ប្រទេសជប៉ុន នៅពេលបានជួបជាមួយប្រជាជនជប៉ុនជាច្រើន ចំណុចមួយដែលងាយសម្គាល់នោះគឺថាពួកគេមានរាងស្លីម និងក្មេងជាងវ័យ ជាពិសេសគឺនារីតែម្តង។ ក្នុងនោះមានហេតុផលជាច្រើនដែលធ្វើឲ្យនារីជប៉ុនមានសម្រស់ក្មេងជាងវ័យ ទោះជាមានអាយុច្រើនក៏ដោយ ៖
១. ទទួលទានតែបៃតង
នារីជនជាតិជប៉ុនសុទ្ធតែចូលចិត្តផឹកតែបៃតង មិនត្រឹមតែមានជាតិផ្អែមប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានគេបញ្ជាក់ថាមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ លើសពីនេះ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលអាចពន្យារដំណើរការនៃភាពចាស់ និងជួយក្នុងការសម្រកទម្ងន់បានយ៉ាងល្អប្រសើរ។
២. ញ៉ាំអាហារសមុទ្រ
ដោយសារប្រទេសជប៉ុនត្រូវបានហ៊ុំព័ទ្ធដោយសមុទ្រដែលសំបូរទៅដោយអាហារសមុទ្រ របស់របរដូចជា ត្រីធូណា ត្រីសាម៉ុង បង្គា និងត្រីម៉ាកែល គឺជាការពេញនិយមយ៉ាងខ្លាំងក្នុងការទទួលទានអាហារសមុទ្រ។ ម្យ៉ាងទៀត ត្រី និង អាហារសមុទ្រ គឺល្អសម្រាប់សុខភាពអ្នក ព្រោះវាសម្បូរទៅដោយប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលជួយកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ និងធ្វើឲ្យសម្រស់កាន់តែក្មេងជាងវ័យ។
៣. ធ្វើលំហាត់ប្រាណ
របៀបធ្វើលំហាត់ប្រាណរបស់ជនជាតិជប៉ុនគឺ ការដើរ ដោយសារតែការដើរ ឬ ជិះកង់រាល់ថ្ងៃ ជួយបង្កើនថាមពល ធ្វើអោយប្រសើរឡើងនូវសុខភាពសរសៃឈាមបេះដូង និងជួយមនុស្សឱ្យស្រីមានរាងស្លីមស្អាត។
៤. ទទួលទានរបបអាហារមានតុល្យភាព
ការញ៉ាំអាហារដែលមានសុខភាពល្អគឺ តែងតែធានាថារាល់អាហារទាំងនោះសុទ្ធតែមានប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និងជាតិសរសៃ ដែលងាយស្រួលជួយក្នុងដំណើរការរំលាយអាហារ។ ជាប្រពៃណី ប្រជាជនជប៉ុនបរិភោគអង្ករ បន្លែ និងត្រីច្រើន ហើយពួកគេចូលចិត្តញ៉ាំផ្លែឈើស្រស់ៗ ជំនួសឱ្យបង្អែមដែលមានជាតិស្ករ។
៥. ទម្លាប់ថែរក្សាស្បែកស្ត្រីជនជាតិជប៉ុន តែងតែមានស្បែកស្អាត ទន់រលោងភ្លឺថ្លា និង មិនមានស្នាមជ្រីវជ្រួញ ព្រមទាំងមើលទៅក្មេងជាងវ័យផងដែរ នេះដោយសារតែ ស្ត្រីជនជាតិជប៉ុនប្រើប្រាស់ប្រេងដើម្បីជូតសម្អាត គ្រឿងសម្អាង និងធ្វើឱ្យមានតុល្យភាពសំណើមនៃស្បែក។ មួយវិញទៀត ការម៉ាស្សាមុខត្រូវធ្វើជាញឹកញាប់ ព្រោះ ដើម្បីលើកកម្ពស់លំហូរឈាមទៅកាន់ស្បែកឲ្យមានសុខភាពល្អ និងជំរុញការបង្កើតកោសិកាស្បែកថ្មីឡើងវិញ។
ទាំងអស់នេះ សុទ្ធតែជាកត្តាជួយឲ្យនារីៗជនជាតិជប៉ុនមានសម្រស់ស្រស់ស្អាត ស្បែកក្មេងជាងវ័យ ហើយថែមទាំងមានរាងស្លីម និងទាក់ទាញថែមទៀតផង។ លើសពីនេះ ការញ៉ាំ ផ្លែឈើស្រស់ៗ ក៏ជាចំណុចសំខាន់ដែលជនជាតិជប៉ុនមិនភ្លេចក្នុងការបន្ថែមជាមួយអាអារប្រចាំថ្ងៃ។