅ ឬឆ្អិនក៏ដោយ។ លើសពីនេះសារធាតុ Lycopene ក៏ជួយបង្កើនការផលិតកូឡាជែននៅក្នុងស្បែក និងធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ និងធ្វើឲ្យស្បែកកាន់តែភ្លឺថ្លា។
នេះជាផ្លែឈើដែលអ្នកត្រូវញ៉ាំដើម្បីសុខភាពនៃស្បែក និងជួយឲ្យស្បែកភ្លឺរលោង។   ម្យ៉ាងទៀតគន្លឹះសំខាន់មួយទៀតដែលត្រូវចងចាំគឺផឹកទឹកឱ្យបានច្រើនយ៉ាងហោចណាស់ 8 កែវក្នុងមួយថ្ងៃអាចជួយអ្នកឱ្យស្បែករបស់អ្នកស្អាត និងការពារការបែកញើសបានយ៉ាងងាយស្រួល។
ប្រភព៖ soulfactors.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង