6 ចំណុចនេះ ដែលអ្នកត្រូវដឹងពីមនុស្សស្រី មុននឹងសម្រេចចិត្តរៀបការ

Vachana-Website-Life-Ad-2

ការរៀបការគឺជារឿង សំខាន់នៅក្នុងជីវិត ហើយក៏ជារឿងមួយដែលអ្នកត្រូវដឹងមុនសម្រេចចិត្តរើសយកមនុស្សស្រីណាម្នាក់ ដើររួមផ្លូវដល់ចាស់  6 ចំណុចនេះ ដែលអ្នកត្រូវដឹងពីមនុស្សស្រី

1. ប្រសិនបើអ្នកជ្រើសរើសមនុស្សស្រីដែលធ្វើការ អ្នកត្រូវតែទទួលយកថា នាងប្រហែលជាមិនអាចគ្រប់គ្រងការងារផ្ទះទាំងស្រុងបានទេ។

2. ប្រសិនបើអ្នកជ្រើសរើសមនុស្សស្រីជាមេផ្ទះដែលអាចមើលថែអ្នក និងគ្រប់គ្រងការងារផ្ទះរបស់អ្នកបានទាំងស្រុង អ្នកត្រូវតែទទួលស្គាល់ថា នាងមិនអាចជួយអ្នករកលុយផ្គត់ផ្គង់គ្រួសារជាមួយអ្នកបានទេ

3. ប្រសិនបើអ្នកជ្រើសរើសមនុស្សស្រីដែលស្តាប់បង្គាប់ មនុស្សស្រីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អ្នកត្រូវតែទទួលដឹងពីសុខទុក្ខរបស់នាង បញ្ហារបស់នាង ការពឹងផ្អែករបស់នាង ហើយអ្នកទទួលខុសត្រូវចំពោះសុខុមាលភាពរបស់នាងផងដែរ។

4. ប្រសិនបើអ្នកសម្រេចចិត្តនៅជាមួយមនុស្សស្រីរឹងមាំ អ្នកត្រូវតែទទួលស្គាល់ថានាងឯករាជ្យ និងមានគំនិតផ្ទាល់ខ្លួន មិនអាចស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សប្រុសឡើយ។

5. ប្រសិនបើអ្នកជ្រើសរើសនារីដ៏ស្រស់ស្អាត ពូកែថែសម្រស់  អ្នកនឹងត្រូវទទួលយកការចំណាយខ្ពស់ដែលមកជាមួយនឹងភាពស្រស់ស្អាតរបស់នាង។

6. ប្រសិនបើអ្នកសម្រេចចិត្តនៅជាមួយនារីជោគជ័យ អ្នកត្រូវតែយល់ថា នាងមានគោលដៅ និង មានមហិច្ឆតាផ្ទាល់ខ្លួន និង ចូលចិត្តសេរីភាព និងមានគោលជំហច្បាស់លាស់។

ត្រូវចាំថា មនុស្សស្រីដែលល្អគ្រប់ដប់ គ្មានចន្លោះខ្វះខាតគឺ មិនមាននោះទេ ដូច្នេះហើយប្រសិនបើអ្នកចង់ជ្រើសរើសមនុស្សស្រីណាម្នាក់មកនៅជាមួយត្រូវទទួលយកទាំងចំណុចល្អ និង ចំណុចខ្វះខាតដែលនាងមាន។

អត្ថបទដោយ Pheng Sovannphalika

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង