ពាក្យសម្តីអាចឆ្លុះបញ្ចាំងតម្លៃរបស់មនុស្ស ថាមានកម្រិតសីលធម៌ សុជីវធម៌ និង ការរស់នៅរបស់គេបែបណា។ ការមានសណ្តាប់ធ្នាប់ក្នុងការនិយាយអាចជាភាពអស្ចារ្យមួយដែលមិនអាចកាត់ថ្លៃបានចំពោះមនុស្សម្នាក់ៗក្នុងការនិយាយនៅទីសាធារណជន។ លើសពីនេះ ភាពទាក់ទាញទាំងនោះនឹងកើតឡើងនៅពេលដែលអ្នក និយាយបានល្អិតល្អន់ និងមើលដោយប្រយ័ត្នប្រយែងនូវរបៀបដែលអ្នកនិយាយ ហើយដឹងពីការនិយាយក្នុងកាលៈទេសៈផ្សេងគ្នា។ ខាងក្រោមនេះជា គន្លឹះ៥យ៉ាងដែលមានប្រសិទ្ធិភាពក្នុងការនិយាយឲ្យលេចធ្លោក្នុងចំណោមមនុស្សជាច្រើន៖
១. ត្រូវប្រើសម្តីនិយាយគួរសម
អ្នកត្រូវមានសុជីវធម៌ ហើយប្រើពាក្យទាំងនោះឱ្យបានញឹកញាប់ដូចជាពាក្យ សូម អរគុណ អ្នកស្វាគមន៍ ជំរាបសួរ លាហើយ... ទាំងនេះអាចជាពាក្យសំខាន់បំផុតនៅក្នុងសង្គមបច្ចុប្បន្ន។ លើសពីនេះ កាយវិការសាមញ្ញនៃការនិយាយថាសូមអរគុណ និងពាក្យជាច្រើនទៀត គឺអាចបង្ហាញឲ្យអ្នកលេចធ្លោនៅក្នុងហ្វូងមនុស្សជាច្រើនដោយសារតែពាក្យទាំងអស់នេះ។ កុំមើលស្រាលអំណាចនៃភាពគួរសម វាពិតជានាំអ្នកទៅកាន់កន្លែងដែលធ្វើឲ្យអ្នកកាន់តែប្រសើរ ហើយមនុស្សនឹងឆ្លើយតបកាន់តែល្អចំពោះអ្នក។
២. កុំរំខាននរណាម្នាក់នៅពេលនិយាយ
នៅពេលដែលមាននរណាម្នាក់ធ្វើបទបង្ហាញ ការនិយាយកាត់សម្តីនរណាម្នាក់កំពុងនិយាយនោះ គឺជារឿងដែលគ្មានសីលធម៌មួយ។ ម្យ៉ាងទៀត ការរំខាននរណាម្នាក់ពេលមានការសន្ទនាពិតជាមិនឲ្យតម្លៃទៅអ្នកដទៃមែន (ដោយមិនគិតពីអាយុ) ដូចនេះគួរតែត្រូវជៀសវាងទង្វើទាំង ព្រោះមើលទៅពិតជាគ្មានសុជីវធម៌នោះ ហើយថែមទាំងធ្វើឲ្យអ្នកបាត់បង់តម្លៃនៃកិត្តិយសរបស់អ្នកដូចគ្នា។
៣. បន្ធូរអារម្មណ៍កុំស្លន់ស្លោ
អ្នកគួរតែរៀនគ្រប់គ្រងអារម្មណ៍មុនពេលមានការសន្ទនាកើតឡើង ព្រោះនៅពេលដែលអ្នកដឹងពីអ្វីដែលអ្នកត្រូវនិយាយហើយ អ្នកត្រៀមខ្លួនជាស្រេចដោយមិនមានអារម្មណ៍ច្របូកច្របល់និងភ័យឡើយ។ សំខាន់ជាងនេះពេលនិយាយក្នុងចំណោមមនុស្សជាច្រើន ត្រូវព្យាយាមនិយាយមួយៗ កុំស្លន់ស្លោឲ្យសោះ ព្រោះធ្វើឲ្យអ្នកអាច control លើការសន្ទនារបស់អ្នកឲ្យល្អផងដែរ។
៤. ចេះលើកដាក់សម្លេងរបស់អ្នក
ការចេះលើកដាក់សម្លេងឲ្យមានភាពទាក់ទាញពិតជាសំខាន់ណាស់ក្នុងពេលធ្វើការសន្ទនា ឬធ្វើបទបង្ហាញ ព្រោះរឿងទាំងអស់នេះអាចធ្វើឲ្យអ្នកស្តាប់ មិនធុញទ្រាន់ ថែមទាំងជក់ចិត្តស្តាប់តុងសម្លេងដែលអ្នកបានបញ្ចេញក្នុងការសន្ទនា ហើយព្យាយាមចាប់យកចំណុចសំខាន់ពីការធ្វើបទបង្ហាញរបស់អ្នកទៀតផង។
៥. កាយវិការស្របនឹងពាក្យសម្តី
ក្នុងការធ្វើបទបង្ហាញអ្នកមិនត្រូវមានកាយវិកាក្បត់និងពាក្យសម្តីដែលអ្នកលើកយកមកនិយាយនោះទេ ព្រោះធ្វើឲ្យមនុស្សជាច្រើនអាចមានការយល់ច្រឡំនូវកាយវិកាដែលអ្នកបានបញ្ចេញ។ ម្យ៉ាងទៀតនៅពេលដែលអ្នកមានកាយវិការសមស្របនឹងពាក្យសម្តីដែលអ្នកបានបង្ហាញ បញ្ជាក់ពីឥទ្ធិពលនៃសមត្ថភាពរបស់អ្នក ហើយធ្វើឲ្យអ្នកស្តាប់និង អ្នកមើលក្នុងចំណោមមនុស្សជាច្រើននោះ អាចយល់ដឹងពីអត្ថន័យចំពោះអ្វីដែលអ្នកបាននិយាយកាន់តែច្បាស់។
របៀបដែលអ្នកនិយាយ រួមជាមួយកាយវិការដែលអ្នកអ្នកបានបញ្ចេញ ជារបស់ដែលមានប្រសិទ្ធភាពបំផុតក្នុងការក្លាយមនុស្សម្នាក់ដែលលេចធ្លោក្នុងចំណោមមនុស្សជាច្រើន។ បន្ថែមពីនេះ ការដឹងពីអ្វីដែលត្រូវនិយាយ និងរបៀបនិយាយ វាជាលក្ខណៈទាក់ទាញនៃការនិយាយប្រកបដោយភាពច្បាស់លាស់ និងមានឥទ្ធិពល។ ជាមួយនឹងគន្លឹះទាំងនេះ អ្នកប្រាកដជាកាន់តែប្រសើរឡើង ហើយអ្នកផ្សេងទៀតនឹងសម្គាល់ឃើញភាពខុសគ្នា នៅពេលដែលអ្នកមានចំណុចទាំងនេះជាប់ខ្លួន។ ប្រភព៖ elegantlivingeveryday.com
បញ្ចេញមតិយោបល់