ភាពទាក់ទាញគឺជាក្តីសុបិនរបស់មនុស្សស្រីគ្រប់រូប ប៉ុន្តែវាពិបាកណាស់ក្នុងការមានភាពទាក់ទាញប្រសិនបើអ្នកមិនដឹងពីទិកនិក និងរបៀបធ្វើឲ្យខ្លួនមានមន្តស្នេហ៍។ ភាពទាកទាញមិនត្រឹមតែផ្តោតលើ សម្លៀកបំពាក់ និងសម្រស់ទេ ប៉ុន្តែវាផ្តោតទៅលើទម្លាប់មួយចំនួនទៀតដែលអ្នកគួរតែធ្វើ។ ខាងក្រោមនេះ វចនា នឹងប្រាប់ពីគន្លឹះខ្លះៗ និងទម្លាប់ទាំង ៧ ដែលមនុស្សស្រីគួរអនុវត្តដើម្បីរក្សានូវភាពទាក់ទាញរបស់អ្នក៖
១. មានទំនុកចិត្ត
មនុស្សស្រីទាក់ទាញបំផុតនៅពេលពួកគេមានទំនុកចិត្ត ដូច្នេះអ្នកគួរតែមានទំននុកចិត្តលើខ្លួនឯង។ មនុស្សប្រុសភាគច្រើនចូលចិត្តនៅក្បែរមនុស្សស្រីដែលមានទំនុកចិត្ត ក្លាហាន និងធ្វើជាខ្លួនឯង ព្រោះវាបង្ហាញថារឹងមាំ មិនស៊ាំញ៉ាំ ស្ទាក់ស្ទើរលើខ្លួនឯង។
២. មិនខ្លាចក្នុងការចាប់ផ្តើមមុន
រឿងចាប់ផ្តើមមុនពេលខ្លះមនុស្សស្រីក៏គួរតែធ្វើដែរ មិនថាមិត្តភាព ការងារ ឬស្នេហានោះទេ ដោយសារតែពេលខ្លះវាជាការដែលធ្វើឲ្យពួកគេយល់ថាអ្នកជាមនុស្សក្លាហាន និងងាយចុះសម្រុងនិងមនុស្សជុំវិញខ្លួន។ សំខាន់ជាងនេះទៀតដើម្បីមានទាក់ទាញ អ្នកត្រូវចាប់ផ្តើមដោយចូលជិតមនុស្សជាមុនសិន កុំខ្លាចក្នុងការចាប់ផ្តើមការសន្ទនា ព្រោះវាមិនមែនជារឿងខាតបង់នោះទេ។ សម័យនេះទៅហើយ មនុស្សប្រុស និងមនុស្សស្នេហ៍គឺស្មើគ្នា ដូច្នេះពេលខ្លះនេះក៏ជារឿងដែលធ្វើឲ្យអ្នកមានមន្តស្នេហ៍ និងទាក់ទាញជាងអ្នកផ្សេងដែរ។
៣. ចេះរៀបចំខ្លួន និងការនិយាយស្តី ការរៀបចំខ្លួនក៏ជាចំណុចដែលទាក់ទាញមួយដែរ ព្រោះបើអ្នកជាមនុស្សស្រីដែលឆ្លាតក្នុងការរៀបចំខ្លួន រៀបចំពាក្យសម្តី ទៅតាមកាលៈទេសៈនោះអ្នកនឹងលេចធ្លោជាងគេ។ ទៅណាមកណាក៏ចុះចំណោមគេ មានរបៀបរៀបរយ និងគួរឲ្យគោរពស្រឡាញ់។
៤. ធ្វើអំពើល្អ
រៀនធ្វើចិត្តឲ្យស្អាត មានចិត្តល្អ ហើយត្រូវធ្វើអំពើរល្អចេញពីចិត្ត មិនមែនដើម្បីតែបានចំណាប់អារម្មណ៍នោះទេ។ ពេលដែលអ្នកធ្វើឲ្យអ្នកសប្បាយចិត្ត និង បញ្ចេញស្នាមញញឹមចេញពីចិត្ត ដែលជាភាពទាក់ទាញពេលមនុស្សជុំវិញអ្នកឃើញ ប៉ុន្តែមិនមែនឲ្យអ្នកល្អគ្រប់ពេលទេ។
៥. កុំនិយាយថា "យល់ព្រម" ចំពោះអ្វីដែលអ្នកមិនអាចធ្វើបាន
ចំណុចនេះការសម្រេចចិត្តគឺស្ថិតនៅក្នុងដៃអ្នក មិនថាអ្នកមិត្តភាពរបស់អ្នកល្អប៉ុណ្ណាទេ អ្នកក៏មិនត្រូវនិយាយថាធ្វើបានទេ ប្រសិនបើអ្នកធ្វើមិនបាន ព្រោះមានតែអ្នកទេត្រូវរងរបួសរហូតដល់ទីបញ្ចប់ដោយសារតែ អ្នកតែងតែលាក់អារម្មណ៍និងមិនហ៊ានប្រកែកសម្រាប់ខ្លួនឯង។
៦. រក្សាស្នាមញញឹមរបស់អ្នក
ស្នាមញញឹមគឺជាទំនុកចិត្ត និងជាភាពទាកទាញមួយសម្រាប់ខ្លួនឯងផងដែរ។ ពេលខ្លះ មនុស្សប្រុសចូលចិត្តឃើញអ្នកពេលញញឹម ព្រោះពួកគេយល់ថាមនុស្សស្រីដែលមានស្នាមញញឹមគឺស្អាតបំផុត ហើយជាភាពទាក់ទាញដែលអ្នកមាន និងធ្វើឲ្យពួកគេលង់ក្នុងស្នាមញញឹមអ្នក។
ចូររៀនមានទម្លាប់ទាំងអស់នេះនៅក្នុងខ្លួន ព្រោះវាកើតចេញពីចិត្តនិងគំនិតរបស់អ្នកដើម្បីឲ្យមនុស្សគ្រប់គ្នាមើលមកជាភាពទាក់ទាញ ដែលអ្នកមាន ហើយមិនមែនជារឿងសម្តែងដើម្បីទទួលបានចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនទេ។
បញ្ចេញមតិយោបល់