អាហារ ជាប្រភពប្រូតេអ៊ីនសម្រាប់រាងកាយ ព្រោះការញ៉ាំអាហារអាចធ្វើឲ្យអ្នកធូរអារម្មណ៍មួយពេល និង ជួយកុំឲ្យអ្នកគិតច្រើន។ ដូចនេះ សាកល្បង អាហារទាំងនេះព្រោះអាចជួយកាត់បន្ថយអារម្មណ៍ស្មុគស្មាញដែលអ្នកមាន ៖
១. ត្រីសាម៉ុន
ជារឿយៗត្រីសាម៉ុនត្រូវបានគេហៅថាជាអាហារដែលមានសុខភាពល្អបំផុតរបស់ពិភពលោក តាមការសិក្សាបង្ហាញថា អូមេហ្គា-3 រក្សាអ័រម៉ូនស្ត្រេស និងរក្សាការត្រួតពិនិត្យកម្រិត cortisol និង adrenaline ។ លើសពីនេះវា ត្រីសាម៉ុន គឺជាប្រភពដ៏ល្អនៃ tryptophan ដែលជាថ្នាំ ធម្មជាតិសម្រាប់អ្នកឧស្សាហ៍កើតជម្ងឺថប់បារម្ភ។
២. ទឹកដោះគោជូរ
យោងតាមការសិក្សាថ្មីៗនេះ ការទទួលទានទឹកដោះគោជូរ probiotic ពីរដងក្នុងមួយថ្ងៃអាចបន្ធូរការថប់បារម្ភដោយកាត់បន្ថយសកម្មភាពស្មុគស្មាញនៃខួរក្បាល ដោះគោជូរសម្បូរទៅដោយបាក់តេរីល្អ (Acidophilus) និងជួយសម្រួលប្រព័ន្ធរំលាយអាហារដែលបណ្តាលមកពីភាពតានតឹងនៅក្នុងអារម្មណ៍របស់អ្នក។
៣. តែសម្រាប់សុខភាព
តែត្រូវបានប្រើប្រាស់សម្រាប់ធ្វើឲ្យចិត្តស្ងប់ សុខភាពកាន់តែល្អ និង មានអារម្មណ៍វិជ្ជមាន ចំពោះអ្នកដែលផឹកតែអាចបំបាត់ស្ត្រេសបានលឿនជាងអ្នកដែលអត់។ លើសពីនេះ តែ មិនត្រឹមមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកនូវសារធាតុ theanine ដែលជាអាស៊ីតអាមីណូដែលត្រូវបានលើកកម្ពស់ទៅនឹងការសម្រាក និងបង្កើនការផ្តោតអារម្មណ៍។
៤. ដំឡូងជ្វា
ដំឡូងជ្វាសម្បូរទៅដោយសារធាតុចិញ្ចឹម គឺជាប្រភពដ៏ល្អនៃជាតិសរសៃ កាបូអ៊ីដ្រាត និងមានសារធាតុរ៉ែសំខាន់ៗដូចជា ម៉ង់ហ្គាណែស ទង់ដែង និងជាតិដែក។ ម្យ៉ាងទៀត វាក៏ផ្ទុកទៅដោយtryptophan ដែលជាអាស៊ីតអាមីណូដែលបំប្លែងទៅជាអរម៉ូនមានអារម្មណ៍ល្អនៅក្នុងខ្លួនរបស់អ្នក។
អាហារខ្លះអាចជួយឲ្យអ្នកមានអារម្មណ៍ល្អបន្ទាប់ពីទទួលទានហើយ ដូច្នេះកុំព្យាយាមប្រើថ្នាំរំងាប់អារម្មណ៍ញឹកញាប់ពេក ព្រោះវាអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។
ប្រភព ៖ style craze.com
បញ្ចេញមតិយោបល់