៥ចំណុចជួយឲ្យអ្នករីករាយនឹងអ្វីដែលជាខ្លួនឯង ដោយមិនបាច់ប្រៀបធៀបជាមួយអ្នកណា

Vachana-Website-Life-Carrier-1
ជឿថាពេលខ្លះអ្នកអាចនិងមានអារម្មណ៍មិនពេញចិត្តជាមួយអ្វីដែលអ្នកមាន ឬការប៉ះពាល់អារម្មណ៍និងផ្លូវចិត្តរបស់អ្នកដោយរឿងអ្វីមួយដែលអ្នកធ្វើមិនបានល្អដែលកើតឡើងចំពោះខ្លួនឯង។ ប៉ុន្តែរឿងខ្លះអ្នកគួរតែបើកចិត្តទទួលយកវា និងរីករាយនិងអ្វីមួយដែលអ្នកមាននិងមិនត្រូវបំបាក់ទឹកចិត្ត និងបន្ទោសខ្លួនឯងច្រើនពេកទេ។ ចំណុចខាងក្រោមនេះជាវិធីជួយឲ្យអ្នកហ៊ានទទួលយកអ្វីដែលជាខ្លួនឯងនិងរីករាយជាមួយអ្វីទាំងអស់ដែលកើតឡើង៖
១. យកចិត្តទុកដាក់ជាមួយខ្លួនឯង
នៅពេលដែលអ្នកព្រងើយកន្តើយនឹងខ្លួនឯង វានឹងងាយធ្វើឲ្យអ្នកមានអារម្មណ៍អន់ចិត្ត ឬចេះតែចង់ប្រៀបធៀបជីវិតខ្លួននឹងអ្នកផ្សេង។​ រៀនយកចិត្តទុកដាក់ចំពោះខ្លួន ជាពិសេសធ្វើអ្វីដើម្បីឲ្យខ្លួនឯងសប្បាយចិត្ត។ ការយកចិត្តទុកដាក់សម្រាប់ខ្លួនឯង គឺជាទម្រង់នៃការថែទាំខ្លួនឯងដ៏ល្អមួយ ដើម្បីរំលឹកខ្លួនអ្នកថាអ្នកសំខាន់ ហើយដឹងថាអ្នកអាចមានអារម្មណ៍ធូរស្រាលជាងមុនជាមួយនឹងភាពរីករាយបន្តិចលើខ្លួនអ្នក។
២. ធ្វើការសម្រេចចិត្តសម្រាប់ខ្លួនឯង
អ្នកគួរតែរៀនស្តាប់ខ្លួនឯងខ្លះ និងធ្វើការសម្រេចចិត្តដ៏ល្អប្រសើរមួយសម្រាប់ជីវិតរបស់អ្នក ដើម្បីមានអារម្មណ៍ល្អ និងកុំបង្ខំខ្លួនឯងឱ្យធ្វើអ្វីដែលអ្នកមិនចូលចិត្ត។ សំខាន់ជាងនេះអ្នកគួរតែធ្វើអ្វីមួយដែលខ្លួនចង់ធ្វើដោយចេញពីចិត្តនិងមិនមែនជាការបង្ខំ រៀនកាត់បន្ថយរឿងខ្លះចេញពីជីវិតដែលធ្វើឲ្យអ្នកមិនប្រសើរឡើង។
៣. រៀនលើកទឹកចិត្តខ្លួនឯង
នៅពេលដែលអ្នកបាក់ទឹកចិត្ត វាពិតជាលំបាកណាស់ក្នុងជីវិតរបស់អ្នក ប៉ុន្តែអ្នកគួរតែរៀនលើកទឹកចិត្ត និងធ្វើឲ្យខ្លួនឯងកាន់តែប្រសើរទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ រៀនឆ្លងកាត់អ្វីដែលធ្វើឲ្យអ្នកទន់ជ្រាយនិងបាក់ទឹកចិត្ត និងយកចំណុចដែលអ្នកខ្វះខាតមកកែច្នៃឲ្យក្លាយជាចំណុចខ្លាំងរបស់អ្នកវិញ។
៤. ជឿជាក់លើខ្លួនឯងកាន់តែច្រើន
អ្នកគួរតែមានទំនុកចិត្តលើខ្លួនឯងឲ្យច្រើនជាងមុនព្រោះ ការជឿជាក់លើខ្លួនឯង អាចឲ្យអ្នកមានអារម្មណ៍ប្រសើរជាងមុនចំពោះការកំណត់គោលដៅដោយនិយាយថាអ្នកអាចធ្វើវាបានដោយមិនចុះចាញ់ នោះការខំប្រឹងប្រែងនិងធ្វើឲ្យអ្នកកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ។
៥. នៅជាមួយមនុស្សដែលគាំទ្រអ្នក
នៅពេលដែលអ្នកនៅជាមួយមនុស្សដែលមានគំនិតវិជ្ជមានច្រើន និងលើកទឹកចិត្តអ្នកគ្រប់ពេល នោះអ្នកអាចទាញខ្លួនអ្នកចេញពីភាពល្ងង់ខ្លៅ ឬធ្វើឱ្យបញ្ហាបាត់ទៅវិញបានដោយទាក់ទងទៅមនុស្សដែលខ្វល់ពីអ្នក នៅពេលអ្នកមានបញ្ហាមិនសប្បាយចិត្ត។ 
ប្រសិនបើអ្នកចូលចិត្តអានសៀវភៅដូចខ្ញុំ ហើយចូលចិត្តផ្តោតលើការកែលម្អខ្លួនឯង និង ចង់ឲ្យជីវិតអ្នកល្អប្រសើរនិងរីករាយចំពោះអ្វីដែលខ្លួនឯងមានអ្នកគួរតែរៀនមើលពីចំណុចតូចៗរបស់ខ្លួនអ្នកនិងធ្វើអ្វីសម្រាប់ខ្លួនឯងជាមុនសិន។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង