គ្មាននរណាល្អគ្រប់ដប់ទេ តែបើបាន​ជួប​បុរស​បែបនេះ ថែគាត់ផង

th

មនុស្ស​ស្រី​ណា​ដែល​មិន​ថា​ចង់​បាន​បុរស​ល្អ​ម្នាក់​ជា​គូ​ជីវិត​នោះ គ្រប់គ្នាសុទ្ធតែចង់បានសុភមង្គល ប៉ុន្តែ​ពេល​ខ្លះ​វា​មិន​អាច​សមដូចបំណងយើង។ តែយ៉ាងណាក៏ដោយគ្មានអ្នកណាល្អគ្រប់យ៉ាងឡើយ ដូច្នេះត្រូវទទួលយក ហើយ​បើ​សិន​ជា​អ្នក​បាន​ជួប​បុរស​ប្រភេទ​នេះ​ហើយ​នោះ​អ្នក​ពិត​ជា​សំណាង​ណាស់៖

១. បុរសដែលបង្កប់ភាព​ផ្អែម​ល្ហែម

មនុស្សប្រុសខ្លះមិនសូវចេះនិយាយច្រើនទេ តែគាត់បង្កប់ភាពផ្អែមនៅក្នុង​នោះសម្រាប់អ្នក។ គាត់យក​ចិត្ត​ទុក​ដាក់​ និង​ការ​បារម្ភ ពេលខ្លះដោយប្រយោល ឬចំពោះចំណុចតូចៗដែលពេលខ្លះអ្នកមិនរំពឹងថាគាត់ដឹងពីអ្នកផង។

២. បុរស​ដែល​មាន​គំនិត​ចាស់​ទុំ

មិន​មែន​មាន​ន័យ​ថា​គាត់​ជា​មនុស្ស​ចាស់កំរិល​នោះ​ទេ​ តែ​គាត់​គឺ​ជា​មនុស្ស​ដែល​ចេះ​បត់បែន​តាម​កាលៈទេសៈ ហើយ​យល់​ការងារ​ មិន​ធ្វេស​ប្រហែស​​ និង មាន​ភាព​​ម៉ដ្ឋ​ចត់​ក្នុង​ការ​ងារ។ គិតបានវែង មិន​ប្រកាន់ច្រើន មិន​ឆេវឆាវ ហើយ​មិន​ត្រចៀកស្រាល។

៣. បុរស​ដែល​បែង​ចែក​ពេល​វេលា​ច្បាស់​លាស់

គាត់​មាន​ការ​គ្រប់​គ្រង​ពេល​វេលា​បាន​ច្បាស់​លាស់​ ពេល​ធ្វើ​ការ​ ពេល​រៀន ពេល​សម្រាប់​អ្នក និង ពេល​សម្រាប់​គ្រួសារ​ គឺ​គាត់​មិន​ឲ្យ​លាយ​ឡំ​គ្នា​នោះ​ទេ​ ហើយ​ក៏​មិន​ឲ្យ​អ្នក​ខក​ពេល​នោះ​ដែរ។ ពេលខ្លះគាត់មិនអាចផ្ដល់ឲ្យពេញលេញ តែសំខាន់គាត់តែងតែឆ្លៀតសម្រាប់អ្នក មិន​យកលេសនេះលេសនោះមកបាំងមុខ។

៤.មានភាពស្មោះត្រង់ និង​ទំនួលខុសត្រូ​វ

គឺជា​មនុស្ស​ប្រុស​ដែល​តែងតែរក្សាភាពស្មោះត្រង់មិនថានៅពីមុខអ្នក ឬនៅពីក្រោយអ្នក ហើយ​តែងមានទំនួលខុសត្រូវលើអ្វីដែលគាត់បានធ្វើ។ គាត់មិនរត់ចោលបញ្ហា តែគាត់ព្យាយាមដោះស្រាយ ជាពិសេសគាត់មិនច្រានបញ្ហានោះឲ្យអ្នក ឬអ្នកជុំវិញខ្លួន។

៥. បុរស​ដែល​តែងតែការពារអ្នក

គ្រប់​ពេល​គឺ​គាត់​គិត​ពី​អ្នក​ជាង​ខ្លួនគាត់​ ហើយ​មិន​ឲ្យ​អ្នក​លំបាក​នោះ​ទេ​ គឺ​គាត់​ចង់​ឃើញ​អ្នក​មាន​ក្ដី​សុខ​ និង​ ភាព​រីករាយ​។ ពេល​ខ្លះ​គាត់អាចនឹងលាក់បាំងអ្នកពីបញ្ហាដែលគាត់ជួប ព្រោះមិនចង់ឲ្យ​អ្នកពិបាកចិត្ត។

មនុស្ស​ប្រុស​ល្អ​នៅ​តែ​មាន​តែ​មក​ពី​យើង​មិន​ទាន់​ជួប ដូច្នេះមិនបាច់បង្ខំខ្លួនឯងពេកលើរឿងនេះទេ។ អ្វីដែលគង់មក វានឹងមក។

​​

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង