វិធី​សាស្ត្រ​៥ ជួយ​ឲ្យ​អ្នក​សម្រេចការងារដោយភាពរឹងមាំ និងមិនរំពឹងជំនួយពីនរណា

kk

ភាព​ជោគជ័យរឹងមាំដោយខ្លួនឯង​មិន​មែន​ងាយស្រួល​ដូច​ដែល​អ្នក​មើល​ឃើញ​ឡើយ ទម្រាំ​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ម្នាក់​ត្រូវ​ឆ្លង​កាត់​រឿង​ជា​ច្រើន តែ​សម្រាប់​អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​គន្លឹះ​ខ្លះ​ដែល​ជួយ​ឲ្យ​អ្នក​ស្វែង​រក​ពន្លឺ​នៃ​ភាព​ជោគជ័យ​បាន​ខ្លះ ៖

១. សួរ​សំណួរ​សំណួរ​ខ្លួន​ឯង ៖ ហេតុ​អី​អ្នក​ត្រូវ​ជ្រើស​រើស​កន្លែង​នេះ​សម្រាប់​ជីវិត? តើ​អ្នក​ពេញ​ចិត្ត​ក្នុង​ការ​រស់​នៅ​បែប​នេះ​មែន​ទេ? អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ដង ព្រោះ​ពេល​នោះ​អ្នក​នឹង​ដឹង​ថា​អ្នក​ត្រូវ​ការ​អ្វី​ឲ្យ​ពិត​ប្រាកដ​ក្នុង​ជីវិត។

២. រៀបចំ​អ្វី​ដែល​អ្នក​ត្រូវ​មាន​សម្រាប់​ដំណើរ​ជីវិត​ ៖ បើ​អ្នក​ចង់​បោះ​ជំហាន​ទៅ​មុខ​ទៀត​តើ​អ្នក​ត្រូវ​ការ​អ្វី​ខ្លះ? បើ​អ្នក​មិន​ទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​អ្នក​ត្រូវ​ពង្រឹង​បន្ថែម​ទៀត បើ​អ្នក​មិន​ចេះ​អ្នក​ត្រូវ​រៀន​បន្ត​ទៀត បើ​អ្នក​ខ្វះ​ភាព​ក្លាហាន​អ្នក​ត្រូវ​ខំ​ធ្វើ​យ៉ាង​ណា​ដុះ​ខាត់​ខ្លួន​ឯង​ឲ្យ​រឹង​មាំ​ទៀត។ ទាំង​នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ។

៣. គ្រវែង​ចោល​អ្វី​ដែល​ចង់​ឲ្យ​អ្នក​ធ្លាក់​​ជ្រោះ ៖ ត្រូវ​រក​ឲ្យ​ឃើញ​ពី​អ្វី​ដែល​បង្ក​ឲ្យ​ជីវិត​អ្នក​ដុន​ដាប បើ​ភាព​​ខ្ជិល​កំពុង​បំផ្លាញ​ជីវិត​អ្នក អ្នក​ត្រូវ​ដក​គ្រវែង​វា​ចោល បើ​ភាព​ភ័យ​ខ្លាច​រារាំង​អ្នក​មិន​ឲ្យ​ធ្វើ​ការ​ធំ​មិន​បាន អ្នក​ក៏​ត្រូវ​ដក​វា​ចោល​ដែរ មិន​មែន​រក្សា​វា​ឲ្យ​បំផ្លាញ​ជីវិត​អ្នក​នោះ​ឡើយ។

៤. ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សង្គម ៖ វិធី​នេះ​គឺ​មាន​ឥទ្ធិពល​លើ​ជីវិត​មនុស្ស​ណាស់ ទោះ​អ្នក​ពូកែ ទោះ​អ្នក​ល្អ​ប៉ុណ្ណា​ក៏​ដោយ​តែ​បើ​អ្នក​គ្មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សង្គម ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​នោះ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​បាន​ផ្ដាច់​ខ្លួន​ពី​ពិភពលោក​នេះ​ហើយ។ ត្រូវ​រៀន​ចូល​សង្គម ត្រូវ​រៀន​យល់​ពី​សង្គម និង មនុស្ស​ក្នុង​សង្គម ថា​គេ​ដើរ​ដល់​ណា​ទៅ​ហើយ។

៥. ចេះ​បង្កើត​ឱកាស​ដោយ​ខ្លួន​ឯង ៖ ពេល​ខ្លះ​បើ​អ្នក​ចាំ​តែ​ដេក​ចាំ​ឱកាស​រត់​មក​ដល់ នោះ​អ្នក​នឹង​មិន​ជោគជ័យ​ដូច​អ្នក​ដែល​គេ​ចេះ​បង្កើត​ឱកាស​ឡើយ ដូច្នេះ​ត្រូវ​រៀន​បង្កើត​ឱកាស ដើរ​រក​ឱកាស​មិន​មែន​អង្គុយ​ចាំ​សំណាង​នោះ​ទេ។​

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង