របៀប​ឱ្យ​តម្លៃ​ខ្លួន​ឯង និង វិធី 4 យ៉ាង​ដើម្បី​បង្កើន​តម្លៃ​ខ្លួន​ឯងជាងមុន

Vachana-Website-Life-Ad-2

ត្រូវចាំថា ពេលដែលយើងមិនចេះឲ្យតម្លៃខ្លួនឯង គឺគ្មាននរណាម្នាក់ឲ្យតម្លៃអ្នកទៀតនោះ។ តម្លៃកើតចេញពីអ្វីដែលយើងផ្តល់ឲ្យខ្លួនឯង ពេល​យើង​មិន​ឲ្យ​តម្លៃ​ខ្លួន​ឯង ស្គាល់ខ្លួនឯងជានរណា និង មានវិធីជាច្រើនទៀតដែលយើងអាចបង្កើនតម្លៃខ្លួនឯង។ ដូចជាវិធីខាងក្រោមនេះ ៖

១. ឈប់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដ៏ទៃ

គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ទោះជាអ្នកដទៃល្អដល់កម្រិតណា  ក៏គង់តែមានចំណុចមួយដែលខ្វះខាតដែរ ដូច្នេះហើយ ត្រូវពេញចិត្តចំពោះអ្វីដែលជាខ្លួនឯង មិនមែនពេញចិត្តចំណុចដែលអ្នកដទៃល្អជាងអ្នកឡើយ។

២. ឲ្យតម្លៃខ្លួនឯងធំជាងទំនាក់ទំនង

កុំព្យាយាមបន្ទាបតម្លៃខ្លួនឯង ដើម្បីរក្សាទំនាក់ទំនងរបស់អ្នក ត្រូវចាំថាអ្នកមានតម្លៃផ្ទាល់ខ្លួនមិនចាំបាច់ទៅអង្វរនរណាម្នាក់្យមកស្រឡាញ់អ្នក និង នៅក្បែរអ្នកនោះទេ ប៉ុន្តែងាកមកមើលថែខ្លួន៊ងនឹងស្រឡាញ់ខ្លួនឯងវិញ ទើបជាការឲ្យតម្លៃចំពោះខ្លួនឯងជាចម្បង។

៣. ធ្វើតាមចំណងចំណូលចិត្តរបស់អ្នក ហ៊ានបដិសេធចំពោះអ្វីដែលអ្នកមិនចង់ធ្វើ

ការធ្វើតាមអ្វីដែលអ្នកត្រូវការ និងអ្វីដែលអ្នកចូលចិត្ត គឺជាសេចក្តីសុខផ្លូវចិត្តមួយដែលមានតម្លៃជាងអ្នកដទៃផ្តល់ឲ្យអ្នកទៅទៀត។ លើសពីនេះ បើសិនជា អ្នកដទៃលើកពីអ្វីដោយគ្មានហេតុផលច្បាស់លាស់ ឬអ្វីដែលអ្នកមិនចូលចិត្តកុំបង្ខំខ្លួនឯងឲ្យធ្វើ ត្រូវហ៊ានបដិសេធជាដាច់ខាត ព្រោះការស្របតាមអ្នកដទៃពេក ធ្វើឲ្យពួកគេលែងមើលឃើញពីតម្លៃរបស់អ្នកនៅថ្ងៃណាមួយ។

៤. កាត់បន្ថយការរិះគន់ខ្លួនឯង

គ្មានអ្នកណាសរសើរអ្នក ខណៈពេលដែលអ្នកតែងតែចំអកពីចំណុចខ្សោយរបស់ខ្លួនឯងនោះទេ ឈប់រិះគន់ខ្លួនឯងតទៅទៀត ប៉ុន្តែត្រូវស្វែងរកចំណុចដែលអ្នកខ្លាំង ឬពូកែវិញ ដើម្បីបង្កើនពីតម្លៃរបស់ខ្លួនឯងឲ្យអ្នកដទៃគោរព និង ឲ្យតម្លៃខ្លួនរបស់អ្នកដោយមិនបាច់ស្នើរសុំ។

នេះជាគន្លឹះជួយបង្កើនតម្លៃនៃខ្លួនរបស់អ្នក ព្រោះបើចង់ឲ្យគេផ្តល់តម្លៃឲ្យអ្នក ជាដំបូងអ្នកត្រូវតែផ្តល់តម្លៃឲ្យខ្លួនឯងជាមុនសិន។ កុំធ្វើឲ្យខ្លួនឯងបាត់បង់តម្លៃដោយសារតែនរណាម្នាក់ ត្រូវចាំថាកន្លែងនាដែលមិនព្រមឲ្យតម្លៃអ្នកត្រូវដើរចេញឲ្យបានឆាប់រហ័ស។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង