អាថ៍កំបាំងងាយៗ ធ្វើឲ្យនារីជនជាតិជប៉ុន ភាគច្រើនមានសម្រស់ស្រស់ស្អាតក្មេងជាងវ័យ និង មានរាងស្លីម

Vachana-Website-Beauty-Health-V2-4

ប្រទេសជប៉ុន នៅពេលបានជួបជាមួយប្រជាជនជប៉ុនជាច្រើន ចំណុចមួយដែលងាយសម្គាល់នោះគឺថាពួកគេមានរាងស្លីម និងក្មេងជាងវ័យ ជាពិសេសគឺនារីតែម្តង។ ក្នុងនោះមានហេតុផលជាច្រើនដែលធ្វើឲ្យនារីជប៉ុនមានសម្រស់ក្មេងជាងវ័យ ទោះជាមានអាយុច្រើនក៏ដោយ ៖

១. ទទួលទានតែបៃតង

នារីជនជាតិជប៉ុនសុទ្ធតែចូលចិត្តផឹកតែបៃតង ​មិន​ត្រឹម​តែ​មាន​ជាតិ​ផ្អែម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​បាន​គេ​បញ្ជាក់​ថា​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព។ លើសពីនេះ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលអាចពន្យារដំណើរការនៃភាពចាស់ និងជួយក្នុងការសម្រកទម្ងន់បានយ៉ាងល្អប្រសើរ។

២. ញ៉ាំអាហារសមុទ្រ

ដោយសារប្រទេសជប៉ុនត្រូវបានហ៊ុំព័ទ្ធដោយសមុទ្រដែលសំបូរទៅដោយអាហារសមុទ្រ របស់របរដូចជា ត្រីធូណា ត្រីសាម៉ុង បង្គា និងត្រីម៉ាកែល គឺជាការពេញនិយមយ៉ាងខ្លាំងក្នុងការទទួលទានអាហារសមុទ្រ។ ម្យ៉ាងទៀត ត្រី និង អាហារសមុទ្រ គឺល្អសម្រាប់សុខភាពអ្នក ព្រោះវាសម្បូរទៅដោយប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលជួយកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ និងធ្វើឲ្យសម្រស់កាន់តែក្មេងជាងវ័យ។

៣. ធ្វើលំហាត់ប្រាណ

របៀបធ្វើលំហាត់ប្រាណរបស់ជនជាតិជប៉ុនគឺ ការដើរ ដោយសារតែការដើរ ឬ ជិះកង់រាល់ថ្ងៃ  ជួយបង្កើនថាមពល ធ្វើអោយប្រសើរឡើងនូវសុខភាពសរសៃឈាមបេះដូង និងជួយមនុស្សឱ្យស្រីមានរាងស្លីមស្អាត។

៤. ទទួលទានរបបអាហារមានតុល្យភាព

ការញ៉ាំអាហារដែលមានសុខភាពល្អគឺ តែងតែធានាថារាល់អាហារទាំងនោះសុទ្ធតែមានប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និងជាតិសរសៃ ដែលងាយស្រួលជួយក្នុងដំណើរការរំលាយអាហារ។ ជាប្រពៃណី ប្រជាជនជប៉ុនបរិភោគអង្ករ បន្លែ និងត្រីច្រើន ហើយពួកគេចូលចិត្តញ៉ាំផ្លែឈើស្រស់ៗ ជំនួសឱ្យបង្អែមដែលមានជាតិស្ករ។

៥. ទម្លាប់ថែរក្សាស្បែកស្ត្រីជនជាតិជប៉ុន តែងតែមានស្បែកស្អាត ទន់រលោងភ្លឺថ្លា និង ​មិន​មាន​ស្នាម​ជ្រីវជ្រួញ​ ព្រមទាំងមើល​ទៅ​ក្មេង​ជាង​វ័យផង​ដែរ នេះដោយសារតែ ស្ត្រីជនជាតិជប៉ុនប្រើប្រាស់ប្រេងដើម្បីជូតសម្អាត គ្រឿងសម្អាង និងធ្វើឱ្យមានតុល្យភាពសំណើមនៃស្បែក។ មួយវិញទៀត ការម៉ាស្សាមុខត្រូវធ្វើជាញឹកញាប់ ព្រោះ ដើម្បីលើកកម្ពស់លំហូរឈាមទៅកាន់ស្បែកឲ្យមានសុខភាពល្អ និងជំរុញការបង្កើតកោសិកាស្បែកថ្មីឡើងវិញ។

ទាំងអស់នេះ សុទ្ធតែជាកត្តាជួយឲ្យនារីៗជនជាតិជប៉ុនមានសម្រស់ស្រស់ស្អាត ស្បែកក្មេងជាងវ័យ ហើយថែមទាំងមានរាងស្លីម និងទាក់ទាញថែមទៀតផង។ លើសពីនេះ ការញ៉ាំ ផ្លែឈើស្រស់ៗ ក៏ជាចំណុចសំខាន់ដែលជនជាតិជប៉ុនមិនភ្លេចក្នុងការបន្ថែមជាមួយអាអារប្រចាំថ្ងៃ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង