រឿង ២យ៉ាងក្នុងចំណោមរឿងសំខាន់ៗដែលអ្នកគួរគិតគូរមុនពេលមករៀនបន្តនៅភ្នំពេញ

university

ក្រៅពីរៀបចំលើការសម្រេចចិត្តជ្រើសមុខជំនាញ និងសាលារួចហើយ រឿង២យ៉ាងនេះក៏អ្នកគួរតែគិតគូរឲ្យបានល្អិតល្អន់ដែរដើម្បីកុំឲ្យមានបញ្ហាដែលអាចកើតមានដោយមើលមិនឃើញ។ ដូចពាក្យចាស់ពោលថា «ការពារប្រសើរជាព្យាបាល»។

១. កន្លែងស្នាក់នៅ

ចំណុចនេះគឺសំខាន់ណាស់ បើអ្នកគ្មានញាតិមិត្ត ឬក្នុងករណីអ្នកចង់មកនៅម្នាក់ឯង ឬមានគ្នានៅជាមួយក៏ដោយ អ្នកត្រូវតែជ្រើសកន្លែងស្នាក់នៅដែលសមរម្យ មានផាសុកភាព និងសុវត្ថិភាពជាចម្បង ។ ជាពិសេសបើអ្នកជាមនុស្សស្រីកាន់តែត្រូវរើសកន្លែងស្នាក់នៅនេះឲ្យមែនទែន។ អ្នកគួររើសកន្លែងដែលអ៊ូរអរច្រើន ជិតសាលា ជិតផ្សារ និងមានការមើលការខុសត្រូវថែរក្សាសុវត្ថិភាព ហើយមាន ម្ចាស់ផ្ទះល្អទៀត ទើបអ្នកអាចមានអារម្មណ៍សុវត្ថិភាព និងគ្មានការបារម្ភផ្សេងៗ។

២. មនុស្សដែលនៅជាមួយ ឬមិត្តភក្តិ

ក្នុងករណីដែលមានមិត្តភក្តិ ឬមនុស្សស្គាល់គ្នានៅជាមួយ អ្នកគួរតែចេះមើលមនុស្សដែរ ថាគេអាចជាមនុស្សដែលអាចរស់នៅជាមួយបានទេ? មនុស្សខ្លះនៅជាមួយអ្នកនាំសុខ មនុស្សខ្លះនាំទុក្ខ ដូច្នេះបើអ្នកមើលឃើញថាគេមិនអាចរស់នៅជុំគ្នាជាមួយអ្នក អ្នកត្រូវចេះដកខ្លួន។ មួយទៀត អ្នកក៏មិនអាចគិតថាពីខ្លួនឯងដែរ ត្រូវរៀនសម្របខ្លួន និងបើកចិត្តឲ្យទូលាយដូចគ្នា ព្រោះមនុស្សមិនអាចមានចិត្តគំនិតដូចគ្នាឡើយ មានអីជជែកគ្នា និងកែលម្អគ្នាទៅទើបល្អ និងរស់នៅជាមួយគ្នាបានសុខ។

មានចំណុចជាច្រើនទៀតដែលអ្នកត្រូវប្រុងប្រយ័ត្នដូចគ្នា ហើយពីមួយថ្ងៃទៅមួយថ្ងៃអ្នកក៏នឹងរៀនយល់ពីជីវិត ហើយរឹងមាំដោយខ្លួនឯង តែអ្វីដែលសំខាន់គឺសុវត្ថិភាពជាចម្បង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង