3 ប្រភេទនៃតែជីអង្កាម ដែលមានអត្ថប្រយោជន៍ដល់សុខភាពរបស់អ្នក

Vachana-Website-Beauty-Health-V2-4

តាមពិតទៅស្លឹកជីអង្កាមក៏ត្រូវបានបែងចែកជាប្រភេទខុសៗគ្នាផងដែរ ហើយស្លឹកនីមួយៗសុទ្ធតែមានអត្ថប្រយោជន៍សម្រាប់សុខភាពរបស់អ្នក។ ថ្ងៃនេះវចនា នឹងលើកយក តែស្លឹកជីអង្កាម ៣ ប្រភេទ ដែលមានអត្ថប្រយោជន៍សម្រាប់រាងកាយរបស់អ្នក ៖

១. PEPPERMINT Tea

រសជាតិ៖ រសជាតិហឹរខ្លាំង ជាមួយនឹងរសជាតិលេចធ្លោនៃ menthol ។

អត្ថប្រយោជន៍ចំពោះរាងកាយ៖

ជំនួយដល់ការរំលាយអាហារឲ្យបានកាន់តែប្រសើរឡើងវិញ

បំបាត់ការឈឺក្បាល វិលមុខ និង ការងងឹតមុខ

ធ្វើឱ្យដង្ហើម ត្រជាក់ស្រស់ថ្លា

កាត់បន្ថយភាពតានតឹងនៅក្នុងអារម្មណ៍

ឱសថព្យាបាលជំងឺគ្រុនផ្តាសាយយ៉ាងមានប្រសិទ្ធិភាព 
ជាពិសេស ជួយកាត់បន្ថយការឈឺចុកចាប់ពេលមករដូវសម្រាប់មនុស្សស្រី

២. SPEARMINT TEA

រសជាតិ៖ រសជាតិឆ្ងាញ់ និងផ្អែម ព្រមទាំងមានក្លិនក្រអូបប្រហើរ

អត្ថប្រយោជន៍៖

ជួយដោះស្រាយបញ្ហារំលាយអាហារនៅក្នុងក្រពះ ពោះរៀន សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

អាចជួយស្ត្រីជាមួយអតុល្យភាពនៃការផលិតអ័រម៉ូន

អាចធ្វើអោយការចងចាំប្រសើរឡើង 

ប្រយុទ្ធប្រឆាំងនឹងការឆ្លងបាក់តេរីផ្សេងៗពីខាងក្រៅ

បន្ធូរភាពតានតឹង និង អារម្មណ៍ស្មុគស្មាញនៅក្នុងខ្លួន

៣. WILD MINT TEA

រសជាតិ៖ ជូរចត់ និងរសជាតិ “ជីអង្កាម” 

អត្ថប្រយោជន៍៖

ជួយកាត់បន្ថយជំងឺរាគរូស ចុករាគ និង រមួលពោះ

សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម បន្ធូរអាការៈក្អួតចង្អោរ

ល្អសម្រាប់ស្បែកប្រឆាំងមហារីក ឬ ជាមួយអាឡែស៊ី។

សរុបមកវិញ តែ ៣ ប្រភេទនេះសុទ្ធតែអាចជួយដល់រាងកាយ និង សុខភាពរបស់អ្នកខុសៗគ្នា ប៉ុន្តែវាមានលក្ខណៈនៃរូបរាងស្លឹកគឺប្រហាក់ប្រហែលគ្នា ដូចនេះអ្នកអាចជ្រើសរើសតែមួយប្រភេទតាមចំណងចំណូលចិត្តនៃរសជាតិដែលអ្នកចូលចិត្ត និង ជួយដល់សុខភាពរបស់អ្នកផងដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង