អាហារដ៏អស្ចារ្យ ៥ មុខនេះសម្រាប់មនុស្សស្រី ដោយមានអត្ថប្រយោជន៍ ជួយឲ្យស្បែកស្អាត និង ភ្លឺរលោងជាពិសេស

Vachana-Website-Beauty-Health-V2-4

អ្នកបានដឹងមកហើយថា អាហារសម្រាប់ជំនួយដល់ស្បែកឲ្យភ្លឺរលោង និងស្រស់ស្អាតសម្រាប់មនុស្សស្រី គឺមានច្រើនប្រភេទ មិនថា ជាប្រភេទផ្លែឈើ បន្លែ និង សាច់ជាដើម។ ប៉ុន្តែថ្ងៃនេះវចនានិងនាំអ្នកមកដឹងពី អាហារទាំង ៥ មុខនេះដែលជួយឲ្យស្បែករបស់អ្នកកាន់តែស្អាត និង ភ្លឺរលោង ជាពិសេសសម្រាប់មនុស្សស្រីតែម្តង ៖

១. ការ៉ុត

ការ៉ុត ជាប្រភេទបន្លែម្យ៉ាងដែលមិនត្រឹមតែមានអត្ថប្រយោជន៍ជំនួយដល់ភ្នែកទេ ថែមទាំងជួយដល់សរីរាង្គរបស់អ្នក និងមានប្រសិទ្ធភាពអស្ចារ្យ សម្រាប់ជំនួយដល់ស្បែករបស់អ្នកផងដែរ។ យោងតាមអ្នកជំនាញវេជ្ជសាស្ត្រនៅ lpi.oregonstate.edu ការ៉ុត គឺពោរពេញទៅដោយវីតាមីន A និងសារធាតុ Retinoids សំខាន់ៗដែលការពារស្បែករបស់អ្នកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃវិទ្យុសកម្មអ៊ុលត្រាវីយូឡេថែមទៀតផង។

២. Cottage Cheese

ជាផលិតផលទឹកដោះគោខាប់ដែលមានរសជាតិស្រាល និងក្រែមមានជាតិជូរ រសជាតិឆ្ងាញ់ ព្រមទាំងមានប្រូតេអ៊ីន កាល់ស្យូម និងវីតាមីនសំខាន់ៗគ្រប់គ្រាន់ ដើម្បីធ្វើឱ្យស្បែករបស់អ្នកភ្លឺថ្លាដូចទារកទើបនឹងកើត។ លើសពីនេះ សាច់ដុំ សរីរាង្គ ស្បែក និងជាលិកាផ្សេងទៀតពឹងផ្អែកលើការផ្គត់ផ្គង់ប្រូតេអ៊ីនជាប់លាប់ ដើម្បីរក្សាឱ្យនៅដដែល ដូច្នេះប្រសិនបើអ្នកមិនទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ទេ រាងកាយទាំងមូលរបស់អ្នកនឹងខូចខាត។

៣. សណ្តែក​បារាំង​លឿង

សណ្តែកប្រភេទនេះ សម្បូរទៅដោយស័ង្កសី ប្រូតេអ៊ីន ជាតិដែក និងវីតាមីនសំខាន់ៗជាច្រើន ដែលនឹងរក្សាស្បែករបស់អ្នកឱ្យស្រស់ស្អាត និង តឹងណែនល្អ។ បើយោងតាមអ្នកជំនាញសុខភាពនៅ Medicalnewstoday.com ការប្រើប្រាស់ស័ង្កសីត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្បែកកាន់តែប្រសើរឡើង បង្កើនប្រព័ន្ធភាពស៊ាំឲ្យកាន់តែល្អ និងគុណសម្បត្តិជាច្រើនទៀត ដូច្នេះការបន្ថែមសណ្តែកបារាំងលឿងទៅក្នុងរបបអាហាររបស់អ្នកនឹងមានអត្ថប្រយោជន៍សុខភាពជាច្រើនផងដែរ។

៤. ក្រូចថ្លុង

ប្រភេទផ្លែក្រូចទាំងអស់ គឺជាប្រភពវីតាមីន C ដ៏មិនគួរឲ្យជឿ ដែលជាអាហារ​ល្អ​បំផុត​សម្រាប់​ស្បែក​ របស់មនុស្សស្រីខ្លាំងណាស់ដែលជួយឲ្យស្បែកភ្លឺរលោង និង មានសំណើមផងដែរ ។ មិនតែប៉ុណ្ណោះ នៅពេលរាងកាយរបស់អ្នកប្រើប្រាស់វីតាមីន C គឺដើម្បីជួសជុលកោសិកាដោយខ្លួនឯង ហើយវាក៏មានសារៈសំខាន់ខ្លាំងណាស់សម្រាប់គ្រប់ផ្នែកនៃរាងកាយរបស់អ្នក។

៥. គ្រាប់ធញ្ញជាតិ

គ្រាប់ទាំងនេះ សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដោយ អាស៊ីតទាំងនេះ មានប្រយោជន៍ការពារការរលាកដែលអាចបំផ្លាញស្បែករបស់អ្នក មិនតែប៉ុណ្ណោះ គ្រាប់ភាគច្រើនមានបរិមាណស័ង្កសី វីតាមីន ប្រូតេអ៊ីន និងសារធាតុរ៉ែសំខាន់ៗដទៃទៀត ដែលអ្នកមិនអាចស្មានដល់។

ប្រភេទអាហារខាងលើនេះ សុទ្ធតែមានប្រយោជន៍សម្រាប់ស្បែករបស់អ្នក ព្រោះអាហារខ្លះផ្តល់វីតាមីន និង អាហារខ្លះជួយការពារស្បែករបស់អ្នក ដែលជាប្រភពធម្មជាតិសម្រាប់ជំនួយស្បែករបស់អ្នកដែលអាចបន្ថែមទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នកបាន។

ប្រភព​៖ everythingabode.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង