១. ក្រែម
បបូរមាត់ក្រហមគឺជាភាពស្រស់ស្អាត ហើយលេចធ្លោមួយនៃសម្រស់របស់មនុស្សស្រី។ ការលាបក្រែមជារឿងមនុស្សស្រីមិនអាចខ្វះបានទេជាពិសេសពេលទៅក្រៅរយះពេលយូរ ឬទៅញ៉ាំអី ព្រោះវាជារបស់ម្យ៉ាងដែលជួយលើកសម្រស់ និងទំនុកចិត្តរបស់ បានមួយកម្រិតទៀត។
២. ទឹកអប់តូចៗ
មនុស្សស្រីគួរតែមានក្លិនក្រអូបប្រហើរមុនពេលដែលត្រូវចេញទៅក្រៅ ដោយសារតែវាផ្តល់ទំនុកចិត្តចំពោះខ្លួនឯង និងអារម្មមណ៍ល្អ ដល់មនុស្សជុំវិញខ្លួនអ្នក។ ម្យ៉ាងទៀតវាជារបស់ដែលអ្នកគួរតែមានតាមខ្លួនជានិច្ចដើម្បីរក្សាបាននូវក្លិនក្រអូប និងភាពស្រស់ស្រាយក្នុងការប្រកបការងារ ជជែកជាមួយដៃគូ ឬធ្វើអ្វីផ្សេងៗ។
៣. ក្រាស់សិតសក់
វាមើលទៅធម្មតាប៉ុន្តែវាចាំបាច់ណាស់សម្រាប់អ្នកពេលចេញក្រៅម្តងៗព្រោះនៅពេលដែលអ្នកចេញក្រៅមិនថាអ្នកទៅកន្លែងណាទេ សក់អ្នកច្បាស់ជារញ៉េរញ៉ៃហើយ ដូចនេះអ្នកគួរតែមានក្រាស់តាមកាតាប ឬ កាបូបរបស់អ្នកព្រោះវាអាចជួយសម្រួលដល់សក់របស់អ្នកនៅពេលដែលត្រូវការក៏ថាបាន។
៤. កាស
ជារបស់ចាំបាច់ដែលគួរតែយកតាមខ្លួន ព្រោះវាជាទម្លាប់ល្អដែលមានចំពោះអ្នកដទៃ។ វាអាចជួយឲ្យអ្នកធ្វើការងារបានដោយស្ងៀមស្ងាត់ និងមិនមានការរំខានដល់ការអ្នកដទៃពេលមានមនុស្សច្រើន។
៥. ឡេការពារកម្តៅថ្ងៃ
ជារបស់សម្រាប់ជួយការពារស្បែកមុខរបស់អ្នកពីពន្លឺព្រះអាទិត្យ ដែលអ្នកគួរតែមានតាមខ្លួន ព្រោះអ្នកត្រូវលាបវា៣ម៉ោងម្ដង។ លើសពីនេះវាជារបស់ដែលជួយដល់ស្បែកឲ្យមើលទៅស្រស់ស្រាយ ហើយរក្សាបាននូវសំណើម និងមិនឲ្យស្បែកមុខរងការខូចខាត។
៦. Hair ties(បូរចងសក់)
ជារបស់ដែលងាយស្រួលយកតាមខ្លួន អ្នកអាចដាក់ក្នុងកាបូប ឬអាចពាក់ដៃក៏ បាន ព្រោះថាអ្នកមិនអាចទម្លាក់សក់របស់អ្នកបានគ្រប់ពេលទេ មានវាតាមខ្លួនក៏ល្អម្យ៉ាងដែរ។
ងាយៗសាមញ្ញៗ តែទាំងអស់នេះពិតជាចាំបាច់ណាស់សម្រាប់មនុស្សស្រី។