អ្នកដឹងរួចហើយថាមនុស្សស្រីមានទម្លាប់មាត់ខុសពីចិត្ត ដូចនេះ រឿងខ្លះទោះបីនាងមិននិយាយក៏មិនប្រាកដថានាងមិនចង់បានពីអ្នកដែរ។ លើសពីនេះក្នុងនាមអ្នកជាសង្សាឬមិត្តប្រុសរបស់នាង អ្នកគួរតែធ្វើទង្វើតូចៗមួយចំនួនដើម្បីឲ្យនាងសប្បាយចិត្ត ទោះមើលទៅជារឿងធម្មតាៗ និង សាមញ្ញក៏ដោយ ប៉ុន្តែសម្រាប់នាងគឺសំខាន់ណាស់។ ម្យ៉ាងទៀតនៅពេលដែលអ្នកបែបនេះ នាងប្រាកដជាដឹងថា អ្នកយកចិត្តទុកដាក់ជាមួយនាងគ្រប់ពេល។ ទង្វើតូចៗ ទាំង ៥ នេះអាចឲ្យមិត្តស្រីរបស់អ្នកសប្បាយចិត្តបាន៖
១. ស្តាប់នូវអ្វីដែលនាងនិយាយជាមួយអ្នកដោយយកចិត្តទុកដាក់
អ្នកគួរតែចំណាយពេលខ្លះដើម្បីស្តាប់អ្វីដែលនាងនិយាយ ព្រោះនៅពេលណាដែលនាងនិយាយជាមួយអ្នកមានន័យថានាងមានរឿងមិនសប្បាយចិត្ត ឬ មានអ្វីមួយដែលនាងបានជួបប្រទះហើយ។ ម្យ៉ាងទៀតនៅពេលដែលអ្នកស្តាប់នាងដោយយកចិត្តទុកដាក់អាចធ្វើឲ្យអារម្មណ៍នាងល្អជាងមុនបាន ព្រោះនាងមិនមានអារម្មណ៍ថាឯកា យ៉ាងហោចណាស់ក៏មាន អ្នកនៅក្បែរនាងដែរ។

២. រៀនធ្វើម្ហូបដើម្បីនាង
មនុស្សស្រីណាក៏សប្បាយចិត្តដែរ ប្រសិនបើដឹងថាមនុស្សដែលនាងស្រឡាញ់ព្យាយាមរៀនធ្វើម្ហូបដើម្បីនាងនោះ។ រឿងខ្លះមិនចាំបាច់ធ្វើធំដំពេកនោះទេ អ្នកគ្រាន់តែបង្ហាញនាងថា អ្នកសុខចិត្តធ្វើអ្វីក៏ដោយដើម្បីឱ្យនាងមានអារម្មណ៍សុខស្រួល និងទទួលបានការយកចិត្តទុកដាក់ចំពោះនាង តែប៉ុណ្ណឹងគឺគ្រប់គ្រាន់សម្រាប់នាងហើយ។

៣. កុំធ្វើឱ្យនាងមានអារម្មណ៍មិនល្អចំពោះជម្រើសរបស់នាង
ប្រសិនបើនាងជ្រើសអ្វីមួយហើយកុំព្យាយាមលើកចំណុចដែលមិនល្អចំពោះជម្រើសរបស់នាងយកមកនិយាយ ព្រោះគ្មានបានអ្វីមកវិញនោះទេ។ សំខាន់ជាងនេះអ្នកគួរតែលើកហេតុផលមកន្យល់នាងវិញ ធ្វើបែបនេះអារម្មណ៍របស់នាងនឹងប្រែជាល្អ ហើយធ្វើឲ្យនាងគិតថា អ្នកមិនបានចាំតែចាប់កំហុសរបស់នាងនោះទេ ថែមទាំងចាំគ្រាំទ្រនៅពីក្រោយនាងទៀតផង។
៤. គោរពរឿងផ្ទាល់ខ្លួនរបស់នាង
ដោយសារតែអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នារួចហើយ មិនមែនមានន័យថាអ្នកនឹងមានសិទ្ធិលើនាងទាំងស្រុងនោះទេ។ នាងនៅតែជានាង ហើយក៏មានព្រំដែននិង រឿងផ្ទាល់ខ្លួនរបស់នាងដូចគ្នា។ ដូចនេះហើយអ្នកត្រូវតែគោរព សិទ្ធិផ្ទាល់ខ្លួន និង សេរីភាពរបស់នាង ទោះបីជាអ្នកទាំងពីរនៅជាមួយគ្នារួចហើយក៏ដោយ។

៥. កំដរនាងដើរផ្សារ
រឿងដើរផ្សារមនុស្សស្រីអាចស៊ាំញ៉ាំបន្តិចហើយ ប៉ុន្តែអ្នកគួរតែចេញទៅក្រៅ ហើយនៅកំដនាងពេលនាងទៅទិញឥវ៉ាន់ និង ដើរផ្សារ។ លើសពីនេះ នៅពេលនាងសុំយោបល់អ្នកអំពីអ្វីដែលត្រូវទិញ ចូរផ្តល់យោបល់ដោយស្មោះត្រង់របស់អ្នក ដោយគ្រាន់តែប្រាប់នាងសម្រាប់អ្វីដែលនាងត្រូវទិញ ដោយយកចិត្តទុកដាក់ នោះនឹងធ្វើឲ្យនាងស្ងប់ចិត្ត និង សប្បាយចិត្តពេញមួយថ្ងៃហើយ។

រឿងខ្លះទោះបីជានាងមិនប្រាប់ ក៏អ្នកគួរតែរៀនសង្កេតថាធ្វើអ្វីខ្លះដែលអាចឲ្យនាងសប្បាយចិត្ត ប៉ុន្តែទង្វើខ្លះមិនចាំបាច់ធ្វើធំដំពេកនោះទេ គ្រាន់តែបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទៅកាន់នាង នោះអាចធ្វើឲ្យនាងរំភើបហើយ នោះក៏ជារឿងសំខាន់សម្រាប់នាងដែលបញ្ជាក់ពីក្តីស្រឡាញ់របស់អ្នកចំពោះនាងដែរ។
ប្រភព៖ relrules.com