សញ្ញាទាំងនេះដែលមនុស្សស្រីធ្វើនៅពេលដែលនាងចិត្តដាច់ និងឈប់ស្រឡាញ់អ្នក

Vachana-Website-Love-Family1
ចិត្តមនុស្សស្រីប្រៀបដូចជាក្រដាសស ប្រលាក់តែបន្តិចនឹងមានស្នាមហើយ។​ អ្វីដែលធ្វើឲ្យនាងចិត្តដាច់ និងអស់ចិត្តពីអ្នកនោះគឺទង្វើដែលអ្នកធ្វើដាក់នាងបន្តិចម្តងៗរហូតដល់នាងមានអារម្មណ៍ថាគ្មានអ្នកក៏នាងអាចរស់នៅបាន។​
មនុស្សស្រីមិនងាយចិត្តដាច់ចំពោះមនុស្សដែលនាងស្រឡាញ់នោះទេបើនាងមិនទទួលរងការឈឺចាប់ខ្លាំង។ ប្រហែលនៅពេលដែលនាងស្រឡាញ់អ្នកទង្វើខ្លះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញ ដូចនេះរៀនសង្កេតមើលនិងយកចិត្តទុកដាក់ចំពោះនាងផង ប៉ុន្តែបើនាងធ្វើបែបនេះចំពោះអ្នកបញ្ជាក់ថានាងមិនបានស្រឡាញ់អ្នកដូចមុនទេ។ 




១. ឈប់សួរនាំអ្នកដូចមុន 
មនុស្សស្រីនៅពេលដែលនាងមិនសួរនាំអ្នកច្រើន មិនមែននាងចេះយល់ការទេ។ ប៉ុន្តែមកពីអ្នកលែងសំខាន់ចំពោះនាងដូចមុនហើយ មនុស្សស្រីកាន់តែស្រឡាញ់អ្នកកាន់តែខ្វល់ខ្វាយពីអ្នក បើនាងកាត់បន្ថយរឿងទាំងនេះចំពោះអ្នកមានន័យថាក្តីស្រឡាញ់ដែលនាងមានចំពោះអ្នកក៏ថយចុះដែរ។
 
២. លែងពឹងពាក់លើអ្នកដូចមុន 
នៅពេលដែលនាងមានបញ្ហាមនុស្សដែលនាងនឹកឃើញមុនគេក៏មិនមែនជាអ្នកដែរ ព្រោះនាងបានយកភាពអស់សង្ឃឹមចំពោះអ្នកមកប្តូរជាភាពរឹងមាំរបស់នាង។ នាងដឹងថាអ្នកមិនសូវយកចិត្តទុកដាក់ចំពោះរឿងដែលនាងបានជួបប្រទះឡើយ ដូច្នេះហើយទោះបីជាមិនមានអ្នកក៏នាងអាចពឹងផ្អែកលើខ្លួននាងបានដែរ ព្រោះនាងអាចគ្មានអ្នកបានស្រាប់ហើយ។
៣. មិនប្រចណ្ឌអ្នកដូចមុន
 ធម្មជាតិរបស់មនុស្សស្រីគឺតែងតែប្រចណ្ឌដាក់មនុស្សដែលនាងស្រឡាញ់។ ប៉ុន្តែបើនាងលែងចេះប្រចណ្ឌនិងបិទសិទ្ធិអ្នក នោះមានន័យថានាងលែងស្រឡាញ់អ្នកដូចមុនហើយ។ សំខាន់បំផុតនោះអ្នកមិនគួរបណ្តោយឲ្យនាងស្ងៀមស្ងាត់រហូតនោះទេ ព្រោះអាចធ្វើឲ្យនាងកាត់ចិត្តពីអ្នកម្តងបន្តិចៗ។
៤. អាចទៅណាមកណាបានទាំងមិនមានអ្នក 
ជាធម្មតានៅពេលដែលនាងស្រឡាញ់អ្នកតែងតែប្រាប់អ្នកមិនថារឿងទៅណាមកណា។ ប៉ុន្តែនៅពេលដែលនាងអស់ស្រឡាញ់អ្នកនាងមិនដែលចង់ទៅណាជាមួយអ្នកឡើយ នាងអាចចេញក្រៅជាមួយមិត្តភក្តិដោយមិនមានអ្នក ហើយក៏មិនដែលចង់ឲ្យអ្នកដឹងថែមទៀតថានាងចង់ចេញក្រៅ។

៥. លែងប្រាប់រឿងក្នុងចិត្តទៅអ្នក 
មនុស្សស្រីអាចទន់ជ្រាយខ្លាំងចំពោះមុខមនុស្សប្រុសដែលនាងស្រឡាញ់។បើនាងស្រឡាញ់អ្នកនាងនិងប្រាប់អ្នក មិនថារឿងតូច ឬ រឿងធំ ប៉ុន្តែបើនាងឈប់ស្រឡាញ់អ្នកហើយភាពទន់ជ្រាយដែលនាងមានគឺមិនបានបង្ហាញចំពោះមុខអ្នកឡើយ។ លើសពីនេះនាងមិនដែលរអ៊ូប្រាប់រឿងដែលនាងបានជួបប្រទះប្រាប់អ្នកដូចពីមុននោះទេ។
៦. មិនតាមអ្នកស្អិត
 មនុស្សស្រីតាមអ្នកស្អិតមកពីនាងស្រឡាញ់អ្នកខ្លាំង នាងតែងតែថាស្រឡាញ់អ្នក និង នឹកអ្នក នាងតែងតែចង់នៅក្បែរអ្នក។ ប៉ុន្តែបើនាងអស់ចិត្តហើយពាក្យទាំងនេះនាងមិននិយាយច្រើនដូចពីមុនទេ ថែមទាំងចង់នៅឆ្ងាយពីអ្នកនិងចង់នៅម្នាក់ឯងទៀតផង។
កុំព្រងើយដាក់មនុស្សដែលអ្នកបានស្រឡាញ់ខ្លាំងពេក ព្រោះមនុស្សស្រីទាំងអស់មិនមែនអាចទ្រាំនិងទង្វើទាំងអស់បានទេ។  ការដែលអ្នកធ្វើបែបនេះចំពោះនាងដដែលៗពេក អារម្មណ៍នាងក៏កាន់តែអស់ និងឈប់ស្រឡាញ់អ្នកទៀតហើយ។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង