វិធី៥យ៉ាងជួយឲ្យជីវិតអ្នកល្អប្រសើរ និងស្រស់ស្រាយឡើងវិញបន្ទាប់ពីបែកបាក់ស្នេហា

Vachana-Website-Love-Family
ការ​បែក​គ្នា​អាច​និងឈឺ​ចាប់ខ្លាំង នេះជារឿងធម្មតាទេសម្រាប់ស្នេហា ប៉ុន្តែការឈឺចាប់ជាកម្លាំងចិត្តខ្លាំងបំផុតក្នុងការកែប្រែខ្លួនសម្រាប់មនុស្សស្រីផងដែរ។ នាងប្រើការឈឺចាប់ដើម្បីយកឈ្នះភាពទន់ជ្រាយដែលនាងបានជួបប្រទះបន្ទាប់ពីការបែកបាក់។ ការ​ផ្លាស់ប្តូរ​ខ្លួន​ឡើង​វិញ​មិន​សំដៅលើរូបរាងតែមួយមុខ​នោះ​ទេ វា​គួរ​តែ​ចាប់​ផ្ដើម​ពីអារម្មណ៍ខាងក្នុងខ្លួននិងផ្លូវចិត្តរបស់អ្នក។ 
១. រៀនស្រឡាញ់ខ្លួនឯង
ការស្រឡាញ់ខ្លួនឯង​ជា​ជំហាន​ដំបូង​ក្នុង​ការ​ព្យាបាលរបួសដែលអ្នកមាន និង​ជាសុភមង្គលដែលអ្នតត្រូវការ​បន្ទាប់ពី​បែកគ្នា។ ការ​ចែកផ្លូវសម្រាប់ស្នេហាមិនមែនមកពីអ្នកមិនល្អគ្រប់គ្រាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់អ្នកត្រូវចេះស្រឡាញ់ខ្លួនឯង និងធ្វើអ្វីដែលជាក្តីសុខរបស់ខ្លួនឯង នៅពេលអ្នក​រៀន​ស្រឡាញ់​ខ្លួន​ឯង​ពិត​ប្រាកដនោះជីវិតអ្នកនិងប្រសើរឡើង។
២. ទទួលយកអ្វីថ្មីៗក្នុងជីវិត
មិនមែនអ្វីដែលថ្មីមិនអាចសមនឹងអ្នកនោះទេ ដូច្នេះអ្នកគួរតែរៀនបើកចិត្តទទួលយកវា និងសាកល្បងកែទម្លាប់ដែលបិទជិតខ្លួនឯងក្រោយការបែកបាក់នោះ។ អ្នកសាកធ្វើពីអ្វីដែលជួយឲ្យអ្នកមិនមានអារម្មណ៍ថារំខាន ការគូររូប ថតរូប ថតវីដេអូធ្វើម្ហូប ឬធ្វើជា Vlog ដើរលេង និយាយទៅសាកល្បងបង្ហាញពីអ្វីដែលអ្នកចូលចិត្ត ហើយភ្លេចធ្វើពេលដែលរវល់តែដេញចាប់គេ។
៣. ផ្លាស់​ប្តូរ style 
ការផ្លាស់ប្តូរ styleប្រចាំខ្លួនក៏ជារឿងល្អដែរ ព្រោះវាមើលទៅមិនដដែលៗពេក  លើសពីនេះវាជារឿងល្អដែលធ្វើឲ្យអ្នករៀនពីអ្វីដែលថ្មី និងមានការផ្លាស់ប្តូរដើម្បីរកឃើញខ្លួនឯង។ ការជ្រើសរើសសម្លៀក​បំពាក់ រៀបចំខ្លួនឥ្យស្អាតៗ​សម្រាប់ខ្លួនឯង​វា​ក៏អាច​ធ្វើ​ឱ្យ​អ្នក​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំងសម្រាប់ការផ្លាស់ប្តូរមួយនេះ។ ពេលខ្លះរឿងតូចៗតែវាពិតជាអាចជួយឲ្យអ្នកអារម្មណ៍ល្អ និងឆាប់ជារបួសក្នុងចិត្តផងដែរ។
៤. បង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗ
ការបង្កើតទំនាក់ទំនងល្អសម្រាប់មនុស្សជុំវិញខ្លួនជារឿងមួយផ្នែកដែលធ្វើឲ្យអ្នកកាន់តែប្រសើរ ព្រោះនៅពេលដែលអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សខុសៗគ្នា អាចធ្វើឲ្យអ្នកយល់ដឹងពីរឿងប្លែកៗកាន់តែច្រើននិងទទួលបានបទពិសោធន៍ល្អៗ និងចំណេះដឹងថ្មីៗដែលអ្នកបានរៀនពីពួកគេ។
៥. ឈប់រំលឹកពីរឿងចាស់ៗ
នៅពេលដែលអ្នកបែកគ្នាកុំនិយាយពីអតីតកាលដែលហួសទៅ អ្នកគួរតែកុំ​ទាក់ទង​ទៅ​អតីត​មិត្តប្រុសអ្នក​។ វាអាចជាគំនិតដ៏ល្អក្នុងការលុបលេខរបស់គាត់ និងឈប់តាមដានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ផងដែរ ដោយសារតែទំនាក់ទំនងរបស់អ្នកត្រូវបានបញ្ចប់ហើយ។
បន្ទាប់ពីទំនាក់ទំនងមួយបានបញ្ចប់ យើងមានអារម្មណ៍ថាដូចជាពិភពលោកទាំងមូលរបស់យើងទើបតែដួលរលំ អ្នកត្រូវការពេលវេលាដើម្បីយល់ថានេះមិនមែនជាការពិតទេ។ ប៉ុន្តែស្ថានភាពនេះគឺពេលវេលាដែលអ្នកគួរតែចេះស្រឡាញ់និងផ្លាស់ប្តូរខ្លួនឯង និង ធ្វើឱ្យខ្លួនអ្នកឆ្លងកាត់ការឈឺចាប់ ហើយព្យាយាមព្យាបាលធ្វើវាតាមវិធីដែលមានសុខភាពល្អបំផុត។ ថែរក្សាខ្លួនអ្នកឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ទោះបីជាអ្នកត្រូវឆ្លងកាត់ការបែកបាក់និងឈឺចាប់ខ្លាំង។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង